ទាន់ហេតុការណ៍
​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាល នៃ​គណ​:​អភិបាលខេត្ត​ប៉ៃលិន ចុះទៅ​ពិនិត្យ​ស្ថានភាព​ដើម្បី ស្ថាបនា​ផ្លូវ​បេតុង​ ==> ​រដ្ឋបាល​រាជធានី​ភ្នំពេញ កំណត់​យក​ថ្ងៃ​ទី​២៣ ខែ​សីហា ជួបប្រជុំ​ជាមួយ​តំណាង​អាជីវករ ផ្សារ​សេន​ជូ​រី​ផ្លា​ហ្សា ដើម្បី​បញ្ចប់​ការតវ៉ា​រឿង រឿង​ក្រុមហ៊ុន​រុះរើ​ផ្សារ​ ==> ​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ព្រះវិហារ ប្រាប់​មន្ត្រីក្រោមឱវាទ ត្រូវ​បំរើសេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ​ដោយ​ភាពស្មោះត្រង់ ទន់ភ្លន់ ប្រកប​ដោយ​ក្រមសីលធម៌ និង​ភាពថ្លៃថ្នូរ​ ==> លោកស្រី ម៉ែន សំអន​៖ ព្រះពុទ្ធ​សាសនា​បាន​ចូលរួមចំណែក​យ៉ាង​ច្រើន ក្នុង​ការលើកកម្ពស់​កា​រ​អប់រំ​ចរិយា​ធម៌ សីលធម៌​ក្នុង​សង្គម​ជាតិ​ ==> របួសធ្ងន់​ស្រាល​ពីរ​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរ រថយន្ត​បុក​ម៉ូតូ​ ==> ​លោក ជាវ តា​យ​អភិបាល​ខេត្ត​កំពត​អញ្ជើញ ចូល​បើក​វិញ្ញាសារ​ប្រឡង​សញ្ញប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩ នៅ​វិទ្យាល័យ​មិត្តភាព​កម្ពុជា​-​ជប៉ុន កំពត​ក្រុង​ ==> ប្រជាពលរដ្ឋ​សុំ​អំពាវនាវ​ដល់​លោក​អភិបាល​ខេត្ត​កំពត​មេត្តា​ជួយ​ទប់ស្កាត់​ក្រុម​ឡាន​ដឹក​ដី កំពុង​បង្ក​ផលប៉ះពាល់​ជា​ខ្លាំង​ដល់​ការរស់នៅ និង​បរិស្ថាន​ ==> ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​

អភិបាលខេត្ត​តាកែវ អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​សំណាក់ អាហា​រដ្ឋា​ន និង​ភោជនីយដ្ឋាន​នានា កុំ​ដំឡើងថ្លៃ​ពេល​ប្រឡង​បាក់​ឌុប​

តាកែវ​៖ អភិបាលខេត្ត​តាកែវ លោក អ៊ូច ភា បាន​អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​សំណាក់ អាហា​រដ្ឋា​ន និង​ភោជនីយដ្ឋាន​នានា សូម​កុំ​ដំឡើងថ្លៃ​នៅក្នុង​អំឡុង​ពេល​ប្រឡង សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ដើម្បី​ធ្វើ​យ៉ាងណា កាត់បន្ថយ​ការចំណាយ​របស់​ក្មួយៗ​សិស្សានុសិស្ស ដែល​មក​ប្រឡង​។​

​យោងតាម​សេចក្ដីណែនាំ​របស់​រដ្ឋបាល​ខេត្តតាកែវ​ស្ដីពី ការណែនាំ​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ អាហា​រដ្ឋា​ន កុំ​តម្លើងថ្លៃ​បន្ទប់ និង​អាហារ​នៅក្នុង​ឱកាស​ប្រឡង​បាក់​ឌុប ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៩ ដែល​ចុះហត្ថលេខា​ដោយ​លោក អ៊ូច ភា បានឲ្យដឹងថា ដើម្បី​ចូលរួម​ធានា​ការប្រឡង​សញ្ញាបត្រ មធ្យមសិក្សា​ទុតិយភូមិ​ខាងមុខ ប្រកបដោយ​តម្លាភាព ប្រសិទ្ធភាព និង​ភាពយុត្តិធម៌ និង​ប្រព្រឹត្តទៅ​ដោយ​ភាពរលូន ធានាបាន​នូវ​សន្តិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព រដ្ឋបាល​ខេត្ត​តាកែវ បាន​ធ្វើ​ការណែនាំ​ដល់​មន្ទីរ​ទេសចរណ៍​ខេត្ត អាជ្ញាធ​ក្រុង​ដូន​កែវ អាជ្ញាធ​ស្រុក​ត្រាំកក់ និង​ស្រុក​ទ្រាំង ត្រូវ​សហការ​ចុះ​ណែនាំ​ដល់​សណ្ឋាគារ ផ្ទះសំណាក់ ម្ចាស់​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន កុំឲ្យ​តម្លើង​ថ្លៃ​បន្ទប់ និង​អាហារ​ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៩​ខាងមុខនេះ​។​

