ទាន់ហេតុការណ៍
សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​ភរិយា​ចូលរួម​ប្រារព្ធ​ពិធី​កាន់បិណ្ឌ​ទី​៤ នៅ​វត្ត​ក្រពើ​ហារ ក្រុង​តាខ្មៅ​ ==> មេ​គយ​ខេត្តបាត់ដំបង លោក យូ ហេង និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ==> ​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម​ជំនួស​លោក ប្រាក់ ប៉ូ​លី ទៅ​បំពេញ​ភារកិច្ច នៅឯ​ក្រសួង​ ==> ឃាត់ខ្លួន​ជនសង្ស័យ ០១ នាក់ ដែល​បាន​ធ្វើ​សកម្មភាព លួច យក​ទូរ​សព្ទ័​ដៃ​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​បាត់ដំបង​ ==> ដើម្បី​គ្រប់គ្រង​និង​ថែរក្សា​ធនធានធម្មជាតិ​របស់​រដ្ឋ​ឲ្យបាន​គង់វង្ស​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​សហការ​គ្នា​ទប់ស្កាត់​កុំឲ្យ​មាន​ការកាប់​ទន្ទ្រាន​ ==> បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​ ==> ​បុណ្យ​ឆ្លង​វិមាន​តេជះ​ព្រះ​គោ​ជើង​ប្រាំ​នៅ វត្ត​ពោធិ​មា​រាម​ហៅ​វត្ត​ប៉ា​ហ៊ី​ ==> ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ជាង​៥០០​នាក់ បន្ត​ចុះ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ជិត​៥​ពាន់​នាក់ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ទឹកឈូ ខេត្ត​កំពត​ ==> ​ឯកឧត្តម ជា សុផារ៉ា​និង​ឯកឧត្តម គន់ គីម​ព្រមទាំង​ក្រុមការងារ កាកបាទក្រហមកម្ពុជា នាំយក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​២៥៣៩​គ្រួសារ នៅ​ខេត្ត​ត្បូងឃ្មុំ​ ==> ​ពលរដ្ឋ​ជា​អ្នករ​កស៊ីដឹក​ទំនិញ​តាម​ព្រំដែន​ព្រែក​ចាក នាំគ្នា​ទៅ​បិទ​ផ្លូវ​នៅ​មុខ​ស្នាក់ការ​គយ​ចល័ត​ដើម្បី​សុំ​ឲ្យ​ស្ថាប័ន​មួយ​នេះ​បញ្ចុះ​តម្លៃ​សេវា​ដឹកជញ្ជូន​

មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ នៅតែ​បន្ត​សកម្មភាព​ការងារ​ថែទាំ ជួសជុល​ផ្លូវថ្នល់​តាម​តំបន់​នានា ក្នុង​ភូមិសាស្ត្រ​ស្រុក​មួយចំនួន !

ព្រះវិហារ​៖ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ នៅតែ​បន្ត​សក្មភាព​ការងារ​ថែទាំ និង​ជួសជុល​ផ្លូវថ្នល់ តាម​តំបន់​នានា ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះវិហារ យ៉ាង​មមាញឹក ដេ​ី​ម្បី​អោយ​ពុក​ម៉ែ បងប្អូន ប្រជាពលរដ្ឋ​ធ្វើដំណើរ​ប្រកបដោយ​សុវត្ថិភាព និង​បាន​លឿន​រហ័ស​ទាន់​ចិត្ត បើទោះបីជា​មាន​ភ្លៀង​ធ្លាក់​រំខាន​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​ក្រុម​ការងារ​នៅ​បន្ត​ពុះពារ​រាល់​ឧបសគ្គ​រហូត​សម្រេចបាន​លទ្ធផល​ល្អ​។​

​នេះ​បើ​យោង​តាមផេក​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវការ​ផ្ទាល់ខ្លួន​របស់​លោ​ក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត ផុស​បង្ហាញ​ចេញ​ជា​សាធារណៈ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ សីហា​ម្សិលមិញ​។​

