ទាន់ហេតុការណ៍
​ពិធី ចាប់ឆ្នោត​ទទួល​លេខ​រៀង​ផ្ទះ​គ្រួសារ​អតីត​យុទ្ធជន​ចំនួន ២០០ ខ្នង ជំហាន​ទី​២ ស្ថិតនៅ​ភូមិ​ជីកដី ឃុំ​អណ្តូង​ត្របែក ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង ==> ​ពិធី​ប្រណាំង​កង់​ណា​ម​គី​ខើ​យ​ងៀ ដណ្ដើម​ពានរង្វាន់​ស្ថានីយ៍​វិទ្យុ​សម្លេង​ប្រជាជន​ទីក្រុង​ហូជីមិញ​(VOH) លើក​ទី​២២ ដែល​ឆ្លងកាត់​បី​ប្រទេស កម្ពុជា វៀតណាម នឹង​ឡាវ​ ==> កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ផ្សព្វផ្សាយ​វិធានការ​ចាំបាច់​នានា​សម្រាប់​ទប់ស្កាត់​សភាពការណ៍​បច្ចុប្បន្ន​ ==> ​មាន​ជំងឺ​សសៃប្រសាទ ផឹកស្រា​ស្រវឹង ប្រើ​ហឹង្សា ប្តី​ប្រពន្ធ​អារ​គ្នា​ស្លាប់​ម្នាក់​ ==> ​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​រៀបចំ​ពិធី​បុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ឆ្នាំ​២០១៩ ==> វត្ត​ព្រះ​ពុទ្ធឃោសាចារ្យ ប្រគល់​គ្រឿងឧបភោគ​បរិភោគ និង​បច្ច័យ​មួយចំនួន សម្រាប់​ជា​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ជនពិការ ចាស់ជរា និង​គ្រួសារ​ផ្ទុក​មេរោគ​អេដស៍ តាមរយៈ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌដូនពេញ​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូល​ជួប​ជូនពរ និង​ពិភាក្សា​ការងារ​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ ==> ​ឯកឧត្តម គួច ចំរើន ចូលរួម​កិច្ចសន្ទនា​ថ្នាក់​អភិបាល​ក្រុង​មិត្តភាព ក្រោម​ប្រធានបទ "​សុភមង្គល​សម្រាប់​ទាំងអស់គ្នា​" និង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី ការបង្កើត​ខេត្ត​ក្រុង​បងប្អូន រវាង ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ទីក្រុង​ឈី​ងតាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ==> ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​ ==> លោក កែ​ន សត្ថា​៖ សូម​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ទាំងអស់​កុំ​ជឿ​ពាក្យ​ញុះញង់​ពួក​ក្បត់ជាតិ​ដែល​កំពុង​ប្រមាថ​ព្រះមហាក្សត្រ​យើង​

​ពិធី​ហូប​សាច់ជ្រូក​សុវត្ថិភាព​នៅ​សាលាក្រុង​បាវិត ខេត្ត​ស្វាយរៀង

​នា​ព្រឹក​ថ្ងៃ​ចន្ទ​១២​កើត ខែ​ស្រាពណ៍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​និង​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០១៩​នេះ ឯកឧត្តម ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ហូប​សាច់ជ្រូក​សុវត្ថិភាព​នៅ​សាលាក្រុង​បាវិត ខេត្ត​ស្វាយរៀង  និង​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ អភិបាលរង​ខេត្ត ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក​អភិបាលក្រុង​-​ស្រុក​លោក​ប្រធាន​មន្ទីរ​-​អង្គភាព​ព្រមទាំង​មន្ត្រីរាជការ​ជុំវិញ​ខេត្ត កងកម្លាំង​ទាំង​៣​ប្រភេទ  និង​ប្រជាពលរដ្ឋ​មួយចំនួនទៀត​។​

