ទាន់ហេតុការណ៍
សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​ភរិយា​ចូលរួម​ប្រារព្ធ​ពិធី​កាន់បិណ្ឌ​ទី​៤ នៅ​វត្ត​ក្រពើ​ហារ ក្រុង​តាខ្មៅ​ ==> មេ​គយ​ខេត្តបាត់ដំបង លោក យូ ហេង និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ==> ​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម​ជំនួស​លោក ប្រាក់ ប៉ូ​លី ទៅ​បំពេញ​ភារកិច្ច នៅឯ​ក្រសួង​ ==> ឃាត់ខ្លួន​ជនសង្ស័យ ០១ នាក់ ដែល​បាន​ធ្វើ​សកម្មភាព លួច យក​ទូរ​សព្ទ័​ដៃ​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​បាត់ដំបង​ ==> ដើម្បី​គ្រប់គ្រង​និង​ថែរក្សា​ធនធានធម្មជាតិ​របស់​រដ្ឋ​ឲ្យបាន​គង់វង្ស​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​សហការ​គ្នា​ទប់ស្កាត់​កុំឲ្យ​មាន​ការកាប់​ទន្ទ្រាន​ ==> បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​ ==> ​បុណ្យ​ឆ្លង​វិមាន​តេជះ​ព្រះ​គោ​ជើង​ប្រាំ​នៅ វត្ត​ពោធិ​មា​រាម​ហៅ​វត្ត​ប៉ា​ហ៊ី​ ==> ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ជាង​៥០០​នាក់ បន្ត​ចុះ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ជិត​៥​ពាន់​នាក់ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ទឹកឈូ ខេត្ត​កំពត​ ==> ​ឯកឧត្តម ជា សុផារ៉ា​និង​ឯកឧត្តម គន់ គីម​ព្រមទាំង​ក្រុមការងារ កាកបាទក្រហមកម្ពុជា នាំយក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​២៥៣៩​គ្រួសារ នៅ​ខេត្ត​ត្បូងឃ្មុំ​ ==> ​ពលរដ្ឋ​ជា​អ្នករ​កស៊ីដឹក​ទំនិញ​តាម​ព្រំដែន​ព្រែក​ចាក នាំគ្នា​ទៅ​បិទ​ផ្លូវ​នៅ​មុខ​ស្នាក់ការ​គយ​ចល័ត​ដើម្បី​សុំ​ឲ្យ​ស្ថាប័ន​មួយ​នេះ​បញ្ចុះ​តម្លៃ​សេវា​ដឹកជញ្ជូន​

​លោក ជាវ តា​យ​អភិបាល​ខេត្ត​កំពត​អញ្ជើញ ចូល​បើក​វិញ្ញាសារ​ប្រឡង​សញ្ញប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩ នៅ​វិទ្យាល័យ​មិត្តភាព​កម្ពុជា​-​ជប៉ុន កំពត​ក្រុង​

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី​១៩​ខែ​សីហា​ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វិញ្ញាសារ​នៅ​វិទ្យាល័យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​កំពត​ក្រុង ក្នុងឱកាស​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា​២០១៨-២០១៩​។​

​មានប្រសាសន៍ ក្នុងឱកាស​នោះ លោក ជាវ តា​យ អភិបាលខេត្ត បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​បរិយាកាស នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩​នេះ សង្កេតឃើញថា​មាន​លក្ខណៈ​កាន់តែ​ល្អប្រសើរ​ឡើង​ជា​បន្តបន្ទាប់​ជាង​បណ្ដា​ឆ្នាំ​កន្លង​ទៅ​។ ទាំងនេះ​ដោយ​ប្រជាពលរដ្ឋ​ក៏​ដូច​បេក្ខជន​មាន​ការយល់ដឹង​កាន់តែ​ប្រសើរ​ឡើង​ដោយ​ចូលរួម​គោរព និង​អនុវត្ត​បាន​ល្អ ពិសេស​បេក្ខជន និង​ប្រជាពលរដ្ឋ​ទូទៅ បាន​យល់​កាន់តែច្បាស់​អំពី​ការ​កំណែទម្រង់ លើ​វិស័យ​អប់រំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ក្រសួង​អប់រំ​យុវជន និង​កីឡា​។​

​លោក​អភិបាលខេត្ត​ក៏​បាន​សំណូមពរ​និង​ផ្ដាំផ្ញើ ដល់​គណៈមេប្រយោគ ក៏​ដូច​បេក្ខជន​ប្រឡង​សូមអោយ​មាន​ការចូលរួម​គោរព​និង​អនុវត្ត​តាម​បទបញ្ញត្តិ​ដែល​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​កំណត់​ណែនាំ​ទាំងអស់គ្នា សំដៅ​រួមចំណែក​ធ្វើអោយ​វិស័យ​អប់រំ​នៅ​កម្ពុជា​មាន​គុណភាព​កាន់តែ​ប្រសើរ​ឡើង​ពោលគឺ​អ្នកចេះ​គឺ​ប្រឡង​ជាប់​។​

​ចំពោះ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា ២០១៨-២០១៩​នេះ ក៏​មាន​ការបែងចែក សមាសភាព​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត អភិបាលក្រុង​កំពត និង​ស្រុក​ទឹកឈូ ដើម្បី​ចូលរួម​ជា​អធិបតី​ក្នុង​ការបើក​វិញ្ញាសារ​ប្រឡង នៅតាម​មណ្ឌល​ទាំង​១០​ក្នុង​ខេត្ត​កំពត​ផងដែរ​។​

​សូមជម្រាបថា​៖ ក្នុង​ឆ្នាំ​សិក្សា​២០១៨-២០១៩​នេះ មាន​បេក្ខជន​ចុះ​ឈ្មោះ​ដាក់ពាក្យ​ប្រឡង​ចំនួន ៥១៧៦​នាក់​ក្នុងនោះ​ស្រី​២៦៤៨​នាក់​មាន​មណ្ឌល​ប្រឡង​ចំនួន​១០​ក្នុងនោះ​នៅ​ក្នុង​ក្រុង​កំពត​ចំនួន​៨​មណ្ឌល​និង​ស្រុក​ទឹកឈូ​ចំនួន​០២​មណ្ឌល​ស្មើ​២០៨​បន្ទប់​៕ សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.