ទាន់ហេតុការណ៍
​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាល នៃ​គណ​:​អភិបាលខេត្ត​ប៉ៃលិន ចុះទៅ​ពិនិត្យ​ស្ថានភាព​ដើម្បី ស្ថាបនា​ផ្លូវ​បេតុង​ ==> ​រដ្ឋបាល​រាជធានី​ភ្នំពេញ កំណត់​យក​ថ្ងៃ​ទី​២៣ ខែ​សីហា ជួបប្រជុំ​ជាមួយ​តំណាង​អាជីវករ ផ្សារ​សេន​ជូ​រី​ផ្លា​ហ្សា ដើម្បី​បញ្ចប់​ការតវ៉ា​រឿង រឿង​ក្រុមហ៊ុន​រុះរើ​ផ្សារ​ ==> ​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ព្រះវិហារ ប្រាប់​មន្ត្រីក្រោមឱវាទ ត្រូវ​បំរើសេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ​ដោយ​ភាពស្មោះត្រង់ ទន់ភ្លន់ ប្រកប​ដោយ​ក្រមសីលធម៌ និង​ភាពថ្លៃថ្នូរ​ ==> លោកស្រី ម៉ែន សំអន​៖ ព្រះពុទ្ធ​សាសនា​បាន​ចូលរួមចំណែក​យ៉ាង​ច្រើន ក្នុង​ការលើកកម្ពស់​កា​រ​អប់រំ​ចរិយា​ធម៌ សីលធម៌​ក្នុង​សង្គម​ជាតិ​ ==> របួសធ្ងន់​ស្រាល​ពីរ​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរ រថយន្ត​បុក​ម៉ូតូ​ ==> ​លោក ជាវ តា​យ​អភិបាល​ខេត្ត​កំពត​អញ្ជើញ ចូល​បើក​វិញ្ញាសារ​ប្រឡង​សញ្ញប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩ នៅ​វិទ្យាល័យ​មិត្តភាព​កម្ពុជា​-​ជប៉ុន កំពត​ក្រុង​ ==> ប្រជាពលរដ្ឋ​សុំ​អំពាវនាវ​ដល់​លោក​អភិបាល​ខេត្ត​កំពត​មេត្តា​ជួយ​ទប់ស្កាត់​ក្រុម​ឡាន​ដឹក​ដី កំពុង​បង្ក​ផលប៉ះពាល់​ជា​ខ្លាំង​ដល់​ការរស់នៅ និង​បរិស្ថាន​ ==> ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​

​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​អា​មេ ប្រវែង​៦៦០​ម៉ែត្រ ទទឹង​៦​ម៉ែត្រ កម្រាស់ ០,១៥​ម៉ែត្រ ជើងទេ ១,៥០​ម៉ែត្រ ស្ថិតនៅ​ភូមិ​ស្នំ​ប្រាំពីរ ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ​

(​ខេត្ត​កំពត​)៖ នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​អា​មេ​មួយ​ខ្សែ ប្រវែង​៦៦០​ម៉ែត្រ ទទឹង​៦​ម៉ែត្រ កម្រាស់ ០,១៥​ម៉ែត្រ ជើងទេ ១,៥០​ម៉ែត្រ ស្ថិតនៅ​ភូមិ​ស្នំ​ប្រាំពីរ ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ ខេត្ត​កំពត​។

​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​មាន លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត កងកម្លាំង​ទាំង​បី​ប្រភេទ លោក លោកស្រី​ប្រធាន​មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត លោក​អភិបាលស្រុក​ទឹកឈូ ក្រុមប្រឹក្សា​ឃុំ​ម៉ាក់​ប្រាង្គ មេភូមិ យុវជន សិស្សានុសិស្ស និង​បងប្អូន​ប្រជាពលរដ្ឋ​សរុប​ប្រមាណ ៣៥០​នាក់​។

​មានមតិ​សំណេះសំណាល​ក្នុងឱកាស​នោះ លោក ជាវ តា​យ បាន​មានប្រសាសន៍ថា ការបើក​ការដ្ឋាន​សាងសង់​ផ្លូវ​មួយ​ខ្សែរ​នេះ​គឺ​អនុវត្តន៍​តាម​ផែនការ​អភិវឌ្ឍន៍​ខេត្ត ដើម្បី​រួមចំណែក​សម្រាល និង​បំពេញ​តម្រូវការ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ក៏ដូចជា​អ្នកធ្វើដំណើរ​ឆ្លងកាត់ ដែល​កន្លង​មក​តែង​ជួប​នូវ​ការលំបាក​។​

​ម្យ៉ាងទៀត ការស្ថាបនា​ផ្លូវ​ឲ្យបាន​ស្អាត​នេះ ក៏​ជា​ការចូលរួមចំណែក​កែលម្អ​សោភ័ណភាព​ក្នុងស្រុក​ទឹកឈូ​របស់​យើង​ឲ្យ​កាន់តែ​ស្រស់បំព្រង​ថែម​មួយ​កម្រិត​ទៀត​។

​ជាមួយគ្នានេះ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត ក៏​បាន​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​ក្នុង​មូលដ្ឋាន ក៏​ដូច​ជា​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ត្រូវ​រួម​សហការ​គ្នា​ថែរក្សា​ការពារ​ផ្លូវ​នេះ ដើម្បី​ប្រើប្រាស់​ជា​ប្រយោជន៍​សាធារណ​:​បាន​យូរអង្វែង សម្រាប់​បន្ត​ដល់​កូនចៅ​ជំនាន់​ក្រោយ​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!