ទាន់ហេតុការណ៍
ឃាត់ខ្លួន​ក្រុម​អ្នកញៀន​ល្បែង​ចំនួន​០៩​នាក់ បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ==> ​សម្តេច​តេជោ ហ៊ុន សែន អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​កុំ​ធ្វេសប្រហែស​ឱ្យសោះ ក្រោយ​មាន​ករណី​នាំចូល​ជំងឺ​កូវី​ដ​១៩ ពី​ប្រទេស​អារ៉ាប់​១៥​នាក់ ==> ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត​៖ ប្រទេសជាតិ​រឹងមាំ ផ្អែក​ទៅលើ​វិស័យ​ការពារ​ជាតិ​ខ្លាំង ហើយ​វិស័យ​ការពារ​ជាតិ​ខ្លាំង ដោយសារ​កងទ័ព​ខ្លាំង ==> ​ឧត្តមសេនីយ៍ឯក ស ថេត អះអាងថា មិន​ត្រូវ​ទុក​មន្ត្រី​ណា​ម្នាក់​នៅ​ឯកា​ពេល​មាន​ជំងឺ គ្រោះថ្នាក់​ចរាចរណ៍ ឬ​ជួប​បញ្ហា​ផ្សេងៗ​ឡើយ ==> ​អភិបាល​រាជធានី​ភ្នំពេញ ណែនាំ​ឲ្យ​មន្ត្រី​ថ្នាក់​មូលដ្ឋាន​ពិនិត្យ​ពិចារណា​ឲ្យបាន​ច្បាស់លាស់ មុន​នឹង​ចាត់ទុក​ថា​ពួកគាត់​ជា​ពលរដ្ឋ​ក្រីក្រ ==> សមត្ថកិច្ច​ខេត្ត​ស្វាយរៀង​បង្ក្រាប​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​ជា​ជនជាតិ​វៀតណាម​និង​គ្រឿងញៀន​ចំនួន ១១kg​នៅ​ក្រុង​បាវិត​៖ ==> ​អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹង​កែសម្រួល​ប្រព័ន្ធ​ចរាចរណ៍​នៅ​ស្តុប​ច្រមុះជ្រូ​កក្បាលថ្នល់ និង​ស្តុប​វត្ត​នាគវ័ន្ត​ ==> អភិបាលខណ្ឌ​ដូនពេញ​៖ «​ទីក្រុង​ស្អាត​ផ្តើមចេញ​ពី​យើង​ទាំងអស់គ្នា​» ==> ​លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណ​:​អភិបាលខេត្ត​សៀមរាប អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ចែក​ស្បៀង​តំណាង​សិស្ស​ទទួលបាន​អាហារូបករណ៍ សិស្ស​មក​ពី​គ្រួសារ​ក្រីក្រ និង​ក្រុម​សិស្ស​មាន​បណ្ណ​សមធម៌​ក្រីក្រ​ប្រភេទ ក្រ​១ ក្រ​២ និង​បណ្ណ​សមធម៌​ផ្សេងៗ​ទៀត ចំនួន ៤៤​នាក់​ ==> ដំណឹង​ល្អ​! ចាប់ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា​ខាង​មុខ ថៃ​អនុញ្ញាត​ឲ្យ​អាជីវករ​ខ្មែរ​ចូល​លក់ដូរ​ផ្សារ​រុងក្លឿ​ឡើងវិញ តែ​ត្រូវ​បំពេញ​តាម​លក្ខខណ្ឌ​មួយចំនួន​

ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង និង​សហការី​ចូលរួម​ពិធីសែនព្រេន​និង​បួងសួង​សុំ​សេចក្ដីសុខ​មុខ​រូងភ្នំ​ចក្រី​

ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង និង​សហការី​ចូលរួម​ពិធីសែនព្រេន​និង​បួងសួង​សុំ​សេចក្ដីសុខ​មុខ​រូងភ្នំ​ចក្រី​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

បាត់ដំបង​៖ រសៀល​ម៉ោង ៤​និង​០០​នាទី ថ្ងៃអាទិត្យ ១១​កើត ខែ​ស្រាពណ៍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ទី​១១ ខែ​សីហា ឆ្នាំ​២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង និង​សហការី លោក គង់ បៃ ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ភ្នំព្រឹក លោក សុង សុភ័ក្ត្រ អភិបាល នៃ​គណៈ​អភិបាលស្រុក​ភ្នំព្រឹក និង​សហការី រួម​និង​កងកម្លាំង​ទាំង​បី​ប្រភេទ​បាន​ចូលរួម​ពិធីសែនព្រេន​បួងសួង សុំ​សេចក្តីសុខ សេចក្តីចម្រើន និង​លា​ពាក្យ​លាសម្តី នៅ​ចំពោះមុខ​រូង​ភ្នំ ដែល​ក្រុម​ការងារ​បាន​ចុះ​ជួយ​សង្គ្រោះ បុរស​ម្នាក់​ប្រកបដោយ​ជោគជ័យ ដែល​បាន​ជាប់​ក្នុង​រូងភ្នំ​ចក្រី​អស់​រយៈពេល ៣​យប់ ៤​ថ្ងៃ ដែល​ស្ថិតនៅ​ភូមិ​ហុង​ទឹក ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង​។

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​ជួយ​ឧបត្ថម្ភ ដល់​ក្រុមការងារ ដែល​បាន​ជួយសង្គ្រោះ បុរស​ដែល​ជាប់​ក្នុង រូងភ្នំ​ចក្រី​នូវ​ទឹកប្រាក់ ចំនួន ៤.០០០.០០០៛ (​បួន​លាន​រៀល​) ផងដែរ ។ ហើយ​ឯកឧត្តម ងួន រតនះ ក៏​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ដល់​កងកម្លាំង​យោធា កម្លាំង​នគរបាល និង​កម្លាំង​កងរាជអាវុធហត្ថ និង​ប្រជាពលរដ្ឋ​ដែល​បាន​រួមដៃគ្នា​យ៉ាង​យកចិត្ដទុកដាក់ លើ​ការងារ​ជួយសង្គ្រោះ​នេះ​៕

Filed in: ខេត្តបាត់ដំបង

Recent Posts

Bookmark and Promote!

© 2020 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.