ទាន់ហេតុការណ៍
​ពិធី ចាប់ឆ្នោត​ទទួល​លេខ​រៀង​ផ្ទះ​គ្រួសារ​អតីត​យុទ្ធជន​ចំនួន ២០០ ខ្នង ជំហាន​ទី​២ ស្ថិតនៅ​ភូមិ​ជីកដី ឃុំ​អណ្តូង​ត្របែក ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង ==> ​ពិធី​ប្រណាំង​កង់​ណា​ម​គី​ខើ​យ​ងៀ ដណ្ដើម​ពានរង្វាន់​ស្ថានីយ៍​វិទ្យុ​សម្លេង​ប្រជាជន​ទីក្រុង​ហូជីមិញ​(VOH) លើក​ទី​២២ ដែល​ឆ្លងកាត់​បី​ប្រទេស កម្ពុជា វៀតណាម នឹង​ឡាវ​ ==> កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ផ្សព្វផ្សាយ​វិធានការ​ចាំបាច់​នានា​សម្រាប់​ទប់ស្កាត់​សភាពការណ៍​បច្ចុប្បន្ន​ ==> ​មាន​ជំងឺ​សសៃប្រសាទ ផឹកស្រា​ស្រវឹង ប្រើ​ហឹង្សា ប្តី​ប្រពន្ធ​អារ​គ្នា​ស្លាប់​ម្នាក់​ ==> ​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​រៀបចំ​ពិធី​បុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ឆ្នាំ​២០១៩ ==> វត្ត​ព្រះ​ពុទ្ធឃោសាចារ្យ ប្រគល់​គ្រឿងឧបភោគ​បរិភោគ និង​បច្ច័យ​មួយចំនួន សម្រាប់​ជា​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ជនពិការ ចាស់ជរា និង​គ្រួសារ​ផ្ទុក​មេរោគ​អេដស៍ តាមរយៈ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌដូនពេញ​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូល​ជួប​ជូនពរ និង​ពិភាក្សា​ការងារ​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ ==> ​ឯកឧត្តម គួច ចំរើន ចូលរួម​កិច្ចសន្ទនា​ថ្នាក់​អភិបាល​ក្រុង​មិត្តភាព ក្រោម​ប្រធានបទ "​សុភមង្គល​សម្រាប់​ទាំងអស់គ្នា​" និង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី ការបង្កើត​ខេត្ត​ក្រុង​បងប្អូន រវាង ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ទីក្រុង​ឈី​ងតាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ==> ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​ ==> លោក កែ​ន សត្ថា​៖ សូម​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ទាំងអស់​កុំ​ជឿ​ពាក្យ​ញុះញង់​ពួក​ក្បត់ជាតិ​ដែល​កំពុង​ប្រមាថ​ព្រះមហាក្សត្រ​យើង​

​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១ និង​ទិសដៅ​អនុវត្ត​ប្រចាំឆមាស​ទី​២ ឆ្នាំ​២០១៩ របស់​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​កែប​

(​ខេត្ត​កែប​) ៖ ក្នុង​គោលបំណង ដើម្បី​ត្រួតពិនិត្យ  និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទ​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០១៩ លោក ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្ត​កែប បាន​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១ និង​ទិសដៅ​អនុវត្ត​ប្រចាំឆមាស​ទី​២ ឆ្នាំ​២០១៩ នៅ​សាលាខេត្ត​កែប ដោយ​កិច្ចប្រជុំ​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក កែ​ន សត្ថា  អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប  និង​លោក​-​លោកស្រី ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត មន្ត្រីរាជការ  សមត្ថកិច្ច ពាក់ព័ន្ធ គ្រប់​ជាន់ថ្នាក់​មកពី​គ្រប់​មូលដ្ឋាន​។​

​ក្នុងឱកាស​នោះ លោក ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្ត​កែប​បាន​លើកឡើង​ថា ដើម្បី​គាំទ្រ និង​រួមចំណែក​ជំរុញ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​ការ​ទី​៤ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​គោលនយោបាយ និង​កម្មវិធី​កំណែទម្រង់​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​នីតិកាល​ទី​៦​នៃ​រដ្ឋសភា រាជរដ្ឋាភិបាល​បានសម្រេច​បន្ត​ចាត់តាំង និង​កែសម្រួល​សមាសភាព​មួយចំនួន របស់​ក្រុម​ការងារ​ថ្នាក់ជាតិ​ដើម្បី​ចុះ​មូលដ្ឋាន​ខេត្ត ក្រុង ស្រុក និង​ឃុំ​សង្កាត់ សំដៅ​បន្ត​អនុវត្ត​កម្មវិធី​នយោបាយ​ប្រកបដោយ​ប្រសិទ្ធភាព​នៅ​គ្រប់​មូលដ្ឋាន​នៅ​ទូទាំង​ខេត្ត​កែប​។

