ទាន់ហេតុការណ៍
សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​ភរិយា​ចូលរួម​ប្រារព្ធ​ពិធី​កាន់បិណ្ឌ​ទី​៤ នៅ​វត្ត​ក្រពើ​ហារ ក្រុង​តាខ្មៅ​ ==> មេ​គយ​ខេត្តបាត់ដំបង លោក យូ ហេង និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ==> ​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម​ជំនួស​លោក ប្រាក់ ប៉ូ​លី ទៅ​បំពេញ​ភារកិច្ច នៅឯ​ក្រសួង​ ==> ឃាត់ខ្លួន​ជនសង្ស័យ ០១ នាក់ ដែល​បាន​ធ្វើ​សកម្មភាព លួច យក​ទូរ​សព្ទ័​ដៃ​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​បាត់ដំបង​ ==> ដើម្បី​គ្រប់គ្រង​និង​ថែរក្សា​ធនធានធម្មជាតិ​របស់​រដ្ឋ​ឲ្យបាន​គង់វង្ស​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​សហការ​គ្នា​ទប់ស្កាត់​កុំឲ្យ​មាន​ការកាប់​ទន្ទ្រាន​ ==> បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​ ==> ​បុណ្យ​ឆ្លង​វិមាន​តេជះ​ព្រះ​គោ​ជើង​ប្រាំ​នៅ វត្ត​ពោធិ​មា​រាម​ហៅ​វត្ត​ប៉ា​ហ៊ី​ ==> ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ជាង​៥០០​នាក់ បន្ត​ចុះ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ជិត​៥​ពាន់​នាក់ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ទឹកឈូ ខេត្ត​កំពត​ ==> ​ឯកឧត្តម ជា សុផារ៉ា​និង​ឯកឧត្តម គន់ គីម​ព្រមទាំង​ក្រុមការងារ កាកបាទក្រហមកម្ពុជា នាំយក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​២៥៣៩​គ្រួសារ នៅ​ខេត្ត​ត្បូងឃ្មុំ​ ==> ​ពលរដ្ឋ​ជា​អ្នករ​កស៊ីដឹក​ទំនិញ​តាម​ព្រំដែន​ព្រែក​ចាក នាំគ្នា​ទៅ​បិទ​ផ្លូវ​នៅ​មុខ​ស្នាក់ការ​គយ​ចល័ត​ដើម្បី​សុំ​ឲ្យ​ស្ថាប័ន​មួយ​នេះ​បញ្ចុះ​តម្លៃ​សេវា​ដឹកជញ្ជូន​

​ប្រជាពលរដ្ឋ ៥៣​គ្រួសារ នៅ​ក្រុង​ប៉ៃលិន ទទួល​អំណោយ​សង្គ្រោះបន្ទាន់​ពី​អាជ្ញាធរ​ខេត្ត​ប៉ៃលិន​

(​ប៉ៃលិន​)៖ លោក ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន នា​ល្ងាច​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០១៩ អមដំណើរ​ដោយ​លោកស្រី ជា លាភ អភិបាលរង ព្រមទាំង​ក្រុម​ការងារ បាន​អញ្ជើញ​សំណេះសំណាល​សួរសុខទុក្ខ និង​ឧបត្ថម្ភ​ស្បៀង​ដល់​ប្រជាពលរដ្ឋ​ចំនួន ៥៣​គ្រួសារ ក្នុង​សង្កាត់​ប៉ៃលិន និង​សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។​

​លោក ផាន់ ចាន​ធុល បាន​លើកឡើង​ថា ការ​ចែក​អំណោយ​នៅ​ពេល​នេះ ដើម្បី​ចូលរួម​ចំណែក​ដោះស្រាយ​ជីវភាព​របស់​បងប្អូន​បាន​មួយកម្រិត សំដៅ​ការអភិវឌ្ឍន៍ រួមចំណែក​លើកកម្ពស់​ជីវភាព​របស់​បងប្អូន​ឱ្យ​កាន់តែ​ល្អ​ថែមទៀត បើទោះបីជា​អំណោយ​ទាំងនេះ មិន​បាន​បំពេញ តាម​តម្រូវការ​របស់​បងប្អូន​ក៏ពិតមែន តែ​ក៏​អាច​ដោះស្រាយបាន​មួយ​កំរិត​ផង​ដែរ​។ ដូច្នេះ​បងប្អូន​ទាំងអស់​ត្រូវ​ខិតខំ​ប្រឹង​ប្រែង ប្រកប​មុខរបរ​ចិញ្ជឹមជីវិ​ត និង​បង្កបង្កើត​ផល​ដាំ​ដំណាំ​ឱ្យ​បាន​កាន់​ច្រើន ដើម្បី​បង្កើន​ជីវភាព​របស់​បងប្អូន​ឱ្យ​ធូ​ធាជា​ង​មុន ជា​ពិសេស​ត្រូវ​យល់​ដឹង​ពី​បច្ចេកទេស ក្នុងការ​ធ្វើ​ការងា​រក​សិកម្ម ទៅ​តាម​ការនែនាំ​របស់​មន្ត្រី​ជំនាញ​។​

