ទាន់ហេតុការណ៍
​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាល នៃ​គណ​:​អភិបាលខេត្ត​ប៉ៃលិន ចុះទៅ​ពិនិត្យ​ស្ថានភាព​ដើម្បី ស្ថាបនា​ផ្លូវ​បេតុង​ ==> ​រដ្ឋបាល​រាជធានី​ភ្នំពេញ កំណត់​យក​ថ្ងៃ​ទី​២៣ ខែ​សីហា ជួបប្រជុំ​ជាមួយ​តំណាង​អាជីវករ ផ្សារ​សេន​ជូ​រី​ផ្លា​ហ្សា ដើម្បី​បញ្ចប់​ការតវ៉ា​រឿង រឿង​ក្រុមហ៊ុន​រុះរើ​ផ្សារ​ ==> ​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ព្រះវិហារ ប្រាប់​មន្ត្រីក្រោមឱវាទ ត្រូវ​បំរើសេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ​ដោយ​ភាពស្មោះត្រង់ ទន់ភ្លន់ ប្រកប​ដោយ​ក្រមសីលធម៌ និង​ភាពថ្លៃថ្នូរ​ ==> លោកស្រី ម៉ែន សំអន​៖ ព្រះពុទ្ធ​សាសនា​បាន​ចូលរួមចំណែក​យ៉ាង​ច្រើន ក្នុង​ការលើកកម្ពស់​កា​រ​អប់រំ​ចរិយា​ធម៌ សីលធម៌​ក្នុង​សង្គម​ជាតិ​ ==> របួសធ្ងន់​ស្រាល​ពីរ​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរ រថយន្ត​បុក​ម៉ូតូ​ ==> ​លោក ជាវ តា​យ​អភិបាល​ខេត្ត​កំពត​អញ្ជើញ ចូល​បើក​វិញ្ញាសារ​ប្រឡង​សញ្ញប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩ នៅ​វិទ្យាល័យ​មិត្តភាព​កម្ពុជា​-​ជប៉ុន កំពត​ក្រុង​ ==> ប្រជាពលរដ្ឋ​សុំ​អំពាវនាវ​ដល់​លោក​អភិបាល​ខេត្ត​កំពត​មេត្តា​ជួយ​ទប់ស្កាត់​ក្រុម​ឡាន​ដឹក​ដី កំពុង​បង្ក​ផលប៉ះពាល់​ជា​ខ្លាំង​ដល់​ការរស់នៅ និង​បរិស្ថាន​ ==> ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​

ក្រុង​ពាលី​បញ្ចុះ​បឋម​ស​សិលា​សាងសង់​អគារសិក្សា​នៅ​វិទ្យាល័យ​តា​គ្រាម​ស្ថិតក្នុង​ភូម​អូរ​ពងមាន់​ឃុំ​តា​គ្រាម​ស្រុក​បាណន់​ខេត្ត​បាត់ដំបង ក្រោម​វត្តមាន​នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត សុខ ផល​

​បាត់ដំបង ៖. អគារសិក្សា​១​ខ្នង​២​ជាន់​១២​បន្ទប់​ចំណាយ​ទឹកប្រាក់​ជាង​១៥​ម៉ឺន​ដុល្លា​ជា​អំណោយ​របស់​សម្តេច​ក្រឡា​ ហោ​ម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ត្រូវបាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះជួយ​ស្រុក​បាណន់​ធ្វើ​ពិធី​ក្រុង​ពាលី​បញ្ចុះ​បឋម​ស​សិលា​សាងសង់​អគារសិក្សា​នៅ​វិទ្យាល័យ​តា​គ្រាម​ស្ថិតក្នុង​ភូម​អូរ​ពងមាន់​ឃុំ​តា​គ្រាម​ស្រុក​បាណន់​ខេត្ត​បាត់ដំបង ក្រោម​វត្តមាន​នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត សុខ ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​បាណន់ លោក ងួន រ​តន​: អភិបាល​នៃ​គណ​:​អភិបាលខេត្ត លោក អ៊ុយ រី ប​ប្រធាន​ក្រុមប្រឹល្សា​ខេត្ត នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ អគ្គនាយក​​នៃ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍ និង​ប្រតិភូ​អម​​ដំណើរ​បាន​ចូលរួម​ជាង​១​ពាន់​នាក់​ផងដែរ​។ ពិធី​នេះ​បានធ្វើ​​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​១៣​ខែ​សីហា​ឆ្នាំ​២០១៩ នៅក្នុង​បរិវេណ​វិទ្យាល័យ​តា​គ្រាម​ស្រុក​បាណន់​ខេត្ត​បាត់ដំបង​។​

​បន្ទាប់​ពី​មតិ​ស្វាគមន៍​របស់លោក ងួន រ​តន​: និង​ថ្លែង​អំណរ​​គុណ​ដល់​នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត សុខ ផល រដ្ឋ​​លេខាធិការ​ក្រសួង​មហាផ្ទៃ​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​បាណន់ ដែល​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស​សម្តេច​ក្រ​ឡា​ហោម ស ខេង បាន​ធ្វើ​ពិធី​ក្រុង​ពាលី​បញ្ចុះ​បឋម​​សិលា​សាងសង់​សាលា​បាន​កន្លែង​មកហើយ​ក្នុង​ឆ្នាំ​២០១៩ នេះ​។​

