ទាន់ហេតុការណ៍
​ពិធី ចាប់ឆ្នោត​ទទួល​លេខ​រៀង​ផ្ទះ​គ្រួសារ​អតីត​យុទ្ធជន​ចំនួន ២០០ ខ្នង ជំហាន​ទី​២ ស្ថិតនៅ​ភូមិ​ជីកដី ឃុំ​អណ្តូង​ត្របែក ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង ==> ​ពិធី​ប្រណាំង​កង់​ណា​ម​គី​ខើ​យ​ងៀ ដណ្ដើម​ពានរង្វាន់​ស្ថានីយ៍​វិទ្យុ​សម្លេង​ប្រជាជន​ទីក្រុង​ហូជីមិញ​(VOH) លើក​ទី​២២ ដែល​ឆ្លងកាត់​បី​ប្រទេស កម្ពុជា វៀតណាម នឹង​ឡាវ​ ==> កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ផ្សព្វផ្សាយ​វិធានការ​ចាំបាច់​នានា​សម្រាប់​ទប់ស្កាត់​សភាពការណ៍​បច្ចុប្បន្ន​ ==> ​មាន​ជំងឺ​សសៃប្រសាទ ផឹកស្រា​ស្រវឹង ប្រើ​ហឹង្សា ប្តី​ប្រពន្ធ​អារ​គ្នា​ស្លាប់​ម្នាក់​ ==> ​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​រៀបចំ​ពិធី​បុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ឆ្នាំ​២០១៩ ==> វត្ត​ព្រះ​ពុទ្ធឃោសាចារ្យ ប្រគល់​គ្រឿងឧបភោគ​បរិភោគ និង​បច្ច័យ​មួយចំនួន សម្រាប់​ជា​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ជនពិការ ចាស់ជរា និង​គ្រួសារ​ផ្ទុក​មេរោគ​អេដស៍ តាមរយៈ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌដូនពេញ​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូល​ជួប​ជូនពរ និង​ពិភាក្សា​ការងារ​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ ==> ​ឯកឧត្តម គួច ចំរើន ចូលរួម​កិច្ចសន្ទនា​ថ្នាក់​អភិបាល​ក្រុង​មិត្តភាព ក្រោម​ប្រធានបទ "​សុភមង្គល​សម្រាប់​ទាំងអស់គ្នា​" និង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី ការបង្កើត​ខេត្ត​ក្រុង​បងប្អូន រវាង ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ទីក្រុង​ឈី​ងតាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ==> ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​ ==> លោក កែ​ន សត្ថា​៖ សូម​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ទាំងអស់​កុំ​ជឿ​ពាក្យ​ញុះញង់​ពួក​ក្បត់ជាតិ​ដែល​កំពុង​ប្រមាថ​ព្រះមហាក្សត្រ​យើង​

​ថ្នាក់ដឹកនាំ​ខេត្ត អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ ចំនួន​៣៥​គ្រួសារ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ស្រុក​កំពង់ត្រាច​

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១២​កើត ខែ​ស្រាពណ៌ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត  និង​ជា​ប្រធាន​សាខា​កាកបាទក្រហម​ខេត្ត និង លោក ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត  បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច មន្ទីរ  អង្គភាព​ជំនាញ អាជ្ញាធរ​ស្រុក បាន​អញ្ជើញ​សាកសួរ​សុខទុក្ខ និង​ចែក​អំណោយ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ភូមិ​ដើម​ចារ និង​ភូមិ​កំពង់ត្រាច​ទី​២ ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត ។​

​អំណោយ​ដែល​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ចំនួន ៣៥ គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​៖ អង្ករ ២៥ គ​.​ក្រ មី ០១​កេស ត្រីខ ១០​កំប៉ុង ទឹកត្រី ០៦​ដប ស្ករស ០១​គ​.​ក្រ និង​ថវិកា សរុប ១,៧៥០,០០០​រៀល ដោយ មួយ​គ្រួសារ​ទទួលបាន​៥០.០០០​រៀល​។

​ក្នុង​ឱកាស​នេះ​ដែរ លោក​អភិបាល​ខេត្ត​កំពត​ក៏​បាន​ឧបត្ថម្ភ ថវិកា​សរុប​១​លាន​រៀល ដល់​យុវជន​កាកបាទក្រហម​ចំនួន​១០​នាក់ អ្នកស្ម័គ្រចិត្ត​ចំនួន​២​នាក់ និង កងកម្លាំង ប្រជា​ការពារ ៨៨​នាក់ ដោយ​ម្នាក់ៗ​ទទួលបាន​ថវិកា​១​ម៉ឺន​រៀល​។​

​ដោយឡែក​នៅ​ព្រឹក​ថ្ងៃ​ដដែល ថ្នាក់ដឹកនាំ​ខេត្ត​កំពត និង កម្លាំង​សមត្ថកិច្ច  មន្ទីរ  អង្គភាព​ជំនាញ អាជ្ញាធរ​ស្រុក បាន​បន្ត​ដំណើ​ចុះ​ពិនិត្យ ទីតាំង​បាក់​ទំនប់​ប្រទាក់ក្រឡា ស្ថិតក្នុង​ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្ត​កំពត​។ ក្នុងនោះដែរ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​ឧបត្ថម្ភ​ថវិកា​សរុប ២,៩០០,០០០​រៀល ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​រងគ្រោះ ដោយសារ​ជំនន់​ភ្លៀង​សរុប​១៤៥​គ្រួសារ ដោយ​មួយ​គ្រួសារ​ទទួលបាន​ថវិកា​២​ម៉ឺន​រៀល​ផងដែរ​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.