ទាន់ហេតុការណ៍
​រដ្ឋបាល​ស្រុក​ដំណាក់​ចង្អើរ ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤១​នៃ​ទិវា​កំណើត​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ ==> ​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​បុក​ម៉ូតូ​នៅ​ស្រុក​ដំណាក់​ចង្អើរ​ ==> ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន នៅតែ​បន្ត​បណ្តុះបណ្តាល​ជំនាញ និង​បទពិសោធន៍​ដល់​និស្សិត​កម្ពុជា ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ធនធានមនុស្ស​ ==> ​កិច្ចប្រជុំ​គណៈកម្មការ​ជាតិ​ត្រួតពិនិត្យ​ការងារ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ==> សាខា​កាកបាទក្រហម​ខេត្ត​កំពត​ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍​ ==> រថយន្ត​កែច្នែ​១​គ្រឿង​ដឹក​កម្មក​របេះ​ផ្លែស្វាយ​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ដាច់​ក្រឡេរ​ទៅបុក​គល់ស្ពាន​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកជិះ​របួស​(៣០​នាក់​) ==> ​លោក ជាវ តា​យ ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​កំពត​ប្រចាំ​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩ ==> ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​ដំណើរការ​កសាង​ផែនការអភិវឌ្ឍន៍​រយៈ​ពេល​៥​ឆ្នាំ របស់​រដ្ឋបាល​ខេត្ត​ ==> លោក​អភិបាល​ខេត្ត​កំពត​បន្ត​ដឹកនាំ​ប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​និង​ជំរុញ​ផែនការ​អនុវត្ត​សម្រេច​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​ ==> លោក ទុំ ណូ មេ​គយ​ខេត្ត​ព្រះសីហនុ​កំពុង​ល្បី​រឿង​ពុករលួយ​ជា​មួយ​មេ​គយ​ទំនប់រលក ដើម្បី​កើប​លុយ​បង់​អោយ​មេ​ខាងលើ ដើម្បី​ការពារ​តំណែង​របស់​ខ្លួន

អបអរ​ពិធីបុណ្យ Eid Adha! ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ផ្តល់​សាច់គោ និង​ពពែ​សរុប​ជិត​១,៣០០​ក្បាល ដល់​អ្នក​ខ្វះខាត​ទូទាំង​ប្រទេស​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

ត្បូងឃ្មុំ​៖ ដើម្បី​អបអរសាទរ ក្នុង​ពិធីបុណ្យ​ធំ​នៃ​ប្រពៃណី​សាសនា​ឥស្លាម Eid Adha លោក អូស្មាន ហាស្សាន់ ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​អង្គការ​មូលនិធិ​អភិវឌ្ឍន៍មុស្លី​មក​ម្ពុ​ជា បាន​សហការ​ជាមួយ​ក្រុមហ៊ុន អាល់​អា​មី​សូ​ហ្វ​ហូល​ឌី​ង ប្រទេស​ម៉ាឡេស៊ី តាមរយៈ​គណៈ​ដឹកនាំ​ជាន់ខ្ពស់ នៃ​សាសនា​ឥស្លាម​កម្ពុជា ធ្វើការ​ចែកចាយ​គោ​សរុប​៨៧២​ក្បាល និង​ពពែ ចៀម ៤១៧​ក្បាល សរុប​ទឹកប្រាក់​ជាង​៥០​ម៉ឺន​ដុល្លារ ដើម្បី​ផ្តល់​សាច់​ជូន​អ្នក​ខ្វះខាត តម្រូវការ​នៅ​ទូទាំង​ប្រទេស បាន​ទទួលទាន​ក្នុង​ពិធីបុណ្យ Eid Adha ឬ​បុណ្យ​រ៉​យ៉ាហា​ជ្ជ​។​

