ទាន់ហេតុការណ៍
សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​ភរិយា​ចូលរួម​ប្រារព្ធ​ពិធី​កាន់បិណ្ឌ​ទី​៤ នៅ​វត្ត​ក្រពើ​ហារ ក្រុង​តាខ្មៅ​ ==> មេ​គយ​ខេត្តបាត់ដំបង លោក យូ ហេង និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ==> ​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម​ជំនួស​លោក ប្រាក់ ប៉ូ​លី ទៅ​បំពេញ​ភារកិច្ច នៅឯ​ក្រសួង​ ==> ឃាត់ខ្លួន​ជនសង្ស័យ ០១ នាក់ ដែល​បាន​ធ្វើ​សកម្មភាព លួច យក​ទូរ​សព្ទ័​ដៃ​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​បាត់ដំបង​ ==> ដើម្បី​គ្រប់គ្រង​និង​ថែរក្សា​ធនធានធម្មជាតិ​របស់​រដ្ឋ​ឲ្យបាន​គង់វង្ស​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​សហការ​គ្នា​ទប់ស្កាត់​កុំឲ្យ​មាន​ការកាប់​ទន្ទ្រាន​ ==> បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​ ==> ​បុណ្យ​ឆ្លង​វិមាន​តេជះ​ព្រះ​គោ​ជើង​ប្រាំ​នៅ វត្ត​ពោធិ​មា​រាម​ហៅ​វត្ត​ប៉ា​ហ៊ី​ ==> ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ជាង​៥០០​នាក់ បន្ត​ចុះ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ជិត​៥​ពាន់​នាក់ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ទឹកឈូ ខេត្ត​កំពត​ ==> ​ឯកឧត្តម ជា សុផារ៉ា​និង​ឯកឧត្តម គន់ គីម​ព្រមទាំង​ក្រុមការងារ កាកបាទក្រហមកម្ពុជា នាំយក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​២៥៣៩​គ្រួសារ នៅ​ខេត្ត​ត្បូងឃ្មុំ​ ==> ​ពលរដ្ឋ​ជា​អ្នករ​កស៊ីដឹក​ទំនិញ​តាម​ព្រំដែន​ព្រែក​ចាក នាំគ្នា​ទៅ​បិទ​ផ្លូវ​នៅ​មុខ​ស្នាក់ការ​គយ​ចល័ត​ដើម្បី​សុំ​ឲ្យ​ស្ថាប័ន​មួយ​នេះ​បញ្ចុះ​តម្លៃ​សេវា​ដឹកជញ្ជូន​

លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប

ខេត្តសៀមរាប ៖ កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ជំនួស​លោក គឹម ប៉ុណ្ណា ដែល​អតីត​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ដោយ​ត្រូវ​ទទួលបាន​តួនាទី​ថ្មី​នៅ​ទីស្ដីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

​ពិធី​ប្រកាស​តែងតាំង និង​ទទួល​ភារកិច្ច​ថ្មី​នៃ​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប បាន​ប្រារព្ធ​ធ្វើឡើង​នៅ​សាលាខេត្ត​សៀមរាប ក្រោម​អធិបតីភាព​ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន , ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប និង ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប ដោយ​មាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​ប្រតិភូ​អមដំណើរ​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួ​ង​សាធារណការ និង​ដឹកជញ្ជូន , ប្រធាន​មន្ទីរ​-​អង្គភាព​នានា​ក្នុង​ខេត្ត និង មន្ត្រីរាជការ​មួយចំនួន​ក្នុង​ខេត្ត ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​សម្ដែង​ការចូលរួម​អបអរ​ចំពោះ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ថ្មី ក៏​ដូច​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ចាស់​ដែល​ទទួល​ភារកិច្ច​ថ្មី​នៅ​ក្រសួង ពិសេស​បាន​កោតសរសើ​រ​ពី​ការខិតខំ​ប្រឹងប្រែង​របស់លោក គឹម ប៉ុណ្ណា ដែល​បាន​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​សាធារណការ​ក្នុង​ខេត្ត​ឱ្យមាន​ការរីកចម្រើន​នា​ពេលកន្លងមក ខណៈ​វិស័យ​សាធារណការ ពិតជា​មាន​សារៈសំខាន់​ណាស់ សម្រាប់​ខេត្ត​ទេសចរណ៍​សៀមរាប ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​មក​កម្សាន្ត​ខេត្ត​នេះ​បន្ថែមទៀត​។

​ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន មានប្រសាសន៍ថា ការផ្លាស់ប្ដូរ​នេះ​ថា​ជា​ការលើកកម្ពស់​ការអភិវឌ្ឍ​វិស័យ​សាធារណការ​ក្នុងប្រទេស​កម្ពុជា ហើយ​ត្រូវ​ចងចាំ​ថា មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី ខេត្ត​ទាំងអស់ ត្រូវ​ដាក់ខ្លួន​ជា​អ្នកបម្រើ​រាស្ដ្រ កុំ​ធ្វើ​ជា​ចៅហ្វាយ​រាស្ដ្រ ពិសេស​សូមឱ្យ​ប្រធាន​មន្ទីរ​ទើប​ទទួល​ដំណែង​ថ្មី និង​មន្ត្រី​ថ្នាក់​ដឹកនាំ​ក្រោម​ឱវាទ​ក្រសួង​ទាំងអស់ ត្រូវ​ខិតខំ​ប្រឹងប្រែង​កែលម្អ ការផ្តល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ឱ្យបាន​ឆាប់រហ័ស​ទាន់ពេលវេលា ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព​។​

​ឯកឧត្តម ស៊ុន ចាន់ថុល បាន​ជំរុញ​ឱ្យ​ប្រធាន​មន្ទីរ​ថ្មី​រៀបចំ​ផែនការ​ការងារ​១០០​ថ្ងៃ សម្រាប់​អនុវត្តន៍ ដើម្បី​បង្ហាញ​ស្នាដៃ​ការងារ​ក្នុង​តំណែង និង​ភារកិច្ច​ថ្មី​ដែល​ថ្នាក់លើ​ប្រគល់ជូន ហើយ​ត្រូវ​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ឱ្យបាន​នូវ​អនុសាសន៍​ណែនាំ​១១​ចំណុច របស់​សម្តេច​តេជោ ហ៊ុន សែន និង​ប្រកាន់​គោលការណ៍ ធ្វើ​ជា​មន្ត្រី​គំរូ​គេ កុំ​ធ្វើ​ជា​មន្ត្រី​គ្រាប់​ល្ពៅ​ទី​១.​ត្រូវខិតខំ​អប់រំ​ផ្សព្វផ្សាយ​ការយល់ដឹង​ជា​សាធារណៈ និង​បញ្ហា​ការយល់ដឹង​ច្បាប់​បទដ្ឋាន​នានា  ពិសេស​ត្រូវ​បន្ត​ជំរុញ​ការអប់រំ និង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឱ្យបាន​ទូលំទូលាយ ជំរុញ​មន្ត្រី​មន្ទីរ​ប្រើប្រាស់​កម្មវិធី Road Care App ដើម្បី​លើកកម្ពស់​ការងារ​ថែទាំ ជួសជុល​ផ្លូវថ្នល់​ក្នុង​ខេត្ត​ឱ្យមាន​ប្រសិទ្ធភាព ។​

​គួរបញ្ជាក់​ថា មុន​ឡើងជា​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​សៀមរាប លោក គី វី​រិន្ទ ធ្លាប់​ជា​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ត្បូងឃ្មុំ , ជា​អតីត​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ឧត្ដរមានជ័យ និង​ធ្លាប់​ជា​អនុប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​បាត់ដំបង ៕

Filed in: ខេត្តសៀមរាប

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.