ទាន់ហេតុការណ៍
បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រុង​ចំនួន ៣៤​ខ្សែ នៃ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ សម្រាប់​ទឹក​ដី​ខេត្ត​ព្រះសីហនុ​ ==> ​លោក​អភិបាល​ខណ្ឌ​ដូនពេញ និង​ភរិយា អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​នឹង​កម្លាំង​ប្រជា​ការពារ​ ==> អាវុធហត្ថ​ខេត្ត​កំពត​ចុះបង្ក្រាប​សង្វៀនមាន់​ក្នុង​កាស៊ីណូ​មួយ​កន្លែង​នៅ​ឃុំ​ព្រែក​ក្រើស សង្ស័យ​គ្មាន​ច្បាប់ទម្លាប់​ ==> លោក ហ៊ុយ វណ្ណៈ ៖ សម្តេច​តេជោ ហ៊ុន សែន បាន​យក​ជ័យជម្នះ​៣​យ៉ាង​បន្ថែមទៀត ជូន​ប្រជាជន​កម្ពុជា​ ==> ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ក្រុងកែប ឆ្នាំ​ទី​១ អាណត្តិ​ទី​៣ ==> ​សិក្ខាសាលា​ចែករំលែក​បទពិសោធន៍​ស្តី​ពី​ការស្រាវជ្រាវ និង​អភិវឌ្ឍ​(R&D)​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ ==> ​រដ្ឋបាល​ខេត្ត​កំពត រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ==> ថវិកា​ចំនួន ២០​ម៉ឺន​រៀល និង​អង្ករ​០១​បាវ រួម​ទាំង​មី​ចំនួន​០១​កេស (​ក្នុង​១​នាក់​) ត្រូវបាន លោក អភិបាលខណ្ឌ​ដូនពេញ ឧបត្ថម្ភ​ជូន​ចំណុះ​ទូកង​”​ដូនពេញ​សែន​ជ័យ​” ==> ​សកម្មជន ២​នាក់ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​កំពត ដែល​ចាញ់បោក សម រង្ស៉ី ត្រូវ​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ ក្រោយ​ការអំពាវនាវ​របស់​ស​ម្ដេច​តេជោ ហ៊ុន សែន​ ==> ពិធី​សម្ពោធ​រោងចក្រ​ស៊ីម៉ងត៍ ថៃ ប៊ុន​រ៉ុង ដើម្បី​ដំណើរការ​ផលិត​ជា​ផ្លូវការ​

​ល្បែងស៊ីសង​ខុសច្បាប់​កំពុងតែ​រាលដាល​ខណៈ​មន្ត្រី​អាជ្ញាធរ​ខេត្ត​រតនគិរី​ចាត់ទុក​ជា​ប្រភព​ចំណូល​របស់​ខ្លួន​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

រតនគិរី ៖ ប្រភព​ពី​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​អូរ​ជុំ​បានឲ្យដឹង​ថា​នៅក្នុង​ចំការរ​ស្វាយចន្ទីរ ចំណុច​ទួល​អូរ​ត្រាវ ស្រុក​អូរ​ជុំ មាន​បើក​ល្បែង​បញ្ជល់មាន់​ទ្រង់ទ្រាយ​ធំ​និង​បង្កប់​ដោយ​ល្បែង​អាប៉ោង​យូគី​យ៉ាង​រាលដាល​។​ជា​ពិសេស​គ្រឿងញៀន ព្រោះ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ថ្នាក់ឃុំ ថ្នាក់ស្រុក មិន​ចាត់​វិធានការ​បង្ក្រាប​នោះទេ ។​

​ប្រជាពលរដ្ឋ​បានបញ្ជាក់​ថា នៅ​សង្វៀន​បញ្ជល់មាន់​នោះ ក្នុង​មួយ​ថ្ងៃៗ​មាន​អ្នក​ជិះ​ម៉ូតូ​និង​ជិះ​រថយន្ត​ទំនើបៗ​ទៅ​លេង​ល្បែង​យ៉ាង​អនាធិបតេយ្យ ហើយ​ភ្នាល់​ដាក់​លុយ​ស៊ីសង​រាប់រយ​រាប់ពាន់​ដុល្លារ​ស្រែក​ហ៊ោកញ្ជ្រៀវ​កងរំពង​។

​តាម​ប្រភព​ពី​អ្នក​ធ្លាប់​ចូល​ទៅ​ដល់​សង្វៀន​បញ្ជល់​មាន់​នោះ បានឲ្យដឹង​ថា​ម្ចាស់​សង្វៀន​បញ្ជល់មាន់​ពីមុន​ជា​អ្នកមាន​អំណាច​ខ្លាំង​នៅក្នុង​ខេត្ត​រតនគិរី ។ ប៉ុន្តែ​ឥឡូវនេះ​ត្រូវ​ចូល​និវត្តន៍​ហើយ ។ ប៉ុន្តែ​នៅតែ​ខ្លាំង​ដដែល​។​

