ទាន់ហេតុការណ៍
សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​ភរិយា​ចូលរួម​ប្រារព្ធ​ពិធី​កាន់បិណ្ឌ​ទី​៤ នៅ​វត្ត​ក្រពើ​ហារ ក្រុង​តាខ្មៅ​ ==> មេ​គយ​ខេត្តបាត់ដំបង លោក យូ ហេង និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ==> ​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម​ជំនួស​លោក ប្រាក់ ប៉ូ​លី ទៅ​បំពេញ​ភារកិច្ច នៅឯ​ក្រសួង​ ==> ឃាត់ខ្លួន​ជនសង្ស័យ ០១ នាក់ ដែល​បាន​ធ្វើ​សកម្មភាព លួច យក​ទូរ​សព្ទ័​ដៃ​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​បាត់ដំបង​ ==> ដើម្បី​គ្រប់គ្រង​និង​ថែរក្សា​ធនធានធម្មជាតិ​របស់​រដ្ឋ​ឲ្យបាន​គង់វង្ស​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​សហការ​គ្នា​ទប់ស្កាត់​កុំឲ្យ​មាន​ការកាប់​ទន្ទ្រាន​ ==> បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​ ==> ​បុណ្យ​ឆ្លង​វិមាន​តេជះ​ព្រះ​គោ​ជើង​ប្រាំ​នៅ វត្ត​ពោធិ​មា​រាម​ហៅ​វត្ត​ប៉ា​ហ៊ី​ ==> ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ជាង​៥០០​នាក់ បន្ត​ចុះ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ជិត​៥​ពាន់​នាក់ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ទឹកឈូ ខេត្ត​កំពត​ ==> ​ឯកឧត្តម ជា សុផារ៉ា​និង​ឯកឧត្តម គន់ គីម​ព្រមទាំង​ក្រុមការងារ កាកបាទក្រហមកម្ពុជា នាំយក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​២៥៣៩​គ្រួសារ នៅ​ខេត្ត​ត្បូងឃ្មុំ​ ==> ​ពលរដ្ឋ​ជា​អ្នករ​កស៊ីដឹក​ទំនិញ​តាម​ព្រំដែន​ព្រែក​ចាក នាំគ្នា​ទៅ​បិទ​ផ្លូវ​នៅ​មុខ​ស្នាក់ការ​គយ​ចល័ត​ដើម្បី​សុំ​ឲ្យ​ស្ថាប័ន​មួយ​នេះ​បញ្ចុះ​តម្លៃ​សេវា​ដឹកជញ្ជូន​

លោកស្រី ម៉ែន សំអន​៖ ព្រះពុទ្ធ​សាសនា​បាន​ចូលរួមចំណែក​យ៉ាង​ច្រើន ក្នុង​ការលើកកម្ពស់​កា​រ​អប់រំ​ចរិយា​ធម៌ សីលធម៌​ក្នុង​សង្គម​ជាតិ​

ស្វាយរៀង​៖ លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្ត​ស្វាយរៀង បាន​ថ្លែងថា ព្រះពុទ្ធ​សាសនា​បាន​ចូលរួមចំណែក​យ៉ាង​ច្រើន ក្នុង​ការលើកកម្ពស់​កា​រ​អប់រំ​ចរិយា​ធម៌ សីលធម៌​សង្គម និង​កសាង​សមិទ្ធផល​ផ្សេងៗ​ជាច្រើន ជូន​សង្គមជាតិ ហើយ​ជា​ការពិត​ណាស់​ការរីក​ចម្រើន​របស់​ព្រះ​ពុទ្ធចក្រ និង​អាណាចក្រ ត្រូវ​ទន្ទឹមគ្នា និង​ផ្ដល់​ដល់​គ្នា​ទៅវិញទៅមក​។​

