ទាន់ហេតុការណ៍
​កិច្ចប្រជុំ​ពិនិត្យ និង​ពិភាក្សា​អំពី​ការធ្វើ​បច្ចុប្បន្នភាព​សន្តិសុខ​លម្ហ​សមុទ្រ​ផ្ទៀងផ្ទាត់​ចំនួន​កោះ ថ្ម​ប៉ប្រះ​ទឹក និង​ថ្មដុះ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត​ ==> ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរស័ក្តិ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​ ==> កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​ប្រចាំ​ខែ​ឧសភា​ឆ្នាំ ២០២០ តាមរយៈ​ត​ភ្ជាប់​រូបភាព​និង​សំឡេង (video conference ) ==> ​សង្វៀន​ជល់​មាន់​មួយកន្លែង​ដែល​មាន​ភាគហ៊ុន​ចូលរួម​នោះ​មានឈ្មោះ លោក​វណ្ណ លោក​ខេមរា បើក​លេង​ជា​រៀង​រាល់ថ្ងៃ​នៅ​ផ្លូវ​វត្ត​គោក​ទ្រី​ក្រុង​នៅ​ខេត្ត​សៀមរាប​សមត្ថកិច្ច​មិន​ធ្វើ​ការចុះ បង្ក្រាប​ម្តងណា​ឡើយ !!! ==> ទីតាំង​រោង​សន្និធិ​គ្មាន​ច្បាប់​អនុញ្ញាត ១១​ទីតាំង ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្ត​កំពង់ធំ សហការ​បង្ក្រាប ! ==> ​ពិធី​ប្រកាស​ចូល​កាន់តំណែង​អភិបាល​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កែប ក្រោម​ធិបតី​ភាព​សម្តេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ==> ប្រជាពលរដ្ឋ​ជួប​ការលំបាក ចំនួន​១២០​គ្រួសារ​ក្នុង​សង្កាត់​ទាំង​២ នៃ​ក្រុង​កែប ទទួលបាន​អំណោយ​ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប​ ==> ​លោក ប៉ិល កុសល ដឹកនាំ​ក្រុម​ការងារ​ចម្រុះ ចុះ​វាស់វែង​កំណត់​ព្រំ​ដី​ទំនាស់ ក្នុង​ភូមិសាស្ត្រ​ឃុំ​បឹង​ទូក​ ==> ​ការទន្ទឹងរង់ចាំ​របស់​ប្រជាពលរដ្ឋ​ដែល​ចង់​បាន​ផ្លូវ​គ្រួស​ក្រហម​មួយ​ខ្សែ​ដែល​មាន​ប្រវែង​(៣៧៥០ ម៉ែត្រ​)​ពេលនេះ​បាន​ក្លាយជា​ការពិត​ហើយ​ ==> ​ក្រុមការងារ​នៃ​វេទិកា​សម្ព័ន្ធភាព​សង្គម​ស៊ីវិល​និង​រដ្ឋបាល​ខេត្ត​កំពត​ចុះ​ធ្វើ​យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​ទីតាំង​សំខាន់ៗ ក្នុង​ក្រុង​កំពត​

សម្ដេចតេជោ ហ៊ុន សែន បានជួបចរចាតាមទូរស័ព្ទផ្ទាល់ ជាមួយនាយករដ្ឋមន្ដ្រីឡាវ សុំឲ្យដកទ័ពទាំងសងខាង, សភាពការណ៍មិនមានភាពតានតឹងនោះឡើយ

សម្ដេចតេជោ ហ៊ុន សែន បានជួបចរចាតាមទូរស័ព្ទផ្ទាល់ ជាមួយនាយករដ្ឋមន្ដ្រីឡាវ សុំឲ្យដកទ័ពទាំងសងខាង, សភាពការណ៍មិនមានភាពតានតឹងនោះឡើយ

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

ភ្នំពេញ ៖ នាយករដ្ឋមន្ដ្រីដ៏មានឥទ្ធិពលរបស់ប្រទេសកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់អះអាងថា នៅវេលាម៉ោង ៩ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩នេះ សម្ដេចបានជួបទូរស័ព្ទចរចាដោយផ្ទាល់ជាមួយនាយករដ្ឋមន្ដ្រីឡាវ លោក ថងលូន ស៊ីស៊ូលីត ដើម្បីឲ្យកងទ័ព នៃប្រទេសទាំងពីរ ដកចេញពីតំបន់ព្រំដែនស្ថិតនៅមុំបី ហើយសម្ដេចអះអាងទៀតថា រហូតមកដល់ពេលនេះ ស្ថានភាពនៃកងទ័ពនៃប្រទេសទាំងពីរ មិនមានភាពតានតឹងនោះទេ ផ្ទុយពីការលើកឡើង ក៏ដូចជាសេចក្ដីរាយការណ៍មួយចំនួន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «នៅព្រឹកមិញវេលាម៉ោង៩ ខ្ញុំបានជួបផ្ទាល់ទូរស័ព្ទ ជាមួយនាយករដ្ឋមន្រ្តី ឯកឧត្តម ថងលូន ស៊ីស៊ូលីត ដោយមានការចរចាល្អ និយាយជាមួយគ្នាដោយរីករាយ ហើយសម្រេចឲ្យកងទ័ព នៃប្រទេសទាំង២ ដកចេញពីតំបន់មុំបី ដែលមិនទាន់ដោះស្រាយចប់ និងបន្តជួបចរចាគ្នាទៀត ហើយរហូតមកដល់ពេលនេះ មិនមានភាពតានតឹងនោះទេ ដោយកងទ័ពរបស់យើងទំាង២ នៅជាមួយគ្នា ស៊ីបាយជាមួយគ្នា ដូច្នេះសូមប្រជាពលរដ្ឋ របស់យើងទាំងអស់ កុំមានការបារម្ភឲ្យសោះ»។

សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា នៅពេលពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះ នាយករដ្ឋមន្ដ្រីឡាវ នឹងមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីពិភាក្សាបន្ថែម ទៅលើបញ្ហាព្រំដែនដែលនៅសេសសល់នេះទៀតផង។

សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះមានការយល់ច្រឡំមួយចំនួនរវាងកងទ័ពកម្ពុជា និងឡាវ ដែលនាំឱ្យមានការបញ្ជូនកម្លាំងទៅកាន់តំបន់ព្រំដែននៅមុំ៣ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ បន្ទាប់ពីមានការយល់ច្រឡំបែបនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានភ្ជាប់ទូរស័ព្ទទៅកាន់នាយករដ្ឋមន្ត្រីឡាវ លោក ថងលូន ស៊ីស៊ូលីត និងបានឈានទៅការចរចាដកកងទ័ពរៀងៗខ្លួន ចេញពីតំបន់ព្រំដែន ធ្វើឱ្យស្ថានការណ៍នៅព្រំដែនបានត្រឡប់មកភាពប្រក្រតីផងដែរ៕

ដោយ គេហទំព័រ ឆន្ទៈខ្មែរ
www.chk-news.com
012826890/0888826890
WhatsApp=012580455

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2020 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!