ទាន់ហេតុការណ៍
​ពិធី ចាប់ឆ្នោត​ទទួល​លេខ​រៀង​ផ្ទះ​គ្រួសារ​អតីត​យុទ្ធជន​ចំនួន ២០០ ខ្នង ជំហាន​ទី​២ ស្ថិតនៅ​ភូមិ​ជីកដី ឃុំ​អណ្តូង​ត្របែក ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង ==> ​ពិធី​ប្រណាំង​កង់​ណា​ម​គី​ខើ​យ​ងៀ ដណ្ដើម​ពានរង្វាន់​ស្ថានីយ៍​វិទ្យុ​សម្លេង​ប្រជាជន​ទីក្រុង​ហូជីមិញ​(VOH) លើក​ទី​២២ ដែល​ឆ្លងកាត់​បី​ប្រទេស កម្ពុជា វៀតណាម នឹង​ឡាវ​ ==> កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ផ្សព្វផ្សាយ​វិធានការ​ចាំបាច់​នានា​សម្រាប់​ទប់ស្កាត់​សភាពការណ៍​បច្ចុប្បន្ន​ ==> ​មាន​ជំងឺ​សសៃប្រសាទ ផឹកស្រា​ស្រវឹង ប្រើ​ហឹង្សា ប្តី​ប្រពន្ធ​អារ​គ្នា​ស្លាប់​ម្នាក់​ ==> ​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​រៀបចំ​ពិធី​បុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ឆ្នាំ​២០១៩ ==> វត្ត​ព្រះ​ពុទ្ធឃោសាចារ្យ ប្រគល់​គ្រឿងឧបភោគ​បរិភោគ និង​បច្ច័យ​មួយចំនួន សម្រាប់​ជា​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ជនពិការ ចាស់ជរា និង​គ្រួសារ​ផ្ទុក​មេរោគ​អេដស៍ តាមរយៈ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌដូនពេញ​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូល​ជួប​ជូនពរ និង​ពិភាក្សា​ការងារ​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ ==> ​ឯកឧត្តម គួច ចំរើន ចូលរួម​កិច្ចសន្ទនា​ថ្នាក់​អភិបាល​ក្រុង​មិត្តភាព ក្រោម​ប្រធានបទ "​សុភមង្គល​សម្រាប់​ទាំងអស់គ្នា​" និង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី ការបង្កើត​ខេត្ត​ក្រុង​បងប្អូន រវាង ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ទីក្រុង​ឈី​ងតាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ==> ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​ ==> លោក កែ​ន សត្ថា​៖ សូម​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ទាំងអស់​កុំ​ជឿ​ពាក្យ​ញុះញង់​ពួក​ក្បត់ជាតិ​ដែល​កំពុង​ប្រមាថ​ព្រះមហាក្សត្រ​យើង​

លោក ចម ប្រសិទ្ធ និង​ថ្នាក់ដឹកនាំ​ខេត្ត​កំពត​-​កែប ចុះ​ពិនិត្យ​ដំណើរការ​ស្ដារឡើងវិញ​នូវ​ទំនប់​ប្រទាក់ក្រឡា​ក្រោយ​ទទួលរង​ការវាយប្រហា​ដោយ​ទឹកជំនន់​

(​ខេត្ត​កំពត​-​កែប​)៖ លោក ចម ប្រសិទ្ធ​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្ត​កំពត និង លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត ព្រមទាំង លោក កែ​ន សត្ថា អភិបាលខេត្ត​កែប រួម​មន្ត្រី​ថ្នាក់ដឹកនាំ​នៃ​ខេត្ត​ទាំង​ពីរ នៅ​រសៀល​ថ្ងៃ​ទី​១២​ខែ​សីហា ឆ្នាំ​២០១៩ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ដំណើរការ​ស្ដារ​ជួសជុល​ឡើង​វិញ​នូវ​ទំនប់​ប្រទាក់ក្រឡា​ក្រោយ​ទទួលរង​ការវាយប្រហា​ដោយ​ទឹកជំនន់​កាល​វេលា​រៀប​ភ្លឺ​នា​ថ្ងៃ​ទី​១១ ខែ​សីហា​ឆ្នាំ​២០១៩​កន្លង​ទៅ​ថ្មី​នេះ​។​

​មានប្រសាសន៍​សំណេះសំណាល ជាមួយ​ក្រុមការងារ​អន្តរាគមន៍​ក្រសួង​ធនធានទឹក​និង​ឧតុនិយម និង​អាជ្ញាធរ​មូលដ្ឋាន​ព្រមទាំង​ប្រជាពលរដ្ឋ​នា​ឱកាស​នោះ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បានបញ្ជាក់​ថា បញ្ហា​ទុក​លំបាក​របស់​ប្រជាពលរដ្ឋ​គឺជា​ទុក​លំបាក​របស់​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​គ្រប់​លំដាប់ថ្នាក់​ពិសេស​សម្តេច​តេជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ទុក្ខលំបាក​
​របស់​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ ហើយ​សម្តេច​តេជោ​តែងតែ​ក្រើនរំលឹក​ណែនាំ ដល់​មន្ត្រី​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​ចុះជួយ​ប្រជាពលរដ្ឋ​ជួប​ទុក្ខលំបាក​គ្រប់ពេលវេលា​។