​ជាក់ស្តែង​ក្នុង​កម្មវិធី​ប្រគល់​អំណោយ​ជា​គោ ពពែ ចៀម ជា​និមិត្តរូប នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​២០១៩​នេះ ដែល​ជា​ថ្ងៃ​ទី​១ នៃ​ការចាប់ផ្តើម​ពិធីបុណ្យ លោក​ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ និង​លោក​ឧកញ៉ា សុះ កំ​រ៉ី ចាងហ្វាង​គណៈ​ដឹកនាំ​ជាន់ខ្ពស់ នៃ​សាសនា​ឥស្លាម​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ពិធី​ថ្វាយបង្គុំ ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរឥស្លាម​នៅ​ភូមិ​ថ្មី ឃុំ​ពពេល ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ និង​បាន​ឧបត្ថម្ភ គោ​គួរ​ប៉ាន (​បូជា​) ២២​ក្បាល និង​ពពែ​៤​ក្បាល ដើម្បី​ផ្តល់​សាច់​ដល់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ព​ពេល បាន​ទទួលទាន​។​

​ក្នុង​ពិធី​សំណេះសំណាល លោក​ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បាន​ចូលរួម​អបអរសាទរ ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​ពិធីបុណ្យ​មួយ​នេះ និង​ផ្តាំផ្ញើ​ក្តីរ​លឹ​កដល់ បងប្អូន​ខ្មែរ​ឥស្លាម ដែល​កំពុង​បំពេញ​កាតព្វកិច្ច​ពិធីបុណ្យ​ហា​ជ្ជ ជាង​១,២០០​នាក់ ដែល​កំពុង​មាន​វត្តមាន​នៅ​ទឹកដី​ក្រុង​ម៉ា​កាស ប្រទេស​អា​រ៉ាប៊ីសាអូឌីត ជាមួយ​អ្នក​កាន់​សាសនា​ឥស្លាម ដែល​មក​ប្រារព្ធ​ពិធីបុណ្យ​ជាមួយគ្នា ក្នុង​ទីតាំង​តែមួយ ជាង​២​លាន​នាក់​មកពី​ជុំវិញ​ពិភពលោក​។​

​លោក​បន្តថា ពិធីបុណ្យ​ហាជ្ជជា​កាតព្វកិច្ច​ស្នូល​ទី​៥ របស់​សាសនិក​ឥស្លាម ត្រូវ​ទៅ​អនុវត្ត​បើ​មានលទ្ធភាព ហើយ​សម្រាប់​អ្នក​ដែល​ប្រារព្ធ​ពិធីបុណ្យ​នៅ​ក្នុង​ប្រទេស ឬ​ក្នុង​ស្រុក​វិញ ការចំណាយ​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​ទិញ​គោ ឬ​ចៀម សម្រាប់​ធ្វើ​ពិធី​បូជា​គួរ​ប៉ាន ផ្តល់​សាច់​ចែកជូន​ដល់​អ្នក​ខ្វះខាត​នៅ​ជុំវិញ ក៏​ជា​កាតព្វកិច្ច​ផងដែរ បើ​មាន​លទ្ធភាព​។​

​ផ្អែក​លើ​ទិដ្ឋភាព​ជាក់ស្តែង និង​លទ្ធភាព​សេដ្ឋកិច្ច​គ្រួសារ ក្នុង​សហគមន៍​ខ្មែរឥស្លាម​សព្វថ្ងៃ លោក​ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បាន​អំពាវនាវ​ដល់​បងប្អូន ដែល​មាន​លទ្ធភាព​ត្រូវ​ចូលរួម​ធ្វើ​ការបរិច្ចាគ តាម​លទ្ធភាព​ខ្លួនឯង ជំនួស​ដោយ​ពឹងផ្អែក តែ​ការទទួល​ជំនួយ​ជា​ថវិកា ឬ​ការឧបត្ថម្ភ​សាច់ សម្រាប់​បរិភោគ​ពី​សប្បុរសជន​ក្រៅប្រទេស​៕

 

Filed in: ខេត្តត្បូងឃ្មុំ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.