​រដ្ឋបាល​ខេត្ត​តាកែវ ក៏​បាន​ណែនាំ​ដល់​អាជ្ញាធ ត្រូវ​ចុះ​ទៅ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​ឲ្យ​ផ្អាក​ដំណើរការ ចំពោះ​អាជីវកម្ម​ថតចំលង ដែល​នៅ​ជិត​មណ្ឌល​ប្រឡង រយៈពេល​២​ថ្ងៃ នៃ​ការប្រឡង និង​បាន​ណែនាំ​ដល់​មន្ទីរ​សុខាភិបាល អាជ្ញាធ​មាន​សមត្ថកិច្ច ត្រូវ​ត្រៀម​គ្រូពេទ្យ ថ្នាំសង្កូវ រថយន្ត​សង្គ្រោះ​បន្ទាន់ និង​ត្រៀមកំលាំង​ការពា​រសុខ​សុវត្ថិភាព សណ្ដាប់ធ្នាប់ នៅ​ថ្ងៃ​ប្រឡង​ឲ្យបាន​ល្អ​ប្រសើរ ជា​ពិសេស​អាជ្ញាធ ត្រូវ​រៀបចំ​កន្លែងផ្ញើកង់​ម៉ូតូ រថយន្ត​របស់​សិស្ស ដោយ​មិន​យក​កម្រៃ និង​ធានា​របៀបរៀបរយ និង​សុវត្ថិភាព​ផងដែរ​។​

​ដោយឡែក​នៅក្នុង​កិច្ចប្រជុំ​គណៈ​បញ្ចា​ការឯកភាព​ខេត្ត​នៅ​ព្រឹក​ថ្ងៃ ព្រហស្បតិ៍ ទី​១៨ ខែ​សីហា ឆ្នាំ​២០១៩​នេះ លោក អ៊ូច ភា ក៏​បាន​ធ្វើ​ការណែនាំ ដល់​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត បង្ក​ភាពងាយស្រួល ដោយ​ផ្តល់​កន្លែង​ស្នាក់នៅ​ក្នុង​អង្គភាព​របស់​ខ្លួន​ដល់​ប្អូនៗ ដែល​មក​ប្រលង ដើម្បី​ឲ្យ​ក្មួយ​កាត់បន្ថយ​ការចំណាយ​លើ​ការ​ស្នាក់នៅ​។​

​នៅក្នុង​ឱកាស​នោះ​លោក​អភិបាលខេត្ត​តាកែវ ក៏​បាន​ប្រកាស​យក​សាល​ប្រជុំ​ថ្មី របស់​សាលាខេត្ត​តាកែវ សម្រាប់​ឲ្យ​ប្អូន​សិស្សានុសិស្ស​មួយចំនួន ដែល​មក​ប្រឡង​ស្នាក់​នៅ​ផង​ដែរ​។​

​គួបញ្ជាក់ថា សម្រាប់​ខេត្ត​តាកែវ មាន​បេក្ខជន​ប្រឡង​ចំនួន ១១០០៨​នាក់ មាន​ការកើនឡើង​បន្តិចបន្តួច ជាង​ឆ្នាំ​២០១៨ មាន​មណ្ឌល​ប្រឡង ១៧​មណ្ឌល នៅក្នុង​ស្រុក​ក្រុង​ចំនួន​៣ គឺ​ក្រុង​ដូន​កែវ ស្រុក​ត្រាំកក់ និង​ស្រុក​ទ្រាំង និង​មាន​បន្ទប់​ប្រឡង​ចំនួន​៤៤៣៕

Filed in: ខេត្តតាកែវ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!