ទាន់ហេតុការណ៍
​រដ្ឋបាល​ស្រុក​ដំណាក់​ចង្អើរ ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤១​នៃ​ទិវា​កំណើត​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ ==> ​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​បុក​ម៉ូតូ​នៅ​ស្រុក​ដំណាក់​ចង្អើរ​ ==> ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន នៅតែ​បន្ត​បណ្តុះបណ្តាល​ជំនាញ និង​បទពិសោធន៍​ដល់​និស្សិត​កម្ពុជា ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ធនធានមនុស្ស​ ==> ​កិច្ចប្រជុំ​គណៈកម្មការ​ជាតិ​ត្រួតពិនិត្យ​ការងារ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ==> សាខា​កាកបាទក្រហម​ខេត្ត​កំពត​ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍​ ==> រថយន្ត​កែច្នែ​១​គ្រឿង​ដឹក​កម្មក​របេះ​ផ្លែស្វាយ​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ដាច់​ក្រឡេរ​ទៅបុក​គល់ស្ពាន​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកជិះ​របួស​(៣០​នាក់​) ==> ​លោក ជាវ តា​យ ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​កំពត​ប្រចាំ​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩ ==> ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​ដំណើរការ​កសាង​ផែនការអភិវឌ្ឍន៍​រយៈ​ពេល​៥​ឆ្នាំ របស់​រដ្ឋបាល​ខេត្ត​ ==> លោក​អភិបាល​ខេត្ត​កំពត​បន្ត​ដឹកនាំ​ប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​និង​ជំរុញ​ផែនការ​អនុវត្ត​សម្រេច​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​ ==> លោក ទុំ ណូ មេ​គយ​ខេត្ត​ព្រះសីហនុ​កំពុង​ល្បី​រឿង​ពុករលួយ​ជា​មួយ​មេ​គយ​ទំនប់រលក ដើម្បី​កើប​លុយ​បង់​អោយ​មេ​ខាងលើ ដើម្បី​ការពារ​តំណែង​របស់​ខ្លួន

​ស​.​ស​.​យ​.​ក ខេត្ត​កណ្តាល រៀបចំ​ព្រឹត្តិការណ៍​រត់ប្រណាំង​ដើម្បី​មនុស្សធម៌ ដើម្បី​កុមារ បរិស្ថាន និង​សុខភាព​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

(​កណ្តាល​)៖ នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​២០១៩​នេះ លោក គីម រិទ្ធី អភិបាលរង​ខេត្ត​កណ្តាល និង​ជា​ប្រធាន​សហព័ន្ធ​យុវជន​កម្ពុជា ស​.​ស​.​យ​.​ក ខេត្ត​កណ្តាល បាន​ដឹកនាំ​សមាជិក សមាជិកា រៀបចំ​ព្រឹត្តិការណ៍​រត់ប្រណាំង ដើម្បី​ជា​មនុស្សធម៌ ដើម្បី​កុមារ​អូ​ទី​ស្សឹម ដើម្បី​បរិស្ថាន និង​សុខភាព​។​

​នៅក្នុង​ពិធី​នោះ​លោក គីម រិទ្ធី បាន​ថ្លែងថា គោលបំណង​សំខាន់​នៅ​ក្នុង​ការ​រត់​ដើម្បី​មនុស្សធម៌ រត់​ដើម្បី​កុមារ​អូ​ទី​ហ្សឹម និង​រត់​ដើម្បី​បរិស្ថាន​នេះ ដើម្បី​ជួយ​ទៅ​ដល់​កុមារ​ខ្សោយ​សតិបញ្ញា ដែល​ហៅថា​អូ​ទី​ហ្សឹម នៅ​មាត់​ស្ទឹង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។​

​លោក​បាន​បន្តថា ក្នុង​ការចុះ​ឈ្មោះ​រត់ប្រណាំង​នេះ កីឡាករ កីឡា​ការិនី ក្នុង​ម្នាក់ៗ​ត្រូវ​បង់​ថវិកា​ចំនួន​១​ដុល្លារ ហើយ​ថវិកា​ដែល​ទទួលបាន ពី​ការចុះ​ឈ្មោះ​ទាំងអស់ នឹង​ប្រគល់​ជូន​កុមារ​អូ​ទី​ហ្សឹម ដើម្ប​ជួយ​ទ្រទ្រង់ដ​ល់​ការគ្រប់គ្រ​ង​របស់​សាលា និង​ឧបត្ថម្ភ​ទៅ​ដល់​អ្នក​ដែល​ខ្វះខាត នៅក្នុង​សាលា​ផងដែរ​។​

