ទាន់ហេតុការណ៍
​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាល នៃ​គណ​:​អភិបាលខេត្ត​ប៉ៃលិន ចុះទៅ​ពិនិត្យ​ស្ថានភាព​ដើម្បី ស្ថាបនា​ផ្លូវ​បេតុង​ ==> ​រដ្ឋបាល​រាជធានី​ភ្នំពេញ កំណត់​យក​ថ្ងៃ​ទី​២៣ ខែ​សីហា ជួបប្រជុំ​ជាមួយ​តំណាង​អាជីវករ ផ្សារ​សេន​ជូ​រី​ផ្លា​ហ្សា ដើម្បី​បញ្ចប់​ការតវ៉ា​រឿង រឿង​ក្រុមហ៊ុន​រុះរើ​ផ្សារ​ ==> ​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ព្រះវិហារ ប្រាប់​មន្ត្រីក្រោមឱវាទ ត្រូវ​បំរើសេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ​ដោយ​ភាពស្មោះត្រង់ ទន់ភ្លន់ ប្រកប​ដោយ​ក្រមសីលធម៌ និង​ភាពថ្លៃថ្នូរ​ ==> លោកស្រី ម៉ែន សំអន​៖ ព្រះពុទ្ធ​សាសនា​បាន​ចូលរួមចំណែក​យ៉ាង​ច្រើន ក្នុង​ការលើកកម្ពស់​កា​រ​អប់រំ​ចរិយា​ធម៌ សីលធម៌​ក្នុង​សង្គម​ជាតិ​ ==> របួសធ្ងន់​ស្រាល​ពីរ​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរ រថយន្ត​បុក​ម៉ូតូ​ ==> ​លោក ជាវ តា​យ​អភិបាល​ខេត្ត​កំពត​អញ្ជើញ ចូល​បើក​វិញ្ញាសារ​ប្រឡង​សញ្ញប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩ នៅ​វិទ្យាល័យ​មិត្តភាព​កម្ពុជា​-​ជប៉ុន កំពត​ក្រុង​ ==> ប្រជាពលរដ្ឋ​សុំ​អំពាវនាវ​ដល់​លោក​អភិបាល​ខេត្ត​កំពត​មេត្តា​ជួយ​ទប់ស្កាត់​ក្រុម​ឡាន​ដឹក​ដី កំពុង​បង្ក​ផលប៉ះពាល់​ជា​ខ្លាំង​ដល់​ការរស់នៅ និង​បរិស្ថាន​ ==> ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​

​លោក ជាវ តា​យ និង​ថ្នាក់ដឹកនាំ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ទទួល​ស្វាគមន៍​គណៈប្រតិភូ​គណៈកម្មការ​ទី​៤ នៃ​ព្រឹទ្ធសភា

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ១៣​កើត ខែ​ស្រាពណ៌ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០១៩  លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត រួម​នឹង​ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ ក្នុង​ខេត្ត បានទទួល​ស្វាគមន៍​គណៈប្រតិភូ គណៈកម្មការ​មហាផ្ទៃ ការពារជាតិ ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និង​មុខងារ​សាធារណៈ នៃ​ព្រឹទ្ធសភា (​គណៈកម្មការ​ទី​៤) ដឹកនាំ​ដោយ លោក សុខ ឥសាន ប្រធាន​គណៈកម្មការ​។​

​នៅក្នុង​ជំនួប​ខាងលើ លោក ជាវ តា​យ អភិបាលខេត្ត បាន​រាយការណ៍​ជូន​ប្រតិភូ អំពី​សភាពការណ៍​រួម​ទូទៅ និង​វឌ្ឍនភាព​រីកចម្រើន ព្រមទាំង​លទ្ធផល​ការងារ​សំខាន់ៗ ដែល​រដ្ឋបាល​ខេត្ត​កំពត សម្រេច​បាន​កន្លងមក និង​ផែនការ​ទិសដៅ​អនុវត្ត​បន្ត នូវ​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ ក្នុង​នីតិកាល​ទី​៦ នៃ​រដ្ឋសភា​ព្រមទាំង​បញ្ហា​ប្រឈម និង​សំណូមពរ​នានា ដែល​រដ្ឋបាល​ខេត្ត​កំពត បាន​ជួបប្រទះ​កន្លងមក និង​កំពុង​បាន​ខិតខំ​ជំរុញ​ការអភិវឌ្ឍ​ជាប្រចាំ​។​

​ក្នុង​ឱកាស​ដ៏​មាន​អត្ថន័យ​នេះដែរ ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ក៏​បាន​រាយការណ៍ ឲ្យដឹង​ផងដែរ​អំពី​លទ្ធផល និង​សមិទ្ធផល​សំខាន់ៗ ពាក់ព័ន្ធ​លើ​វិស័យ​ខ្លួន រួម​មាន​ការងារ​មហា​ផ្ទៃ ការងារ​ការពារ​ជាតិ ការងារ​សន្តិសុខ សណ្តាប់ធ្នាប់ ការងារ​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និង​ការងារ​មុខងារសាធារណៈ ក្នុង​ដែន​សមត្ថកិច្ច​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ជូន​គណៈប្រតិភូ ផងដែរ​។​

​លោក សុខ ឥសាន ប្រធាន​ប្រតិភូ បានឲ្យដឹងថា គណៈកម្មការ​នៅ​ក្នុង​ព្រឹទ្ធសភា​មាន​ចំនួន​១០ ដោយឡែក​គណៈកម្មការ​ទី​៤ នៃ​ព្រឹទ្ធសភា​ដែល​បាន​ចុះ​មក​បំពេញបេសកកម្ម ក្នុង​ខេត្ត​កំពត​ពេលនេះ គឺ​ក្នុង​គោលបំណង​សិក្សា​ស្វែងយល់ ជាមួយ​អាជ្ញាធរ​ដែនដី ខេត្ត ក្រុង ស្រុក​និង មន្ទីរជំនាញ អង្គភាព​ពាក់ព័ន្ធ ក្នុង​ខេត្ត​កំពត​ស្ដីពី​កិច្ចការ​មហាផ្ទៃ ការពារជាតិ ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និង​មុខងារ​សាធារណៈ នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​បាន​កោតសរសើរ​វាយតម្លៃ​ខ្ពស់ ចំពោះ​លទ្ធផល​ការងារ​ដែល​រដ្ឋបាល​ខេត្ត​កំពត ក៏ដូចជា​មន្ទីរ​អង្គភាព​ជំនាញ បានរួម​គ្នា​ខិតខំ​ជម្នះ​រាល់​ការលំបាក និង​បញ្ហា​ប្រឈម​នានា ក្នុង​ដំណើរការ​ជំរុញ​ល្បឿន នៃ​កិច្ច​អភិវឌ្ឃន៍​ខេត្ត​មាន​ការរីកចម្រើន នា​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។

​លោក សុខ ឥសាន ប្រធាន​គណៈប្រតិភូ ក៏​បាន​សំណូមពរ​ផ្ដាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត​កំពត គ្រប់​លំដាប់ថ្នាក់ បន្ត​ខិតខំ​ចូលរួម​ជំរុញ​កិច្ចអភិវឌ្ឍន៍​បន្ថែមទៀត ពិសេស​ការចូលរួម​ជំរុញ​ការងារ​ប្រតិបត្តិ​ច្បាប់ ឲ្យបាន​កាន់តែ​ប្រសើរ​ឡើង​៕ សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!