​មានប្រសាសន៍​នៅក្នុង​ឱកាស​នោះ ឯកឧត្តម​អភិបាលខេត្ត​បាន​ជម្រុញ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​ខេត្ត​ស្វាយរៀង ឲ្យ​ងាក​មក​បរិភោប​សាច់ជ្រូក ជា​ធម្មតា​វិញ ដោយ​កុំ​មាន​ភាពភ័យខ្លាច​ពី​ការឆ្លង​ជម្ងឺ​ប៉េស​ជ្រូក​អាហ្វ្រិក ពី​ព្រោះ​ជម្ងឺ​នេះ មិន​ឆ្លង​មក​មនុស្ស និង​បង្ក​គ្រោះថ្នាក់​នោះ​ទេ គឺ​វា​កើត​តែ​លើ​សត្វ​ជ្រូក​ដូចគ្នា តែប៉ុណ្ណោះ​។​

​ឯកឧត្តម​បន្តថា ក្រោយ​ពេល​សម្ដេច​តេជោ ហ៊ុន សែន ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ បន្ត​បរិភោគ​សាច់ជ្រូក អាជ្ញាធរ​គ្រប់​ខេត្ត និង​មន្ទីរ​កសិកម្ម​ខេត្ត មន្ត្រី​ពេទ្យសត្វ រួម​នឹង​មន្ត្រី​មួយចំនួន​ទៀត បាន​នាំគ្នា​ហូប​សាច់ជ្រូក​ខ្វៃ ក្នុង​កម្មវិធី​ពិសា​សាច់ជ្រូក​សុវត្ថិភាព​នាពេលនេះ ក្នុង​គោលបំណង​ចង់​បំផុសស្មារតី និង​បង្ហាញ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ កុំ​មាន​ការព្រួយបារម្ភ​អំពី​បញ្ហា​ជំងឺប៉េស្ដ្រ​ជ្រូក​អាហ្វ្រិក ព្រោះ​តាម​ការពិនិត្យ​តាមដាន​ជា​ប្រចាំ​របស់​ក្រសួង​ជំនាញ​កម្ពុជា មកទល់​ពេល​នេះ​គឺ មិន​មាន​ឆ្លង​មក​មនុស្ស​ទេ វា​ឆ្លង​តែ​ជ្រូក​ដូច​គ្នា​តែ​ប៉ុណ្ណោះ ។​

​បើ​តាម​ការបញ្ជាក់​ពី​មន្ត្រី​ជំនាញ​នៃ​ការិយាល័យ​បសុពេទ្យ បញ្ជាក់​ឲ្យដឹង​ដែរថា ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ អាជីវករ​ដែល​ជា​អ្នក​ចិញ្ចឹម​ជ្រូក និង​លក់​សាច់​ជ្រូក​បាន​ត្អូញត្អែរ ខណៈ​ដែល​ការលក់​សាច់ជ្រូក​មានកា​រ​ធ្លាក់ចុះ​ជា​បន្ដបន្ទាប់ ក្រោយពី​មាន​ការផ្ទុះ​ជំងឺប៉េស្ដ្រ​ជ្រូក​អាហ្វ្រិក ដែល​បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ផ្អាក ឬ​កាត់​បន្ថយ​ការ​ទទួលទាន​សាច់ជ្រូក​។​

​ដូច្នេះ​តាមរយៈ​ពី​ធី​ធ្វើឡើង​ពេលនេះ គឺ​ចង់​បំផុស​ស្មារតី និង​បង្ហាញ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ កុំ​មាន​ការព្រួយបារម្ភ​អំពី​បញ្ហា​ជំងឺប៉េស្ដ្រ​ជ្រូក​អាហ្វ្រិក ព្រោះ​តាម​ការពិនិត្យ​តាមដាន​ជា​ប្រចាំ​របស់​ក្រសួង​ជំនាញ​ពាក់ព័ន្ធ​មកទល់ពេលនេះ​គឺ មិន​មាន​ឆ្លង​មក​មនុស្ស​ទេ ហើយ​សត្វ​ជ្រូក​ដែល​យក​ទៅ​កាប់​លក់​លើ​ទីផ្សារ សុទ្ធតែ​បាន​ឆ្លងកាត់​ការពិនិត្យ​យ៉ាង​ត្រឹមត្រូវ​ពី​មន្ត្រី​ជំនាញ​ពេទ្យសត្វ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នាំគ្នា​ហូប​សាច់ជ្រូក​ឡើង​វិញ​កុំ​មាន​ការព្រួយបារម្ភ​៕

Filed in: ខេត្តស្វាយរៀង

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.