​លោក​អភិបាលខេត្ត​បាន​បន្តថា នេះ​ជា​សមិទ្ធិផល​ថ្មី​១​ទៀត​ដែល​ខេត្ត​បាត់ដំបង​បាន​ទទួល​អំណោយ​របស់​សម្តេច​ ស ខេង បាន​ផ្តល់​អគារសិក្សា​១​ខ្នង​មាន​២​ជាន់​និង​មាន​១២​បន្ទប់​ដោយ​គិត​ជា​ទឹកប្រាក់​ជាង​១៥​ម៉ឺម​ដុល្លា សម្រាប់​ទុកឲ្យ​​ក្មួយៗ​បាន​ចូល​រៀនសូត្រ​តាម​តម្រូវការ និង​បាន​តម្លើង​ពី​អនុ​វិទ្យាល័យ​ទៅជា​វិទ្យាល័យ​តា​គ្រាម​នៅក្នុង​ឃុំ​តា​គ្រាម​យើង​នេះ​កន្លងមក​។​

​នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត សុខ ផល រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ស្រុក​​បាណន់ មានប្រសាសន៍​សំណេះសំណាល​ក្នុង​អង្គពិធី​ថា ដើម្បី​ឆ្លើយតប​ទៅ​នឹង​សេចក្តីត្រូវការ​និង​កំណើន​សិស្ស​ជា​រៀងរាល់ឆ្នាំ តាម​ការ​ចាំបាច់​និង​ឆ្លើយតប​របស់​អាជ្ញាធ​រមូ​ល​​ដ្ឋា​ន​សម្តេច​ក្រឡាហោម ស ខេង បាន​ផ្តល់​អគារសិក្សា​១
​ខ្នង​នេះ ជូន​ដល់​ឃុំ​តា​គ្រាម​បន្ថែមទៀត​សម្រាប់​ឲ្យ​សិស្ស​បាន​ចូល​រៀនកាន់​ច្រើនឡើង​។​

​លោក​សន្តិ​បណ្ឌិត សុខ ផល បាន​បន្តថា សាលារៀន​ទូទៅ ពិសេស​សាលារៀន​ជា​វិទ្យាល័យ​ដែល​យើង​បាន​បញ្ចុះ​បឋមសិលា​នាពេលនេះ គឺជា​មូលដ្ឋានគ្រិះ ជា​ថ្នាល​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ពី​ថ្នាក់​ក្រោម​ឡើង​ទៅ ដើម្បី​ធ្វើឲ្យ​ក្មេងជំនាន់ក្រោយ​ក្លាយ​ជា​ទំពាំង​ស្នង​ឬ​ស្សី កសាង​និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ទៅ​ថ្ងៃក្រោយ​។​

​លោក សុខ ផល បានបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្តទុកដាក់​កសាង​ធនធានមនុស្ស​តាមរយ​: ក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​បើក​ទូលាយ​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​មាន​ឱកាស​ចូល​រៀន​នៅតាម​វិទ្យាស្ថាន​បច្ចេកទេស​ជំនាញ​នានា​និង​សាកលវិទ្យាល័យ​ផ្សេងៗ ដើម្បី​ជម្រុញ​ឲ្យ​សិស្ស​យើង​ទាំងអស់​ខិតខំ​រៀន​ទៅ​តាម​កម្រិត​និង​លទ្ធភាព​ដែល​អាច​ធ្វើ​បាន​និង​មាន​ចំណេះ​សម្រាប់​ធ្វើ​ការងារ មានមុខ​របរ​ចិញ្ចឹមជីវិត​រៀងៗ​ខ្លួន​ទៅ​អ​នា​គត់​។​

​លោក​បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​សិស្សានុសិស្ស​ទាំងអស់​ថា​ពេល​ជិះ​ម៉ូតូ​ត្រូវ​ពាក់មួក​សុ​វត្តិភាព​ទង​គ្នា ដើម្បី​ការពារ​អាយុជីវិត​ខ្លួនឯង ព្រោះ​អាត្រា​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​មាន​ការកើនឡើង ជាង​ការស្លាប់​របស់​ដោយ​គ្រោះថ្នាក់​ដោយសារ​រឿង​ផ្សេងទៀត ដូច​ជា​ការកាត់បន្ថយ​អាត្រា​ការស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ធ្លាក់​ចុះ​បាន​គឺ​ផ្តើមចេញ​ពី​ខ្លួន​យើង និង​ការពារ​គ្រួសារ​យើង​។ ក្នុងឱកាស​គណ​:​អធិបតី​បាន ចែក​មួក​សុ​វត្តិភាព​ដល់​អ្នកចូលរួម​ទាំង​អស់​ម្នាក់​១​ផងដែរ ៕

Filed in: ខេត្តបាត់ដំបង

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!