ទាន់ហេតុការណ៍
​ឯកឧត្តម គួច ចំរើន ចូលរួម​កិច្ចសន្ទនា​ថ្នាក់​អភិបាល​ក្រុង​មិត្តភាព ក្រោម​ប្រធានបទ "​សុភមង្គល​សម្រាប់​ទាំងអស់គ្នា​" និង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី ការបង្កើត​ខេត្ត​ក្រុង​បងប្អូន រវាង ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ទីក្រុង​ឈី​ងតាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ==> ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​ ==> លោក កែ​ន សត្ថា​៖ សូម​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ទាំងអស់​កុំ​ជឿ​ពាក្យ​ញុះញង់​ពួក​ក្បត់ជាតិ​ដែល​កំពុង​ប្រមាថ​ព្រះមហាក្សត្រ​យើង​ ==> លោក​អធិការនគរបាល​ស្រុក​ថ្មគោល បង្ក្រាប​វង់ល្បែង​សង្វៀន​ជល់​មាន់ ឃាត់ខ្លួន​អ្នកលេង​ល្បែង ៣ នាក់​ ==> ​សិក្ខាសាលា​ផ្សព្វផ្សាយ ច្បាប់​ស្តីពី​សវនកម្ម និង​ស្តង់ដារ​សវនកម្ម​សាធារណៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ចាកចេញ​ពី​ប្រទេស​ប៊ុលហ្គារី ឆ្ពោះ​មក​កាន់​ទេស​កម្ពុជា​វិញ ==> លោក ឃួ​ង ស្រេង ចុះ​ពិនិត្យ​ការស្ថាបនា​បើក លំហរ​ផ្លូវ​៦០​ម៉ែត្រ​ត​ភ្ជាប់​មក​ផ្លូវ​២៧១​ឱ្យ​ធំ​ទូលាយ​ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាច​រណ៍​ ==> មន្ត្រីជាន់ខ្ពស់​ក្រសួង​សង្គមកិច្ច​៖ អ្នកផ្តល់​មុខរបរ និង​ជនពិការ​ផ្ទាល់ ត្រូវ​ផ្តល់ និង​ជ្រើសរើស​ជំនាញ​ឲ្យស្រប​ប្រភេទ​ពិការភាព​រប​ស់​ខ្លួន​ ==> ​លោក វង សូ​ត​៖ យើង​ត្រូវ​បែងចែក​ជូន​ប័ណ្ណសមាជិក ប​.​ស​.​ស ជូន​ដល់​វិវត្តជន និង​ជន​បាត់បង់​សម្បទា វិជ្ជាជីវៈ ដែលជា​អតីត​មន្ត្រីរាជការ​សុីវិល​ឲ្យបាន​ទាន់វេលា​និង​ឆាប់រហ័ស​បំផុត​ ==> ​រដ្ឋបាល​ខេត្ត​កំពត​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​៣

​ក្រសួង​សង្គមកិច្ច បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​សេវា​យុត្តិធម៌​សម្រាប់​ជនពិការ នៅ​កន្លែងធ្វើការ​

(​សៀមរាប​)៖ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី សេវា​យុត្តិធម៌​សម្រាប់​ជនពិការ នៅ​កន្លែងធ្វើការ រយៈពេល​២​ថ្ងៃ នា​ថ្ងៃ​ទី​២១-២២ ខែ​សីហា ឆ្នាំ​២០១៩ នៅ​ខេត្ត​សៀមរាប​។ សិក្ខាសាលា ផ្តោត​សំខាន់​លើ​ការធ្វើ​គោលនយោបាយ គោរព​សិទ្ធិ​ជនពិការ នៅ​កន្លែង​ការងារ និង​ការបង់ប្រាក់​ភាគទាន​។​

