ទាន់ហេតុការណ៍
​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាល នៃ​គណ​:​អភិបាលខេត្ត​ប៉ៃលិន ចុះទៅ​ពិនិត្យ​ស្ថានភាព​ដើម្បី ស្ថាបនា​ផ្លូវ​បេតុង​ ==> ​រដ្ឋបាល​រាជធានី​ភ្នំពេញ កំណត់​យក​ថ្ងៃ​ទី​២៣ ខែ​សីហា ជួបប្រជុំ​ជាមួយ​តំណាង​អាជីវករ ផ្សារ​សេន​ជូ​រី​ផ្លា​ហ្សា ដើម្បី​បញ្ចប់​ការតវ៉ា​រឿង រឿង​ក្រុមហ៊ុន​រុះរើ​ផ្សារ​ ==> ​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ព្រះវិហារ ប្រាប់​មន្ត្រីក្រោមឱវាទ ត្រូវ​បំរើសេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ​ដោយ​ភាពស្មោះត្រង់ ទន់ភ្លន់ ប្រកប​ដោយ​ក្រមសីលធម៌ និង​ភាពថ្លៃថ្នូរ​ ==> លោកស្រី ម៉ែន សំអន​៖ ព្រះពុទ្ធ​សាសនា​បាន​ចូលរួមចំណែក​យ៉ាង​ច្រើន ក្នុង​ការលើកកម្ពស់​កា​រ​អប់រំ​ចរិយា​ធម៌ សីលធម៌​ក្នុង​សង្គម​ជាតិ​ ==> របួសធ្ងន់​ស្រាល​ពីរ​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរ រថយន្ត​បុក​ម៉ូតូ​ ==> ​លោក ជាវ តា​យ​អភិបាល​ខេត្ត​កំពត​អញ្ជើញ ចូល​បើក​វិញ្ញាសារ​ប្រឡង​សញ្ញប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩ នៅ​វិទ្យាល័យ​មិត្តភាព​កម្ពុជា​-​ជប៉ុន កំពត​ក្រុង​ ==> ប្រជាពលរដ្ឋ​សុំ​អំពាវនាវ​ដល់​លោក​អភិបាល​ខេត្ត​កំពត​មេត្តា​ជួយ​ទប់ស្កាត់​ក្រុម​ឡាន​ដឹក​ដី កំពុង​បង្ក​ផលប៉ះពាល់​ជា​ខ្លាំង​ដល់​ការរស់នៅ និង​បរិស្ថាន​ ==> ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​

សម្ដេច​ក្រឡាហោម ស ខេង អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់ ស្ពាន​ច្រាំង​ចោត និង​ស្ពាន​៤​កន្លែង​ទៀត នៅ​ខេត្ត​បាត់ដំបង​

បាត់ដំបង ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនា​យ​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០១៩​នេះ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពាន​ច្រាំង​ចោត ស្ថិតនៅ​ភូមិ​រូង ឃុំ​ចែង មានជ័យ ស្រុក​បាណន់ និង​ស្ពាន​៤​ផ្សេងទៀត នៅ​ស្រុក​សំឡូត ស្រុក​ប​វិល ស្រុក​ឯក​ភ្នំ និង​ស្រុក​កំរៀង ខេត្ត​បាត់ ដំបង ដែលជា​ហិរញ្ញប្បទាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឲ្យដឹងថា ស្ពាន​ច្រាំង​ចោត មាន​ប្រវែង​១៦២​ម៉ែត្រ ទទឹង​៨​ម៉ែត្រ ស្ថិតក្នុង​ភូមិ​រូង ឃុំ​ចែង​មានជ័យ ស្រុក​បាណន់ ខេត្ត​បាត់ដំបង ត្រូវបាន​អនុវត្ត​ការសាងសង់​ដោយ​បញ្ជាការដ្ឋាន​វិស្វកម្ម អគ្គបញ្ជាការ នៃ​ក្រសួង​ការពារជាតិ និង​ត្រូវបាន​ត្រួតពិនិត្យ​ការសាងសង់ ដោយ​នាយកដ្ឋាន​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដោយ​ប្រើប្រាស់ រយៈពេល​សាងសង់ ចំនួន​០២​ឆ្នាំ ដែល​បាន​ចាប់ផ្តើម​សាងសង់ នៅ​ថ្ងៃ​ទី ២២ ខែ​កុម្ភៈ ឆ្នាំ​២០១៧ និង​បញ្ចប់​រួចរាល់​ជា​ស្ថាពរ​នៅ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៩ ចំណាយ​ថវិកា​រាជរដ្ឋាភិបាល​សរុប​ប្រមាណ​ជា ៤,៩៧១​លាន​រៀល ប្រមាណ​ជាង​១​លាន​ដុល្លារ​អាមេរិក​។​

