ទាន់ហេតុការណ៍
​រដ្ឋបាល​ស្រុក​ដំណាក់​ចង្អើរ ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤១​នៃ​ទិវា​កំណើត​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ ==> ​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​បុក​ម៉ូតូ​នៅ​ស្រុក​ដំណាក់​ចង្អើរ​ ==> ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន នៅតែ​បន្ត​បណ្តុះបណ្តាល​ជំនាញ និង​បទពិសោធន៍​ដល់​និស្សិត​កម្ពុជា ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ធនធានមនុស្ស​ ==> ​កិច្ចប្រជុំ​គណៈកម្មការ​ជាតិ​ត្រួតពិនិត្យ​ការងារ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ==> សាខា​កាកបាទក្រហម​ខេត្ត​កំពត​ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍​ ==> រថយន្ត​កែច្នែ​១​គ្រឿង​ដឹក​កម្មក​របេះ​ផ្លែស្វាយ​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ដាច់​ក្រឡេរ​ទៅបុក​គល់ស្ពាន​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកជិះ​របួស​(៣០​នាក់​) ==> ​លោក ជាវ តា​យ ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​កំពត​ប្រចាំ​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩ ==> ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​ដំណើរការ​កសាង​ផែនការអភិវឌ្ឍន៍​រយៈ​ពេល​៥​ឆ្នាំ របស់​រដ្ឋបាល​ខេត្ត​ ==> លោក​អភិបាល​ខេត្ត​កំពត​បន្ត​ដឹកនាំ​ប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​និង​ជំរុញ​ផែនការ​អនុវត្ត​សម្រេច​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​ ==> លោក ទុំ ណូ មេ​គយ​ខេត្ត​ព្រះសីហនុ​កំពុង​ល្បី​រឿង​ពុករលួយ​ជា​មួយ​មេ​គយ​ទំនប់រលក ដើម្បី​កើប​លុយ​បង់​អោយ​មេ​ខាងលើ ដើម្បី​ការពារ​តំណែង​របស់​ខ្លួន

ថ្នាក់ដឹកនាំ​ខេត្ត​កំពត ជិះទូក​ពិនិត្យ​មើល​ស្ថានភាព​ទឹក និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង នៅតាម​បណ្តោយ​មាត់​ព្រែក​កំពង់បាយ និង ភូមិ​បឹង​ព្រះ ឃុំ​កំពង់​គ្រែ​ង ស្រុក​ទឹកឈូ​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

(​ខេត្ត​កំពត​)៖ នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មន្ត​រាយ​ខេត្ត និង​លោក ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច មន្ទីរ អង្គភាព​ជំនាញ ក្រុង ស្រុក ជិះទូក​ពិនិត្យ​មើល​ស្ថានភាព​ទឹក និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង នៅតាម​បណ្តោយ​មាត់​ព្រែក​កំពង់បាយ និង ភូមិ​បឹង​ព្រះ ឃុំ​កំពង់​គ្រែ​ង ស្រុក​ទឹកឈូ ខេត្ត​កំពត​។

​ក្នុង​ដំណេីរ​ត្រួតនិនិត្យ​អំពី​ស្ថានភាព​ទឹក​នេះ ក្រុមការងារ​របស់​ខេត្ត​បាន​ជួប​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ដោយ​ខណៈ​នោះ លោក​អភិបាលខេត្ត បាន​ពាំនាំ​មក​នូវ​ការ​ផ្តាំផ្ញេ​ី​សាកសួ​សុខទុក្ខ ពី​សំណាក់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​។​

​លោក​ជាវ តា​យ អភិបាលខេត្ត​បានបញ្ជាក់​ថា សម្តេច​ទាំង​ទ្វេរ​តែង​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ដោយ​មិន​ទុកឲ្យ​បងប្អូន​ជួប​ការលំបាក​ដោយ​មិន​មាន​ការជួយ​អន្តរាគមន៍​ពី​អាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ​គ្រប់​លំដាប់​ថ្នាក់ឡេី​យ​។​

​ជាមួយនេះ លោក​អភិបាលខេត្ត​រួម​ជាមួយ​ក្រុម​ការងារ​បា​ន​នាំ​មក​ជាមួយ​នូវ​គ្រឿងឧបភោគ បរិភោគ​មួយ​ចំនួនដេី​ម្បី​ចែកជូន​ដល់​បងប្អូន​រងគ្រោះ ដេ​ី​ម្បី​ជួយ​សម្រួល​នូវ​ទុក្ខលំបាក ក្នុង​គ្រា​ជួប​គ្រោះមហន្តរាយ​ដោយ​ជំនន់​ទឹកភ្លៀង​នេះ​មានដូចជា​មី​៦៧​កេះ ត្រីខ​១០០​យួរ ស្មេី​១០០០​កំប៉ុង និង​ថវិកា​៥០០.០០០៛​។​

​លោក​អភិបាលខេត្ត​ក៏​បាន​ផ្តាំផ្ញេ​ី​ដល់​បងប្អូន​ត្រូវបង្កេី​ន​ការយកចិត្តទុកដាក់​ចំពោះ​បញ្ហា​សុខភាព ពិសេស​រក្សា​នូវ​អនាម័យ ព្រោះ​គ្រោះទឹកជំនន់​កេ​ី​ត​ឡេីង​តែង​បង្ក​ឲ្យមាន​ជា​ជំងឺ​អាសន្តរោគ​ផ្សេងៗ ហេ​ី​យ​ម្យ៉ាងទៀត​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​ក្មេង​តូចៗ មិន​ត្រូវ​បណ្តោយ​ឲ្យ​លេងទឹក ឬ​នៅ​ឆ្ងាយ​ពី​អាណា​ព្យាបាល​ឡេ​ី​យ​។

​សូមជម្រាបថា ដោយ​កត្តា​អាកាសធាតុ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ទទួលរង​នូវ​ឥទ្ធិពល​ព្យុះ ជា​បន្តបន្ទាប់ ក្នុងនោះ​ខេត្តកំពត​ក៏​បាន​ទទួលរង​នូវ​ឥទ្ធិពល​នៃ​បាតុភូត​ធម្មជាតិ​នេះ​ដែរ ដោយ​បង្ករ​ឲ្យមាន​ភ្លៀង​ជាប់ៗ​គ្នា បណ្តាល​ឲ្យ​កេ​ី​ត​មាន​នូវ​ជំនន់​ទឹកភ្លៀង​នៅ​តាម​ភូមិសាស្ត្រ​មួយចំនួន​ក្នុង​ខេត្ត​កំពត​៕ សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.