​លោក ឡៅ វ៉េង អគ្គនាយករង​បច្ចេកទេស នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា តំណាង​លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​លើកឡើង​ថា សិក្ខាសាលា​នេះ រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បី​ជំរុញ​ការផ្សព្វផ្សាយ​ច្បាប់​ស្តីពី​កិច្ចការពារ និង លើកកម្ពស់​សិទ្ធិ​ជនពិការ ដល់​វិស័យ​ឯកជន ឱ្យ​អនុវត្ត​កាតព្វកិច្ច ដូចដែល​បាន​ប្បញ្ញត្តិ​ក្នុង​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ ព្រមទាំង​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន ជាពិសេស​ការ​មក​ចុះបញ្ជី​កា​ជាមួយ​ក្រសួង​/​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត ដែល​តម្រូវ​ឱ្យមាន​គោលនយោបាយ គោរព​សិទ្ធិ​ជនពិការ នៅ​កន្លែង​ការងារ​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះ លោក ឡៅ វ៉េង ក៏បាន​ផ្តល់​ជា​អនុសាសន៍​សំខាន់ៗ​មួយចំនួន ដើម្បី​ពង្រឹង​ការងារ​ឲ្យ​រីកចម្រើន​បន្ថែម​ទៀត​។ អនុសាសន៍​សំខាន់ៗ​ទាំងនោះ​រួមមាន​៖
១៖ ស្នើឲ្យ​អ្នកចូលរួម​ទាំងអស់ ជាមួយ​អង្គភាព​ជាប់​កាតព្វកិច្ច​ទាំងអស់​ស្តាប់​ការពន្យល់​របស់​វាគ្មិន​ជំនាញ​ដោយ​យកចិត្តទុកដាក់​
២៖ ស្នើ​អង្គភាព​ជាប់​កាតព្វកិច្ច​ទាំងអស់ មក​ចុះបញ្ជី​កា​នៅ​មន្ទីរ​/​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន នឹង​យុវនីតិសម្បទា
៣៖ ស្នើ​អង្គភាព​ជាប់​កាតព្វកិច្ច​ទាំងអស់ ត្រូវ​ជូនដំណឹង​ជាបន្ទាន់​មក​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នីតិ​សម្បា​ទា
៤៖ ស្នើ​រដ្ឋបាល​ខេត្ត​សៀមរាប ជួយ​ជំរុញ​ក្នុង​ការអនុវត្ត​លិខិត​ទាំងអស់​របស់​ក្រសួង​នានា
៥៖ មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្តសៀមរាប និង អង្គភាព​ពាក់ព័ន្ធ អនុវត្ត​ការងារ​ប្រកប​ដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ​
៦៖ រដ្ឋបាល​សិទ្ធិ​ជនពិការ បន្ត​សហការ​ជាមួយ​មូលនិធិ​ជនពិការ ដើម្បី​បន្ត​ការចុះ​ជំរុញ​អនុវត្ត​ច្បាប់​
៧៖ រដ្ឋបាល​សិទ្ធិ​ជនពិការ បន្ត​ស្រង់​ស្ថិតិ​ជនពិការ​ចូល​បម្រើការ​ងារ​តាម ក្រសួង​ស្ថាប័ន​រដ្ឋ និង​វិស័យ​ឯកជន​ឲ្យទាន់​ពេលវេលា​។​

​ជាមួយគ្នា​នោះ លោក នាក់ ណារ៉ុន អភិបាលរង​ខេត្តសៀមរាប បាន​លើកឡើង​ថា សិក្ខាសាលា​នេះ បាន​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ជ​ន​ពិការ នៅ​កន្លែង​ការងារ ធ្វើយ៉ាងណា​ធានា បាន​នូវ​យុត្តិធម៌ សម្រាប់​ជនពិការ ក្នុងពេល​បំពេញ​ការងារ​ឲ្យ​សមស្រប​ទៅតាម​ច្បាប់​ដែល​បាន​បញ្ញាត្តិ​ជា​ធរមាន​។​

​លោក នាក់ ណារ៉ុន បាន​បន្ថែមថា សិក្ខាសាលា​នេះ ក៏​ជា​សញ្ញាណ​ដ៏​ល្អ​ចំពោះ​ការធានា​បាន នូវ​សិទ្ធិ និង​ករណី​កិច្ច​ដែល​ជនពិការ ត្រូវ​ទទួលបាន រួមជាមួយ​នឹង​ការការពារ​ដែល​យុត្តិធម៌ ចំពោះ​ជន​គ្រប់រូប​ដែល​រស់នៅ​ក្នុង​សង្គម​។​

​គួរ​បញ្ចាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​ដាក់ឲ្យ​អនុវត្ត​នូវ​ច្បាប់​ស្តីពី​ការកំណ​ត់​អត្រា​ជនពិការ​ឲ្យចូល បម្រើ​ការងារ និង​លើកទឹកចិត្ត​ទាំង​វិស័យ​រដ្ឋ​និង​ឯកជន​ឲ្យ​ជ្រើសរើស​ជនពិការ​ចូល​បម្រើ​ការងារ​ជា​លទ្ធផល យើង​មើលឃើញ​ថា ចំនួន​ជនពិការ​ចូល​បម្រើការ​ងារ​មាន​ការកើនឡើង​។​

​ជាក់ស្តែង​ក្នុង​ឆ្នាំ​២០១៨ ជនពិការ​ចូល​បម្រើកា​រងារ ក្នុង​ក្រសួង​ស្ថាប័នរដ្ឋ ចំនួន​៤០​មាន​ជនពិការ​ចំនួន ២៨៣៩​នាក់ ក្នុងនោះ​ស្ត្រី​ពិការ​ចំនួន ៧៥៦​នាក់ និង​ជនពិការ​កម្រិតធ្ងន់ ចំនួន​១៤៧៨​នាក់ ស្មើនឹង​៤៤៧១​នាក់ បើ​គិត​ជា​ភាគរយ ១,៩៣%​។​

​ដោយឡែក វិស័យ​ឯកជន ស្ថិតិ​ក្រសួង​បាន​សាកល្បង​លើ​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល និង​ខេត្ត​សៀមរាប លើ​៧៧​អង្គភាព គឺមាន​ជនពិការ​ចូល​បម្រើការ​ងារ ចំនួន​៣០៥៥​នាក់​ក្នុង​មាន​ស្ត្រី ១៩៤៧​នាក់ កម្រិត​ធ្ងន់​ចំនួន​៤២០​នាក់​សរុប​គឺ​ស្មើ ៣៤៧៥​នាក់ សរុប​ទាំង​ស្ថាប័នរដ្ឋ និង​ឯកជន​ទូទាំង​ប្រទេស​ទាំងមូល មាន​ចំនួន​ជនពិការ ៥៨៦៨​នាក់​៕

Filed in: ខេត្តសៀមរាប

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.