​ជុំវិញ​បញ្ហា​ខាងលើ​នេះ​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​អូរ​ជុំ បានឲ្យដឹងថា ក្រោយពេល​សង្វៀន​បញ្ជល់​មាន់​ទ្រង់ទ្រាយ​ធំ​ត្រូវ​គេង​បង្កើតឡើង​នៅ​ចំណុច​ទួល​អូរ​ត្រាវ ស្រុក​អូរ​ជុំ គឺ​បទល្មើស​ផ្សេងៗ​ជា​ពិសេស​អំពើ​ចោរកម្ម​កំពុង​កើតឡើង​គួរឲ្យ​ព្រួយបារម្ភ​។ ចំណែក​លោក​ឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការ​នគរបាល​ខេត្ត​រតនគិរី និង​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី មិន​ចាត់​វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យស្រប​ទៅ​តាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះ​ទេ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុងស្រុក​អូរ​ជុំ ក៏​ដូចជា​ក្នុង​ក្រុង​បាន​លុង និង​តាម​បណ្ដា​ស្រុក​នានា អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ក្នុង​ខេត្ត​រតនគិរី ជាបន្ទាន់ ព្រោះ​មួយរយៈ​ចុងក្រោយ​នេះ​ល្បែងស៊ីសង​រាលដាល​កាន់តែខ្លាំង ហើយ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ខេត្តរតនគិរី​ធ្វើ​មិនដឹង​ខណៈ​ត្រូវ​ថ្នាំ​សណ្តំ​។​

​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​អូរ​ជុំ ក៏ដូចជា​នៅ​ក្នុង​ក្រុង​បាន​លុង ខេត្ត​រតនគិរី បាន​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ក្នុង​ខេត្ត​រតនគិរី ព្រោះ​សព្វថ្ងៃ​នេះ​ល្បែងស៊ីសង​ច្រើន​ប្រភេទ​កំពុង​រាលដាល​គួរ​ឲ្យ​ភ័យខ្លាច​។ ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា លោក ថង សាវុន អភិបាលខេត្ត​រតនគិរី ក៏ដូចជា​លោក យិន ចំណាន ស្នងការ​នគរបាល​ខេត្ត​រតនគិរី និង​លោក ថាវ យ៉េន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី មិន​ចាត់​វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​នោះទេ​។

​ផ្ទុយទៅវិញ ប្រភព​ខ្លះ​បានឲ្យដឹងថា មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​ខេត្ត​រតនគិរី ចាត់ទុក​ល្បែងស៊ីសង​ខុស​ច្បាប់​ជា​ប្រភព​ចំណូល​របស់​ខ្លួន ទើប​បណ្ដោយ​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​កើតឡើង​យ៉ាង​រាលដាល​នៅ​ក្រុង​បាន​លុង ស្រុក​អូរ​ជុំ ស្រុក​អូរយ៉ាដាវ និង​ស្រុក​នានា​ផងដែរ​។​

​សូមបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១៩​នេះ ប្រមុខ​រដ្ឋា​រដ្ឋាភិបាល​សម្តេច ហ៊ុន សែន បាន​ចេញ​សារាចរ​ណែនាំ​ស្តីពី​ការពង្រឹង​ការគ្រប់គ្រង​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេឡិចត្រូនិក តាមរយៈ​អ៊ិន​ធើ​ណេត​អន​ឡាញ ក្នុង​និង​ក្រៅ​ប្រទេស​គ្រប់​ប្រភេទ និង​គ្រប់​រូបភាព​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។​

​រាជរដ្ឋាភិបាល​ណែនាំ​មន្ត្រីនគរបាល​យុត្តិធម៌​គ្រប់​លំដាប់ថ្នាក់ បង្កើន​ការស្រាវជ្រាវ​បង្ក្រាប​អាជីវកម្ម​ភ្នាល់​តាម​ម៉ាស៊ីន​អេឡិចត្រូនិក​ក្នុង​និង​ក្រៅប្រទេស គ្រប់​រូបភាព ដែល​មិន​មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង ស្ថាប័ន​មាន​សមត្ថកិច្ច ។ ចំពោះ​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន អេឡិចត្រូនិក តាមរយៈ​អ៊ិន​ធើ​ណេត អន​ឡាញ ក្នុង​និង​ក្រៅប្រទេស ដែល​មាន​អាជ្ញាប័ណ្ណ ត្រូវ​អនុញ្ញាត​ឲ្យធ្វើ​សកម្មភា​ព​រហូត​ផុត​សុពលភាព​ដែល​បានកំណត់​ក្នុង​អាជ្ញាប័ណ្ណ ។ បន្ទាប់​ពី​នេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​មិន​បន្ត​សុពលភាព​នៃ​អាជ្ញាប័ណ្ណ​អនុញ្ញាត​ឲ្យ​ប្រកប​អាជីវកម្ម​ល្បែងភ្នាល់​ប្រភេទ​នេះ​តទៅ​ទៀត​ឡើយ ។

​រាជរដ្ឋាភិបាល​បញ្ឈប់​ការផ្តល់​គោលការណ៍ និង​អាជ្ញាប័ណ្ណ​អនុញ្ញាត​ឲ្យ​ប្រកប​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេឡិចត្រូនិក​តាមរយៈ​អ៊ិន​ធើ​ណេត​អន​ឡាញ ក្នុង និង​ក្រៅប្រទេស​នៅក្នុង និង​ក្រៅប្រទេស​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​លើ​សារាចរ​ណែនាំ​នេះ​តទៅ ៕ (​ដោយ គេហទំព័រ ឆន្ទះ​ខ្មែរ​)
www.Chk-news
012826890/0888826890
WhatsApp=012580455

Filed in: ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.