​លោក ជាវ តា​យ ក៏​បាន​សូម​ការ​អធ្យាស្រ័យ​យោគយល់​ពី​សំណាក់​ប្រជាពលរដ្ឋ​ក៏​ដូច​ក្រុមការងារ​ដែល​កំពុង​អវត្តមាន​មិនបាន​ចុះ​ជាប់​ផ្ទាល់​នៅ​ពេល​ទំនប់​បាក់​ភ្លាមៗ​ដោយសារ​បញ្ហា​សុខភាព​ដែល​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​មាន​ភារកិច្ច​ចុះ​ជាប់​ជាមួយ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ស្ថិតក្នុង​ភូមិសាស្ត្រ​មួយចំនួន​ក្នុង​ខេត្ត​កំពត​។

​លោក​អភិបាលខេត្ត​ក៏​បាន​បញ្ជាក់ថា ប៉ុន្តែ​ទោះបី​យ៉ាងណា​លោក​បាន​ណែនាំ​ចាត់​បញ្ជូន​ថ្នាក់ដឹកនាំ​និង​មន្ត្រី​មូលដ្ឋានឲ្យ​នៅ​ជាប់​ជា​មួ​យ​សភាពការណ៍​និង​បងប្អូន​ជាប្រចាំ​ជានិច្ច​។​

​ក្នុងឱកាស​នោះដែរ់ លោក​ទេសរដ្ឋមន្ដ្រី​ចម ប្រសិទ្ធ ក៏​បាន​កោតសរសើ​រដល់​អាជ្ញាធរ​និង​មន្ត្រី​នៃ​ខេត្ត​ទាំង​ពីរ កំពត​-​កែប ព្រមទាំង​ក្រុម​ការងារ​អន្តរាគមន៍​ក្រសួង​ធនធានទឹក រួម​និង​ប្រជាពលរដ្ឋ ដែល​បាន​រួម​សហការ​គ្នា​បាន​ម្ចាស់​ការគ្រប់គ្រង​ស្ដារ​ជួសជុល​ឡើងវិញ​នូវ​ការបាក់​ទំនប់ទឹក​នេះ​ដែល​ជា​សក្ដានុពល​ធន​ធាន​ទឹក​ដ៏​សំខាន់​មួយ​សម្រាប់​បម្រើ​សេចក្តីត្រូវការ​របស់​ខេត្ត​ទាំង​ពីរ​កំពត​-​កែប​។​

​លោក ទេសរដ្ឋមន្ត្រី​ក៏​បាន​ផ្ដាំផ្ញើ​
​ឲ្យ​មន្ត្រី​បច្ចេកទេស​ត្រូវ​ខិតខំ​យកចិត្តទុកដាក់​លើ​ការស្ដារ​ជួសជុល​ទំនប់​នេះ​ទាំង​គុណភាព​និង​បរិមាណ​ទឹក​ឲ្យបាន​កាន់តែ​ប្រសើរ​ឡើង​វិញ​ដើម្បី​បម្រើ​ប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​ពិសេស​បម្រើ​អោយ​វិស័យ​ទឹកស្អាត​ជូន​ដល់​ប្រជាពលរដ្ឋ​ខេត្ត​ទាំង​ពីរ​កំពត​-​កែប​ផង​ដែរ​។​ជាមួយ​នោះ​ដែរ ថ្នាក់ដឹកនាំ ខេត្ត​កំពត​ក៏បាន​នាំយក​នូវ​ថវិកា​មួយចំនួន​ជូន​ប្រជាពលរដ្ឋ​និង​ក្រុមការងារ​ផងដែរ​។​

​សូមបញ្ជាក់​ថា​៖​ទំនប់​អាងទឹក​នេះ​ជា​ប្រភេទ​អាងទឹក​ដែល​មាន​លទ្ធភាព​រក្សា​ទឹក​ទុក​ក្នុង​បរិមាណ ១០​លាន​ម៉ែត្រគូប​។​
​ដោយសារ​ក្នុង​រយៈពេល​ជាង​១០​ថៃ្ង​មកនេះ មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ពិសេស​នៅ​យប់​ថៃ្ង​ទី​១០ ខែ​សីហា ដែល​មាន​បរិមាណ​ទឹក​ច្រើន​ធ្វើឲ្យ​មាន​ការស៊ី​រូងដី​នៅ​ផែ្ន​ក​ក្បាល​ទំនប់​ប្រវែង ១៥​ម៉ែត្រ និង​តួ​ទំនប់​បង្ហៀរ ១៥​ម៉ែត្រ សរុប​ប្រមាណ ៣០​ម៉ែត្រ​ធ្វើឲ្យ​បាក់​ទំនប់​បង្ហៀរ ហើយ​ពេលនេះ​បាន​នឹង​កំពុង​ម្ចាស់​ការគ្រប់គ្រង​និង​ធ្វើការ​ស្ដារ​ជួសជុល​ឡើង​វិញ​ហើយ​៕ សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.