​ដោយឡែក ស្ពាន​៤​កន្លែង​ផ្សេង​ទៀត​រួមមាន ទី​១៖ ស្ពាន​ប្រវែង​៤៥​ម៉ែត្រ ទទឹង​០៨​ម៉ែត្រ ស្ថិតនៅ​ភូមិ​មាក់ ឃុំ​ព្រៃ​ខ្ពស់ ស្រុក​ប​វេល ខេត្ត​បាត់ដំបង ប្រើប្រាស់​ថវិកា​រាជរដ្ឋាភិបាល​សរុប​ប្រមាណ​ជា​១,៧១២ លាន​រៀល ដោយ​បាន​ចាប់ផ្តើម​សាងសង់​នៅ​ថ្ងៃ​ទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០១៧ និង​បាន​បញ្ចប់​នៅ​ ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៨​។ ទី​២៖ ស្ពាន​ប្រវែង​៧២​ម៉ែត្រ ទទឹង​១០​ម៉ែត្រ ស្ថិតនៅ​ភូមិ​ព្រែក​កញែ​ង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ប្រើប្រាស់​ថវិកា​រាជរដ្ឋាភិបាល​សរុប​ប្រមាណ​ជា ៣,១៥១​លាន​រៀល ដោយ​បាន​ចាប់ផ្តើម​សាងសង់​នៅ​ថ្ងៃ​ទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០១៧ និង​បាន​បញ្ចប់​នៅ​ ​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០១៩​។​

​ទី​៣៖ ស្ពាន​ប្រវែង​៥៤​ម៉ែត្រ ទទឹង​០៨​ម៉ែត្រ ស្ថិតនៅ​ភូមិ​បឹង​អូរ​ជាង ឃុំ​កំរៀង ស្រុក​កំរៀង ខេត្ត​បាត់ដំបង ប្រើប្រាស់​ថវិកា​រាជរដ្ឋាភិបាល​សរុប​ប្រមាណ​ជា ២,៤៥៩​លាន​រៀល ដោយ​បាន​ចាប់ផ្តើម​សាងសង់​នៅ​ថ្ងៃ​ទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០១៧ និង​បាន​បញ្ចប់​នៅ​ ​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០១៨​។ និង​ទី​៤៖ ស្ថាន​ប្រវែង​១០២​ម៉ែត្រ ទទឹង​០៨​ម៉ែត្រ ស្ថិតនៅ​ភូមិ​អូរ​រំចេក​ក្រោម ឃុំ​អូរ​សំ​រិល ស្រុក​សំឡូត ខេត្ត​បាត់ដំបង ប្រើប្រាស់​ថវិកា​រាជរដ្ឋាភិបាល​សរុប​ប្រមាណ​ជា ៣,១៥១​លាន​រៀល ដោយ​បាន​ចាប់ផ្តើម​សាងសង់​នៅ​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៧ និង​បាន​បញ្ចប់​នៅ​ ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​ឆ្លើយតប​នឹង​សមិទ្ធផល​ថ្មី សម្រាប់​អ្នក​ខេត្ត​បាត់ដំបង​នេះ សម្ដេច​ក្រឡាហោម ស ខេង បាន​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ប្រើប្រាស់​ស្ពាន​ដែល​ទើប​សម្ពោធ​នេះ ដើម្បី​ជា​ប្រយោជន៍ ពិសេស​ទាញ​យក​នូវ​ផលិតផល​ដែល​បានមក​ពី​ការកសាង​ស្ពាន​នេះ ក្នុងន័យ​លើកកម្ពស់​ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ​បន្ថែមទៀត​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​គូសបញ្ជាក់ថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា កំពុងតែ​មាន​សុខ​សន្ដិភាព​ពេញលេញ គ្មាន​ក្រុម​កងទ័ព​ក្រៅច្បាប់ ដើម្បី​មក​ធ្វើ​សង្គ្រាម​ជាមួយ​រាជរដ្ឋាភិបាល ដែល​នេះ​ជា​ភព្វសំណាង​របស់​ប្រជាជន​កម្ពុជា​ទាំងអស់ ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​។ សម្ដេច​សង្កត់ធ្ងន់​ថា បើ​ស្រុក​គ្មាន​សុខសន្ដិភាព ប្រជាពលរដ្ឋ​មិន​ពេល​ដើម្បី​ប្រកប​មុខរបរ​ប្រចាំថ្ងៃ​បាន​នោះ​ទេ​។​

​ប្រមុខ​ដឹកនាំ​ក្រសួងមហាផ្ទៃ បាន​អះអាង​ថា ស្របពេល​ដែល​ប្រទេសជាតិ​មាន​សន្ដិភាព ប្រជាពលរដ្ឋ​ត្រូវតែ​រួម​គ្នា​គិត​ដើម្បី​កសាង​ជីវភាព ឲ្យ​សប្បូរ​សប្បាយ ហើយ​កុំទៅ​ជឿ​ការឃោសនា​អូសទាញ ពី​មជ្ឈដ្ឋាន​អ្នកនយោបាយ​ខ្លះ ដែល​គេ​មាន​បំណង​ដើម្បី​គៀងគរ​ប្រមូល​ប្រជាពលរដ្ឋ​ទៅ​គាំទ្រ​គេ ឲ្យទៅ​ប្រឆាំង​រាជរដ្ឋាភិបាល តាមរយៈ​ការធ្វើ​បាតុកម្ម​៕

Filed in: ខេត្តបាត់ដំបង

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!