ទាន់ហេតុការណ៍
​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាល នៃ​គណ​:​អភិបាលខេត្ត​ប៉ៃលិន ចុះទៅ​ពិនិត្យ​ស្ថានភាព​ដើម្បី ស្ថាបនា​ផ្លូវ​បេតុង​ ==> ​រដ្ឋបាល​រាជធានី​ភ្នំពេញ កំណត់​យក​ថ្ងៃ​ទី​២៣ ខែ​សីហា ជួបប្រជុំ​ជាមួយ​តំណាង​អាជីវករ ផ្សារ​សេន​ជូ​រី​ផ្លា​ហ្សា ដើម្បី​បញ្ចប់​ការតវ៉ា​រឿង រឿង​ក្រុមហ៊ុន​រុះរើ​ផ្សារ​ ==> ​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ព្រះវិហារ ប្រាប់​មន្ត្រីក្រោមឱវាទ ត្រូវ​បំរើសេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ​ដោយ​ភាពស្មោះត្រង់ ទន់ភ្លន់ ប្រកប​ដោយ​ក្រមសីលធម៌ និង​ភាពថ្លៃថ្នូរ​ ==> លោកស្រី ម៉ែន សំអន​៖ ព្រះពុទ្ធ​សាសនា​បាន​ចូលរួមចំណែក​យ៉ាង​ច្រើន ក្នុង​ការលើកកម្ពស់​កា​រ​អប់រំ​ចរិយា​ធម៌ សីលធម៌​ក្នុង​សង្គម​ជាតិ​ ==> របួសធ្ងន់​ស្រាល​ពីរ​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរ រថយន្ត​បុក​ម៉ូតូ​ ==> ​លោក ជាវ តា​យ​អភិបាល​ខេត្ត​កំពត​អញ្ជើញ ចូល​បើក​វិញ្ញាសារ​ប្រឡង​សញ្ញប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩ នៅ​វិទ្យាល័យ​មិត្តភាព​កម្ពុជា​-​ជប៉ុន កំពត​ក្រុង​ ==> ប្រជាពលរដ្ឋ​សុំ​អំពាវនាវ​ដល់​លោក​អភិបាល​ខេត្ត​កំពត​មេត្តា​ជួយ​ទប់ស្កាត់​ក្រុម​ឡាន​ដឹក​ដី កំពុង​បង្ក​ផលប៉ះពាល់​ជា​ខ្លាំង​ដល់​ការរស់នៅ និង​បរិស្ថាន​ ==> ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​

នាយ​ឧត្តមសេនីយ៍ ម៉ក់​ជី​តូ អគ្គស្នងការ​រង​នគរបាលជាតិ ត្រូវ​អនុវត្ត​អនុសាសន៍​ទាំង​៤ ចំណុច​របស់​សម្តេច​ក្រ​ឡា​ហោម សខេង​

ព្រះវិហារ ៖​នា​ព្រឹក​ថ្ងៃ​អង្គារិ៍ ១៣​កើត ខែ​ស្រាពណ៍ ឆ្នាំ​កុរ ឯ​កស័ក ពស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០១៩ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាលជាតិ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ ផ្សព្វផ្សាយ​ការងារ​ទប់ស្កាត់ និង​បង្ក្រាប​ការនាំ​ចូល​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ឡាវ និង​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក គោ​ស៊ុំ ប៊ុន​សឿត អភិបាលខេត្ត​ស្តីទី មេបញ្ជាការ​កងកម្លាំង​ទាំងបី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត មេ​វរ​នគរបាល​ការពារ​ព្រំដែន អធិការ​នគរបាល​ក្រុង ស្រុក ជាច្រើនរូប ។​

​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ​រង​បាន បញ្ជាក់​ពី​អនុសាសន៍​ដឹកនាំ​ទាំង​០៤​ចំនុច​របស់​សម្តេច​ក្រ​ឡា​ហោម​ដូចខាងក្រោម ១\​បញ្ចប់​ទាំងស្រុង​នៅ​ដំណាច់ឆ្នាំ​២០១៩ រាល់​បទល្មើស​គ្រឿងញៀន​តាម​បណ្តា​ក្លឹប​កំសាន្ត និង​សប្បាយដ្ឋា​នានា​២\​ត្រូវ​រឹបអូស​បន្តឹង​ការត្រួតពិនិត្យ​ដើម្បី​ទប់ស្កាត់ បង្ក្រាប លំហូរ​គ្រឿងញៀន​ចូលមក​កម្ពុជា​នា​ទិសឥសាន​តាម​ព្រំដែន​កម្ពុជា​- ឡាវ ៣\​ខិតខំ​ស្រាវជ្រាវ​បង្ក្រាប​រាល់​ទីតាំង​លួចលាក់ កែច្នៃ​គ្រឿងញៀន ៤\​មិន​ត្រូវ​ការពារ មិន​ត្រូវ​ពាក់ព័ន្ធ មិន​ត្រូវ​អត់អោន ឬ​អន្តរាគមន៍​ចំពោះ​រាល់ បទល្មើស​គ្រឿងញៀន​។​

​សូមបញ្ជាក់​ថា​ក្នុង​រយះពេល​ឆមាស​ទី​១​ឆ្នាំ ២០១៩ បង្ក្រាប​លើ​ខេត្ត​ទាំង​បី (​ខេត្ត​ព្រះវិហារ ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​រតនគិរី​)​បាន​៨៦​ករណី ឃាត់ខ្លួន​១៧០​នាក់ ស្រី​២៣​នាក់ ចាប់​យក​គ្រឿងញៀន ៩២៧៤ ក្រាម ក្នុងនោះ​ខេត្តព្រះវិហារ ៣១​ករណី ឃាត់ខ្លួន​៦៧​នាក់ ស្រី​៤​នាក់ ចាប់​បាន​គ្រឿងញៀន​១១៨​ក្រាម ។​

Filed in: ខេត្តព្រះវិហារ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!