​លោក​អភិបាលខេត្ត បានបញ្ជាក់​ថា រាជដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់ សម្តេច​តេជោ ហ៊ុន សែន បាន​ធ្វើឱ្យ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព និង​បាន​កសាង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័នលើ​គ្រប់​វិស័យ​រួម​មាន​៖ សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ វត្ត​អារាម ព្រមទាំង​បាន​យកចិត្តទុកដាក់ គិតគូ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ដោយ​មិន​បណ្តោយ​ឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​អត់បាយ ដោយ​មិន​បានដឹង និង​មិន​បាន​ដោះស្រាយ​ន​នោះឡើយ ជាក់ស្តែង​នៅ​ពេល​នេះ គ្រាន់តែ​ទទួលបាន​ព័ត៌មាន​ពី​មូលដ្ឋាន​មក​ថា មាន​ប្រជាពលរដ្ឋ​ទីទាល់ក្រ ខ្វះខាត​ស្បៀង លោក​ក៏​ដឹកនាំ​ក្រុម​ការងារ ចុះ​មក​សួរសុខទុក្ខ និង​នាំយក​អំណោយ​មក​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ ដើម្បី​ដោះស្រាយ​ជីវភាព និង​ទុក្ខលំបាក់​របស់​ពួកគាត់​បាន​ទាន់ពេលវេលា​។​

​លោក​ម ផាន់ ចាន់​ធុល ក៏​បាន​ផ្តាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​ក្រុមគ្រួសារ ដោយ​រដូវ​នេះ មាន​ភ្លៀង​ធ្លាក់​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់ និង​ផ្គ​ររន្ទៈ ដែល​ងាយ​បង្ក​គ្រោះថ្នាក់ ហើយ​បើ​បងប្អូន​មាន​កើត​បញ្ហា​អ្វី​កើតឡើង ក្នុង​គ្រួសារ​ត្រូវ​រាយការណ៍ ទៅ​មេឃុំ​/​ចៅសង្កាត់ ដែល​នៅ​ជិត​កៀក​ជាមួយ​បងប្អូន​ផ្ទាល់ ដើម្បី​ឱ្យ​ក្រុមការងារ​ចុះជួយ​ដល់​បងប្អូន​ឆាប់រហ័ស និង​ទាន់​ពេលវេលា ព្រម​ជាមួយ​នេះ​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់​ត្រូវ​ចូលរួម​សហការ និង​ជួយ​សង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​គ្រប់​ស្ថានភាព គ្រប់​ហេតុការណ៍ ដោយ​យើង​នៅ​ជាមួយ​ប្រជាជន រួមរស់​ជាមួយ​ប្រជាជន គ្រប់​កាលៈទេសៈ​។​

​សូមបញ្ជាក់​ថា ក្រៅពី​ការឧបត្ថម្ភ​ស្បៀង ដល់​ប្រជាពលរដ្ឋ​ទីទាល់ក្រ ចំនួន ៥៣​គ្រួសារ ក្នុងនោះ​ភូមិ​ដី​ក្រហម សង្កាត់​អូរ​តា​វ៉ៅ ចំនួន ៣៨​គ្រួសារ និង​ភូមិ​តា​ង៉ែ​ន​លើ សង្កាត់​ប៉ៃលិន ចំនួន ១៥​គ្រួសារ ហើយ​ឱកាស​នោះ​ផង​ដែរ ឯកឧត្តម​អភិបាល​ក៍បាន​ដោះស្រាយ​នូវ​សំណូមពរ​របស់​ប្រជាពលរដ្ឋ ដោយ​ផ្តល់​អណ្តូងស្នប់​ទឹកស្អាត​ចំនួន ១ និង​ឯកសណ្ឋាន​ប្រជា​ការពារ​ភូមិ​ចំនួន ១០​កំផ្លេរ​ផងដែរ​៕

Filed in: ខេត្តប៉ៃលិន

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.