​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ថ្លែង​ដូចនេះ នា​ព្រឹក​ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​២០១៩​នេះ ក្នុងឱកាស​ដែល​លោកស្រី​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ផ្សព្វផ្សាយ​ខ្លឹមសារ​អនុសំវច្ឆរៈ មហាសន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស លើក​ទី​២៧ នៅ​សាលប្រជុំ​ធំ​ខេត្ត​ស្វាយរៀង​។​

​ពិធី​នេះ​មាន​ការ​ចូល​ពី​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង និង​ព្រះ​វិសុទ្ធិ​ញាណ មុំ សយ ព្រះ​មេគណ​ខេត្ត​ស្វាយរៀង ព្រមទាំង​មន្ត្រី​សង្ឃ ព្រះសង្ឃ អាចារ្យ និង​គណៈកម្មាការ​វត្ត ជិត​១,០០០​អង្គ​/​នាក់​។​

​ដើម្បី​ចូលរួម​ជា​វិភាគទាន នៅក្នុង​ពិធី​ផ្សព្វផ្សាយ​ខ្លឹមសារ​អនុសំវច្ឆរៈ មហាសន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​លើក​ទី​២៧ នៅ​ខេត្ត​ស្វាយរៀង លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ក៏បាន​ផ្តល់​នូវ​អនុសាសន៍​មួយ​ចំនួន​៨​ចំណុច​ដូចជា​៖

​ទី​១៖ មន្ត្រី​សង្ឃ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន តាម​បញ្ញត្តិ​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ ដែល​មាន​ស្រាប់​ដូចជា ព្រះរាជក្រឹត្យ ព្រះរាជក្រម អនុក្រឹត្យ សង្ឃ​ប្រកាស សារាចរ សេចក្តីសម្រេច និង ស​.​ជ​.​ណ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ក៏​ត្រូវ​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន ដើម្បី​ប្រែក្លាយ​ឲ្យទៅ​ជា​កម្លាំងចលករ ដ៏​មាន​សារៈសំខាន់​សម្រាប់​លើកស្ទួយ​វិស័យ​ព្រះពុទ្ធសាសនា ឲ្យ​កាន់តែ​រឹងមាំ​ល្អ​ផូរផង់​។​

​ទី​២៖ មន្ត្រី​សង្ឃ​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​សហការ​គ្នា​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង តាម​ព្រះ​វិន័យ តាម​ឋានានុក្រម ដើម្បី​ពង្រឹង​នូវ​ការឯកភាព សាមគ្គីភាព ក្នុង​ស្ថាប័ន​ព្រះពុទ្ធសាសនា ជា​គម្រូ​ល្អ ជា​ពុម្ព​ដ៏​ល្អ​ដល់​ពុទ្ធបរិស័ទ និង​រួមចំណែក​ជួយ​អប់រំ​សីលធម៌​ដល់​សង្គម​។​

​ទី​៣៖ មន្ត្រី​សង្ឃ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ប្រកាន់​កិច្ចសហប្រតិបត្តិការ​ល្អ​ឡើង​ថែម​ទៀត ជាមួយ​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត ក៏ដូចជា​ការិយាល័យ​ធម្មការ និង​សាសនា គ្រប់​ក្រុង​-​ស្រុក ដើម្បី​សហការ​បំពេញ​ការងារ​ឲ្យ​កាន់តែ​ទទួល​លទ្ធផល​ល្អ ប្រកបដោយ​ការយោគយល់​គ្នា និង​អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក​។​

​ទី​៤៖ មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត និង​សាលា​គណ​ខេត្ត ត្រូវ​យកចិត្តទុកដាក់​ពង្រឹង​គុណភាព​សាលា​ពុទ្ធិក​គ្រប់​កម្រិត ឲ្យក្លាយ​ជា​ថ្នាល​បណ្តុះបណ្តាល​ព្រះធម៌ ភាសាបាលី ភាសាសំស្ក្រឹត ចំណេះ​ទូទៅ និង​ជំនាញ​វិជ្ជាជីវៈ​មួយ​ដ៏​ល្អ​ប្រពៃ​ក្នុង​សង្គម​ជាតិ​។​

