ទាន់ហេតុការណ៍
​ឯកឧត្តម គួច ចំរើន ចូលរួម​កិច្ចសន្ទនា​ថ្នាក់​អភិបាល​ក្រុង​មិត្តភាព ក្រោម​ប្រធានបទ "​សុភមង្គល​សម្រាប់​ទាំងអស់គ្នា​" និង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី ការបង្កើត​ខេត្ត​ក្រុង​បងប្អូន រវាង ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ទីក្រុង​ឈី​ងតាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ==> ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​ ==> លោក កែ​ន សត្ថា​៖ សូម​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ទាំងអស់​កុំ​ជឿ​ពាក្យ​ញុះញង់​ពួក​ក្បត់ជាតិ​ដែល​កំពុង​ប្រមាថ​ព្រះមហាក្សត្រ​យើង​ ==> លោក​អធិការនគរបាល​ស្រុក​ថ្មគោល បង្ក្រាប​វង់ល្បែង​សង្វៀន​ជល់​មាន់ ឃាត់ខ្លួន​អ្នកលេង​ល្បែង ៣ នាក់​ ==> ​សិក្ខាសាលា​ផ្សព្វផ្សាយ ច្បាប់​ស្តីពី​សវនកម្ម និង​ស្តង់ដារ​សវនកម្ម​សាធារណៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ចាកចេញ​ពី​ប្រទេស​ប៊ុលហ្គារី ឆ្ពោះ​មក​កាន់​ទេស​កម្ពុជា​វិញ ==> លោក ឃួ​ង ស្រេង ចុះ​ពិនិត្យ​ការស្ថាបនា​បើក លំហរ​ផ្លូវ​៦០​ម៉ែត្រ​ត​ភ្ជាប់​មក​ផ្លូវ​២៧១​ឱ្យ​ធំ​ទូលាយ​ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាច​រណ៍​ ==> មន្ត្រីជាន់ខ្ពស់​ក្រសួង​សង្គមកិច្ច​៖ អ្នកផ្តល់​មុខរបរ និង​ជនពិការ​ផ្ទាល់ ត្រូវ​ផ្តល់ និង​ជ្រើសរើស​ជំនាញ​ឲ្យស្រប​ប្រភេទ​ពិការភាព​រប​ស់​ខ្លួន​ ==> ​លោក វង សូ​ត​៖ យើង​ត្រូវ​បែងចែក​ជូន​ប័ណ្ណសមាជិក ប​.​ស​.​ស ជូន​ដល់​វិវត្តជន និង​ជន​បាត់បង់​សម្បទា វិជ្ជាជីវៈ ដែលជា​អតីត​មន្ត្រីរាជការ​សុីវិល​ឲ្យបាន​ទាន់វេលា​និង​ឆាប់រហ័ស​បំផុត​ ==> ​រដ្ឋបាល​ខេត្ត​កំពត​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​៣

​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០០​នាក់ មក​សុំ​អន្តរាគមន៍​ឲ្យ​លោក​អភិបាល​ខេត្ត​កំពត​ជួយ​រក​ដំណោះស្រាយ​រឿង​វិវាទ​ដីធ្លី​ដ៏​រ៉ាំ​រ៉ៃនៅ​ស្រុក​ឈូក​

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០១៩​នេះ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្ត​កំពត ប្រមាណ​១០០​នាក់ បាន​លើកគ្នា​មកជួបជុំ​នៅមុខ​សាលាខេត្ត​កំពត ដើម្បី​សុំឲ្យ លោក​អភិបាល​ខេត្ត​កំពត​ជួយ​អន្តរាគមន៍ រឿង​វិវាទ​ដីធ្លី​ដែល​កើតឡើង​ជា​យូរ​មក​ហើយ នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ឈូក ខេត្ត​កំពត​។​

​ទាក់ទិន​នឹង​ការប្រមូលផ្តុំ​គ្នា​នេះ​បើ​តាម​ការអះអាង​ពី ឈ្មោះ ថន សុខា តំណាងឲ្យ​ប្រជាពលរដ្ឋ​ដែល​ឡើងមក​តវ៉ា បានឲ្យដឹងថា ប្រជាពលរដ្ឋ​ដែល​មក​តវ៉ា​នៅ​ព្រឹក​នេះ ក្នុង​គោលបំណង​ដូចខាងក្រោម​៖

១/- សុំ​ពន្លឿន​ការវាស់វែង​ដីធ្លី​ជូន​ពួកគាត់​ឲ្យ​បាន​ឆាប់រហ័ស​,២/-​សុំ​យក​គ្រឿងចក្រ​ដែល​ភ្ជួរ​ដី​របស់​ពួកគាត់ ដែល​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ ចុះ​ឃាត់​មក​កាលពី​ថ្ងៃ​មុន​, ៣/-​សុំ​ជួយ​អន្តរាគមន៍​កុំឲ្យ​មាន​ក្រុម​ជនខិលខូច​ដែល​តែងតែ​អុកឡុក និង​ធ្វើទុក្ខបុកម្នេញ​ដល់​ពួកគាត់​, ៤/-​សំណូមពរ​ដល់​លោក​អភិបាល​ខេត្ត​កំពត ជួយ​ចាត់​កម្លាំង​ដើម្បី​ការពារ​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ខាងលើ​ផងដែរ​។​