​លោក គីម រិទ្ធី បាន​បន្តទៀតថា កា​រត់ប្រណាំង​បែងចែក​ជា​២​ប្រភេទ គឺរ​ត់​ចំងាយ​៣​គីឡូម៉ែត្រ ដោយ​ចេញដំណើរ​ពី​ស្នាក់ការ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្ត​កណ្តាល តាម​មាត់​ទន្លេ​បាសាក់ ដល់​សាលា​អនុវិទ្យាល័យ​អនុវត្ត និង​រត់​ចំងាយ​១០​គីឡូម៉ែត្រ ចេញដំណើរ​ពី​អនុវិទ្យាល័យ​សិត្បូ តាម​ផ្លូវជាតិ​លេខ​២១A ដល់​សាលា​អនុវិទ្យាល័យ​អនុវត្ត​។ បន្ថែម​ពី​នេះ មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត បាន​រៀបចំ​យុវជន​ចំនួន​៦​ក្រុម ដើរ​សម្អាត​បរិស្ថាន​នៅ​តាម​ទីសាធារណៈ សាលារៀន និង​តាម​ដងផ្លូវ​នានា​ផងដែរ​។ កីឡាករ កីឡា​ការិនី ដែល​បាន​ចូលរួម​ពូក​គាត់​ពិតជា​មាន ចិត្ត​សប្បាយរីករាយ​ក្នុងការ​រូ​ច​រួម​រត់​ដើម្បី​មនុស្សធម៌ រត់​ដើម្បី​កុមារ​អូ​ទី​ហ្សឹម និង​រត់​ដើម្បី​បរិស្ថាន​។​

​លោក​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ពិសេស​យុវជន សូម​បន្ត​ចូលរួម​ក្នុង​ការងារ​មនុស្សធម៌​នេះ​បន្ត​ទៀត ហើយ​នៅក្នុង​ខែ​ធ្នូ ខាងមុខនេះ ស​.​ស​.​យ​.​ក ខេត្ត​កណ្តាល នឹង​រៀបចំ​កម្មវិធី​រត់​ដើម្បី​មនុស្សធម៌ រត់​ដើម្បី​កុមារ​អូ​ទី​ហ្សឹម និង​រត់​ដើម្បី​បរិស្ថាន កាន់​ធំ​ជា​នេះ​បន្ថែមទៀត ដោយ​ការរត់ មាន​ចម្ងាយ​២១​គីឡូម៉ែត្រ ហើយ​អ្នក​ដែល​ទទួល​ជ័យលាភី​លេខ​១ នឹង​ទទួលបាន​ទឹកប្រាក់​១​ពាន់​ដុល្លារ​។ ដូចនេះ លោក​សូម​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​ទាំងអស់ អញ្ជើញ​ចូលរួម​ក្នុង​ការ​រត់ប្រណាំ ដើម្បី​មនុស្សធម៌ ឱ្យបាន​ច្រើន​កុះករ​។​

​ថវិកា​ដែល​ទទួលបាន​ពី​ការជួយឧបត្ថម្ភ​ពី​សប្បុរសជន និង​ការចុះឈ្មោះ​ទទួល​បាន​ចំនួន​១៦១១​ដុល្លារ ហើយ​ជ័យលាភី​លេខ​១ ទទួលបាន​មេដាយ​មួយ និង​ថវិកា​២០​ម៉ឺន​រៀល​, លេខ​២ ទទួលបាន​មេដាយ​មួយ និង​ថវិកា​១៨​ម៉ឺន​រៀល​, លេខ​៣ ទទួលបាន​មេដាយ​មួយ និង​ថវិកា​១៦​ម៉ឺន​រៀល លេខ​៤ ដល់​លេខ​៨ ទទួលបាន​មេដាយ​មួយ និង​ថវិកា​១០​ម៉ឺន​រៀល និង​ទឹក​សុទ្ធ​អរុណា​១​កេស ទឹកក្រូច Sunny cola ១​កេស និង​ភេ​ជ្ជៈ AD ១​យួរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.