ទាន់ហេតុការណ៍
​កិច្ចប្រជុំ​ពិនិត្យ និង​ពិភាក្សា​អំពី​ការធ្វើ​បច្ចុប្បន្នភាព​សន្តិសុខ​លម្ហ​សមុទ្រ​ផ្ទៀងផ្ទាត់​ចំនួន​កោះ ថ្ម​ប៉ប្រះ​ទឹក និង​ថ្មដុះ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត​ ==> ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរស័ក្តិ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​ ==> កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​ប្រចាំ​ខែ​ឧសភា​ឆ្នាំ ២០២០ តាមរយៈ​ត​ភ្ជាប់​រូបភាព​និង​សំឡេង (video conference ) ==> ​សង្វៀន​ជល់​មាន់​មួយកន្លែង​ដែល​មាន​ភាគហ៊ុន​ចូលរួម​នោះ​មានឈ្មោះ លោក​វណ្ណ លោក​ខេមរា បើក​លេង​ជា​រៀង​រាល់ថ្ងៃ​នៅ​ផ្លូវ​វត្ត​គោក​ទ្រី​ក្រុង​នៅ​ខេត្ត​សៀមរាប​សមត្ថកិច្ច​មិន​ធ្វើ​ការចុះ បង្ក្រាប​ម្តងណា​ឡើយ !!! ==> ទីតាំង​រោង​សន្និធិ​គ្មាន​ច្បាប់​អនុញ្ញាត ១១​ទីតាំង ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្ត​កំពង់ធំ សហការ​បង្ក្រាប ! ==> ​ពិធី​ប្រកាស​ចូល​កាន់តំណែង​អភិបាល​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កែប ក្រោម​ធិបតី​ភាព​សម្តេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ==> ប្រជាពលរដ្ឋ​ជួប​ការលំបាក ចំនួន​១២០​គ្រួសារ​ក្នុង​សង្កាត់​ទាំង​២ នៃ​ក្រុង​កែប ទទួលបាន​អំណោយ​ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប​ ==> ​លោក ប៉ិល កុសល ដឹកនាំ​ក្រុម​ការងារ​ចម្រុះ ចុះ​វាស់វែង​កំណត់​ព្រំ​ដី​ទំនាស់ ក្នុង​ភូមិសាស្ត្រ​ឃុំ​បឹង​ទូក​ ==> ​ការទន្ទឹងរង់ចាំ​របស់​ប្រជាពលរដ្ឋ​ដែល​ចង់​បាន​ផ្លូវ​គ្រួស​ក្រហម​មួយ​ខ្សែ​ដែល​មាន​ប្រវែង​(៣៧៥០ ម៉ែត្រ​)​ពេលនេះ​បាន​ក្លាយជា​ការពិត​ហើយ​ ==> ​ក្រុមការងារ​នៃ​វេទិកា​សម្ព័ន្ធភាព​សង្គម​ស៊ីវិល​និង​រដ្ឋបាល​ខេត្ត​កំពត​ចុះ​ធ្វើ​យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​ទីតាំង​សំខាន់ៗ ក្នុង​ក្រុង​កំពត​

សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ថា ស្ថានភាពព្រំដែនកម្ពុជា-ឡាវ មិនមានភាពតានតឹងនោះទេ, ភាគីទាំងពីរកំពុងចរចាគ្នា

សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ថា ស្ថានភាពព្រំដែនកម្ពុជា-ឡាវ មិនមានភាពតានតឹងនោះទេ, ភាគីទាំងពីរកំពុងចរចាគ្នា

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានយើង នៅយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ នេះថា រហូតមកដល់ពេលនេះ ស្ថានភាពព្រំដែនកម្ពុជា-ឡាវ មិនមានភាពតានតឹង ឬមានអ្វីធ្ងន់ធ្ងរនោះឡើយ ហើយភាគីទាំងពីរកំពុងតែចរចាគ្នា ដើម្បីរកដំណោះស្រាយ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «តាមគម្រោងគឺស្អែកនេះ គឺមានការពិគ្រោះគ្នាថ្នាក់ខ្ពស់ហើយ មិនមានបញ្ហាទេ យើងនឹងដោះស្រាយហើយ កន្លែងហ្នឹងមានការបកស្រាយហួសហេតុពេក គឺថាទេមិនមានអ្វីដែលជាការប្រឈមខ្លាំងក្លាទេ រឿងតូចតាចមួយហ្នឹង»។

ការបញ្ជាក់របស់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានធ្វើឡើងបន្ទាប់ពីមានការចែកចាយតគ្នា នូវដំណឹងក្លែងក្លាយដែលថា ស្ថានភាពកម្ពុជា-ឡាវ កំពុងតានតឹងដាក់គ្នាស្ទើតែផ្ទុះអាវុធ នៅពេលដែលកងទ័ពឡាវ និងកម្ពុជា មានវត្តមាននៅព្រំដែនត្រង់ចំណុចព្រំដែនទន្លេល្ពៅ ខេត្តព្រះវិហារ។

ចំពោះបញ្ហានេះ សម្តេចពិជ័យសេនា បានបញ្ជាក់ថា ភាគីទាំងពីរកម្ពុជា-ឡាវ តាំងពីដំបូង គឺបានបញ្ជាដាច់ខាត គឺមិនឱ្យមានការប៉ះទង្គិចគ្នានោះទេ ដោយត្រូវឈរទៅលើការជជែកដោះស្រាយដោយសន្តិវិធី ហើយសម្តេចសង្ឃឹមថា រឿងនេះនឹងបានដោះស្រាយចប់ឆាប់ៗនេះ។

បើតាមសម្តេចពិជ័យសេនា បញ្ហាព្រំដែនកម្ពុជា-ឡាវនេះ កើតឡើងដោយសារតែតំបន់នោះជាតំបន់មិនទាន់បោះបង្គោលព្រំដែនដាច់ស្រេចនៅឡើយ ហើយប្រជាជនខ្មែរ បានឃើញដីនោះទំនេរ ក៏ទៅបង្កបង្កើនផលទីនោះ ហើយកងទ័ពឡាវបានមកដកដំណាំរបស់ពួកគាត់ ទើបប្រជាជនបានរាយការណ៍ដល់កងកម្លាំងយោធារបស់កម្ពុជា៕

ដោយ គេហទំព័រ ឆន្ទៈខ្មែរ
www.chk-news.com
012826890/0888826890
WhatsApp=012580455

 

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2020 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!