​តំណាង​ប្រជាពលរដ្ឋ​ខាងលើ បានបញ្ជាក់​អះអាងថា កន្លងមក​ប្រជាពលរដ្ឋ​ចំនួន​១៨៩​គ្រួសារ​ដែល​រស់នៅ​ក្នុង​ភូមិ​ព្រៃ​ពាយ​ត្រូវ​រង​នឹង​ការ​គម្រាមកំហែង​ពី​សំណាក់​ក្រុម​ឈ្មួញ​ដែល​កំពុង​ធ្វើ​អាជីវកម្ម​ដីធ្លី​ស្ថិតក្នុង​ភូមិសាស្ត្រ​ខាងលើ ហើយ​ការវាស់វែង​ដីធ្លី​ជូន​ពួកគាត់​ក៏​មាន​ភាពយឺតយ៉ាវ ហើយ​ចង់​ប្រកប​ការងារ​ដាំ​ដុះ​ក៏​ជួប​ផល​លំបាក​។​ជាក់ស្តែង​កាលពី​ថក​ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០១៩ ខណៈពេល​ប្រជាពលរដ្ឋ​យក​ត្រាក់ទ័រ​ភ្ជួរ​ដី​របស់​ខ្លួន​សោះ ស្រាប់តែ​ខាង​កម្លាំង​រដ្ឋបាល​ព្រៃឈើ​បាន​ឃាត់​ចាប់​រួច​បញ្ជូន​ទៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពត​។​

​ទន្ទឹម​នឹង​ករណី​ដូច​បាន​លើកឡើង​នេះ ប្រជាពលរដ្ឋ​ខាងលើ សំណូមពរ​ដល់ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត មេត្តា​ជួយ​រក​យុតិ្ត​ធម៌​ជូន​ដល់​ពួកគាត់​ផង​។​

​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​នេះ លោក​ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បានបញ្ជាក់​ថា លោក​នឹង​ចាត់ លោក បិុល កុសល ជា​អភិបាលរង​ខេត្ត ដឹកនាំ​ក្រុម​ការងារ ឲ្យ​ចុះ​ត្រួតពិនិត្យ ស្រាវជ្រាវ​ឡើងវិញ ដើម្បី​ផ្តល់​ភាព​សុ​ក្រឹត្យ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​ទាំង​១៨៩​គ្រួសារ ស្ថិតក្នុង​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្ត​កំពត​។​ចំពោះ​ត្រាក់ទ័រ​ដែល​រដ្ឋបាល​ព្រៃឈើ ឃាត់​យក​មក​ទុក​នៅ​កន្លែង​ក៏​ត្រូវបាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​វិញ​ដែរ​។​

​សូមជម្រាបថា ករណី​វិវាទ​ដីធ្លី ស្ថិតក្នុង​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្ត​កំពត ពិតជា​កើត​ឡើង​ឥត​ស្រាកស្រាន្ត ជាក់ស្តែង​ដូចជា​ការវាស់វែង​ដី​ជូន​ប្រជាពលរដ្ឋ​ខាងលើ​ហាក់​មាន​សភាព​យឺតយ៉ាវ ប្រកប​ដោយ​អាថិកំបាំង​ចាក់​ស្រែះ ដោយ​កិច្ចការ​នេះ​បាន​បន្ត​ពី​អភិបាលខេត្ត​ជា​ច្រើន​ជំនាន់​ផងដែរ​។​

​ដោយឡែក​ចំពោះ​រឿងរ៉ាវ​ដីធ្លី​ត្រង់​ចំណុច​ត្រពាំង​គង ស្ថិតក្នុង​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្ត​កំពត ដែល​កាន់កាប់​ដោយ​ប្រជាពលរដ្ឋ​ចំនួន​២០​គ្រួសារ​ផ្សេង​ទៀត ក៏​ជា​ករណី​មួយ​ដែល​បាន​ធ្វើឲ្យ​មហាជន​កំពុង​មាន​ការសង្ស័យ​ថា​មាន​ការពាក់ព័ន្ធ​នឹង​ការរំលោភ​ទន្ទ្រាន​ពី​ក្រុមហ៊ុន វើល​ទ្រីស្តា​រ (​ក្រុមហ៊ុន​សូ​ងួន​) ដោយ​ករណី​នេះ​បាន​កើតឡើង​ប្រហែល​ជាង​១០​ឆ្នាំ ហើយ​បន្ត​មក​ដល់​បច្ចុប្បន្ន ប៉ុន្តែ​អាជ្ញាធរ​បែរជា​មិន​ទាន់​រក​ដំណោះស្រាយ និង​ផ្តល់​យុតិ្ត​ធម៌​ដល់​ប្រជាពលរដ្ឋ​ចំនួន​២០​គ្រួសារ​នៅ​ឡើយ​។​

​ចំពោះ​ករណី​ទន្ទ្រាន​ដោយ​សំអាង​លើ​ឈ្មោះ​ក្រុមហ៊ុន​បែបនេះ គេ​សង្ឃឹមថា លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត នឹង​ចាត់​មន្ត្រី​ស្មោះត្រង់​ចុះ​សើុបអង្កេត​ឲ្យបាន​ច្បាស់លាស់​ប្រកប​ដោយ​សី​ុ​ជម្រៅ ដើម្បី​ផ្តល់​យុតិ្ត​ធម៌​ជូន​ដល់​ពលរដ្ឋ​ម្ចាស់​ដី​២០​គ្រួសារ​ដែល​កំពុង​រង​នូវ​ការ​បំពារបំពាន និង​ការ​ឈូសឆាយ​យក​ដាំ​ដើម​ប្រេងខ្យល់​ពី​សំណាក់​ក្រុមហ៊ុន​សូ​ងួន​នា​ពេលកន្លងមក បន្ត​រហូត​ដល់​បច្ចុប្បន្ន​៕ សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.