​លោក សំ លាង​ទ្រី បានបង្ហាញ​ថា ដេ​ី​ម្បី​ឱ្យ​ពុក​ម៉ែ បងប្អូន ប្រជាពលរដ្ឋ​ធ្វើដំណើរ​ប្រកបដោយ​សុវត្ថិភាព និង​បាន​លឿន​រហ័ស​ទាន់​ចិត្ត បើទោះបីជា​មាន​ភ្លៀង​ធ្លាក់​រំខាន​យ៉ាង​ណា​ក៏​ដោយ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ នៅតែ​បន្ត​សក្មភាព​ការងារ​ថែទាំ និង​ជួសជុល​ផ្លូវថ្នល់ តាម​តំបន់​នានា ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះវិហារ ក្រុមការងារ​បន្ត​ពុះពារ​រាល់​ឧបសគ្គ​រហូត​សម្រេចបាន​លទ្ធផល​ដូចជា​៖

១.​ក្រុមការងារ​ថែទាំ ផ្លូវជាតិ​លេខ​៩៥ (​ក្រុមទី​១ ក្រុម​កៅស៊ូ​) កាលពី​ថ្ងៃ​ម្សិលមិញ​នៅតែ​បន្ត​ការងារ​ស្រោច​កៅស៊ូ​សៀ​ល ស្នាម​ប្រេះ ស្រុត ស្ថិតនៅ​ចន្លោះ គ​.​ម ៦៧+០០០ ដល់ គ​.​ម ៦៨+០០០ ជ​ជា​លទ្ធផល​សម្រេច​បាន ១៩០ ម៉ែត្រការ៉េ ស្ថិតក្នុង​ឃុំ​រមណីយ ស្រុក​រវៀង ខេត្ត​ព្រះវិហារ​។​

២.​ក្រុម​ថែទាំ​ផ្លូវជាតិ​លេខ ៩៥ (​ក្រុមទី​២ ក្រុម​ចោះ​) ចោះ​ជួសជុល​ផ្លូវ​នៅ គ​.​ម ៣៨+៥៨០ ប្រវែង ៨០m x ៦m = ៤៨០ ម៉ែត្រការ៉េ សម្រេចបាន ៦៥% ស្ថិតក្នុង​ឃុំ​ពុទ្រា ស្រុក​ជ័យ​សែន ខេត្ត​ព្រះវិហារ​។​

៣.​ការងារ​សាងសង់​ស្ពាន ផ្លូវជាតិ​លេខ​៩៥ ក្រុម​កា​ងារ​បាន​ចាក់​បេតុង​ធ្នឹម​(Beam) ទី​៦ នៃ​ស្ពាន​អូរ​ឆែប ប្រវែង ៤៥ ម៉ែត្រ នៅ​គ​.​ម ០+២២៥ និង​រៀបចំ​ក្តាពុម្ពជ​ញ្ជាំង​(Abutment Wall A2) ស្ពាន​អូរ​តាំង​យូ​។ ដែល​ស្ពាន​ទាំង​ពីរ​ខាងលេ​ី ស្ថិតក្នុង​ឃុំ​ឆែ​ប​១ ស្រុក​ឆែប ខេត្ត​ព្រះវិហារ​។​

៤.​ក្រុម​កៀរ​សម្រួល​ផ្លូវ​ក្រាល​ក្រួស​ក្រហម បាន​កៀរ​សម្រួល​ផ្លូវជាតិ​លេខ ៩៤ ដែល​មាន​ប្រវែង​សរុប ៦១​គីឡូម៉ែត្រ ដោយ​ចាប់ពី​ទីរួមស្រុក​ឆែប ដល់​ព្រំដែន​កម្ពុជា​-​ឡាវ ស្ថិតនៅក្នុង​ឃុំ​កំពង់​ស្រឡៅ​១ ស្រុក​ឆែប ន​នៃ​ខេត្ត​ព្រះវិហារ សម្រេចបាន ៧​គីឡូម៉ែត្រ បន្ថែមទៀត សរុប​រហូតមកដល់​ថ្ងៃ​នេះ​សម្រេច ១៣​គីឡូម៉ែត្រ​ហើយ​៕

Filed in: ខេត្តព្រះវិហារ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.