​លោក ជិន ប៊ុនស៊ាន បាន​លើកឡើង​ទៀត​ថា ក្រុមការងារ​ថ្នាក់ជាតិ មាន​តួនាទី​លើកកម្ពស់​ការដឹកនាំ​សម្របសម្រួល គាំទ្រ​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្នុង​ការលើកកម្ពស់​កា​រ​ផ្តល់​សេវាសាធារណ​: ការអភិវឌ្ឍន៍​មូលដ្ឋាន ដោះស្រាយ​បញ្ហា​នានា​ដែល​កើតមានឡើង​នៅក្នុង​មូលដ្ឋាន​។​

​ជាមួយគ្នានេះ លោក​ទេសរដ្ឋមន្ត្រី បាន​ជំរុញ​ឲ្យ​ក្រុមការងារ​គ្រប់​ថ្នាក់​ត្រូវ​បន្ត​ការយកចិត្តទុកដាក់​បើក​វេទិការ​សាធារណៈ ដើម្បី​បកស្រាយ​ចម្ងល់ និង​ឆ្លើយតប​ទៅនឹង​សំណូមពរ​ចាំបាច់​នានា​ក្នុង​មូលដ្ឋាន ជាពិសេស​គឺ​ដើម្បី​អនុវត្ត​គោលនយោបាយ​ក្នុង​ការអភិវឌ្ឍ​ភូមិ ឃុំ និង​គោលនយោបាយ​ជាតិ យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់​ការ​ទី​៤ របស់​រាជរដ្ឋាភិបាល  និង​បាន​លើក​នូវ​វិធានការ​ដើម្បី​ដោះស្រាយ​សម្រាប់​អនុវត្តន៍​ឲ្យមាន​ប្រសិទ្ធភាព​ផង​ដែរ​។​

​លើសពីនេះ​ទៀត លោក​ទេសរដ្ឋមន្ត្រី ក៏​បាន​ក្រើនរំលឹក​ដល់​អាជ្ញាធរ​ដែនដី កងកម្លាំង​មាន​សមត្ថកិច្ច ត្រូវ​ពង្រឹង​យកចិត្តទុកដាក់​ថែរក្សា​ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ និង​សង្គមជាតិ ឲ្យបាន​កាន់តែ​រឹងមាំ ល្អប្រសើរ និង​សូម​ឲ្យ​ទាំង​មន្ត្រី​ពាក់ព័ន្ធ រួម​នឹង​ក្រុមការងារ ត្រូវ​បន្ត​ខិតខំ​ដោះស្រាយ​បញ្ហា កង្វល់ តម្រូវការ និង​បម្រើ​សេវា​សាធារណៈ​ឲ្យ​កាន់តែ​ល្អ លឿន​ទាន់​ចិត្ត និង​មាន​ការស្រលាញ់​ជឿ​ទុកចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ​។​

​សូមជម្រាបថា យោងតាម​របាយការណ៍ របស់ លោក កែ​ន សត្ថា អភិបាលខេត្ត និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​កែប បានបង្ហាញ និង​ឆ្លុះបញ្ចាំង​ពី​សកម្មភាព លទ្ធផល​ដែល​ក្រុមការងារ​អនុវត្ត​បាន​ក្នុង​ឆមាស​ទី​១ ពិតជា​មាន​ភាពល្អប្រសើ​រ ហើយ​បញ្ហា​ប្រឈម​ដែល​នៅ​សេសសល់​កន្លងមក ក្រុមការងារ​បាននិងកំពុង​ខិតខំ​រួមគ្នា​អនុវត្ត​ជា​បន្តបន្ទាប់​ទទួលបាន​ផ្លែផ្កា ហើយ​សម្រាប់​ការងារ​អនុវត្ត​ការងារ​ក្នុង​ឆមាស​ទី​២ ក្នុង​ឆ្នាំ​២០១៩​ខាងមុខ ក្រុមការងារ​នឹង​បន្ត​ចាត់តាំង​អនុត្ត​ឲ្យ​កាន់តែ​មាន​ភាព​លេចធ្លោ និង​មាន​ប្រសិទ្ធភាព​ថែមទៀត ដើម្បីឲ្យ​ដំណើរការ​អភិវឌ្ឍ ស្របតាម​គោលនយោបាយ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា​៕ សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.