​ទី​៥៖ មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត និង​សាលា​គណ​ខេត្ត ត្រូវ​យកចិត្តទុកដាក់​ពង្រឹង​ការងារ​រដ្ឋបាល​វត្ត និង​ផ្សព្វផ្សាយ​ព្រះធម៌ តាម​មធ្យោបាយ​នានា ដើម្បី​ជួយ​សតិអារម្មណ៍​ពុទ្ធបរិស័ទ​ឲ្យ​ប្រព្រឹត្ត​អំពើ​ល្អ ប្រកាន់​សច្ចធម៌​សង្គម និង​ជៀសវាង​អំពើ​បាប​គ្រប់​ប្រភេទ​។​

​ទី​៦៖ មន្ត្រី​សង្ឃ​គ្រប់​លំដាប់ថ្នាក់ គប្បី​ចលនា​ព្រះសង្ឃ​ពុទ្ធសាសនា ឱ្យ​ចូល​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការផ្សព្វផ្សាយ​ទប់ស្កាត់​កុំឱ្យ​មាន​គ្រឿងញៀន និង​បង្កលក្ខណៈ​ឱ្យមាន​ការគោរព​ច្បាប់​ចរាចរណ៍​ក្នុងសង្គម តាមរយៈ​ការបញ្ជ្រាប​ព្រះធម៌​ទេសនា​នានា ការអប់រំ​តាម​សាលារៀន តាម​សហគមន៍ ដើម្បី​កាត់បន្ថយ​នូវ​ភាព​វិនាស​អន្តរាយ​ដោយសារ​ឥទ្ធិពល​គ្រឿងញៀន​។​

​ទី​៧៖ មន្ត្រី​សង្ឃ​គ្រប់​លំដាប់ថ្នាក់ មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត និង​សាលា​គណ​ខេត្ត ត្រូវ​បន្ត​ជំរុញ​ឱ្យ​ភិក្ខុ សាមណេរ ក្រោម​ឱវាទ​របស់​ខ្លួន​សិក្សា​រៀនសូត្រ​ធម៌​វិន័យ ឱ្យ​បាន​ចេះ​ចាំ​ស្ទាត់ជំនាញ និង​បដិបត្តិ​នូវ​ព្រះ​ធម្ម​វិន័យ​ឱ្យបាន​ដ៏​ប្រសើរ​ខ្ពង់ខ្ពស់ ព្រមទាំង​បង្កើត​ឱ្យមាន​កម្មវិធី​ចម្រើន​សមាធិ​កម្មដ្ឋាន ដើម្បី​អប់រំ​ហា​ត់ តម្រង់​ចិត្តគំនិត​ឱ្យ​សុខ​ស្ងប់ និង​រំងាប់​បង់​នូវ លោភៈ ទោសៈ និង មោហៈ ចេញពី​សន្តាន​ចិត្ត ។​

​ទី​៨៖ ព្រះចៅអធិការ​វត្ត គ្រប់​វត្ត​ទូទាំង​ខេត្ត​ត្រូវ​យកចិត្តទុកដាក់​ថែរក្សា អភិរក្ស​នូវ​គម្ពីរ​សា​ស្រា​ស្លឹក​រឹត ក្បួនច្បាប់​ផ្សេងៗ ក្នុងនោះ​ក៏​ត្រូវ​ចេះ​ការពារ​ថែទាំ​ធម្មជាតិ អភិរក្ស​រាល់​សំណង់​បុរាណ ដើម្បី​រួមចំណែក​លើកកម្ពស់​វិស័យ​វប្បធម៌ ទេសចរណ៍ និង​បរិស្ថាន​សង្គម ដោយ​ស្របតាម​ព្រះ​វិន័យ និង​ការរីកចម្រើន​របស់​ព្រះពុទ្ធសាសនា​៕

 

Filed in: ខេត្តស្វាយរៀង

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.