ទាន់ហេតុការណ៍
​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាល នៃ​គណ​:​អភិបាលខេត្ត​ប៉ៃលិន ចុះទៅ​ពិនិត្យ​ស្ថានភាព​ដើម្បី ស្ថាបនា​ផ្លូវ​បេតុង​ ==> ​រដ្ឋបាល​រាជធានី​ភ្នំពេញ កំណត់​យក​ថ្ងៃ​ទី​២៣ ខែ​សីហា ជួបប្រជុំ​ជាមួយ​តំណាង​អាជីវករ ផ្សារ​សេន​ជូ​រី​ផ្លា​ហ្សា ដើម្បី​បញ្ចប់​ការតវ៉ា​រឿង រឿង​ក្រុមហ៊ុន​រុះរើ​ផ្សារ​ ==> ​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ព្រះវិហារ ប្រាប់​មន្ត្រីក្រោមឱវាទ ត្រូវ​បំរើសេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ​ដោយ​ភាពស្មោះត្រង់ ទន់ភ្លន់ ប្រកប​ដោយ​ក្រមសីលធម៌ និង​ភាពថ្លៃថ្នូរ​ ==> លោកស្រី ម៉ែន សំអន​៖ ព្រះពុទ្ធ​សាសនា​បាន​ចូលរួមចំណែក​យ៉ាង​ច្រើន ក្នុង​ការលើកកម្ពស់​កា​រ​អប់រំ​ចរិយា​ធម៌ សីលធម៌​ក្នុង​សង្គម​ជាតិ​ ==> របួសធ្ងន់​ស្រាល​ពីរ​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរ រថយន្ត​បុក​ម៉ូតូ​ ==> ​លោក ជាវ តា​យ​អភិបាល​ខេត្ត​កំពត​អញ្ជើញ ចូល​បើក​វិញ្ញាសារ​ប្រឡង​សញ្ញប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩ នៅ​វិទ្យាល័យ​មិត្តភាព​កម្ពុជា​-​ជប៉ុន កំពត​ក្រុង​ ==> ប្រជាពលរដ្ឋ​សុំ​អំពាវនាវ​ដល់​លោក​អភិបាល​ខេត្ត​កំពត​មេត្តា​ជួយ​ទប់ស្កាត់​ក្រុម​ឡាន​ដឹក​ដី កំពុង​បង្ក​ផលប៉ះពាល់​ជា​ខ្លាំង​ដល់​ការរស់នៅ និង​បរិស្ថាន​ ==> ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​

​ឯកឧត្តម ហុក សុ​ផល អភិបាលរង​ខេត្ត​ប៉ៃលិន​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រកាស​បើក​តំបន់​វិនិច្ឆ័យ​ការចុះបញ្ជី​ដីធ្លី មាន​លក្ខណៈ​ជា​ប្រព័ន​នៅ​ស្រុក​សាលា​ក្រៅ​

ប៉ៃលិន ៖ រដ្ឋបាល​ខេត្ត​ប៉ៃលិន​នឹង​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ប៉ៃលិន​បាន​ប្រារព្ធ​ពិធី​ផ្សព្វផ្សាយ​សេចក្តីប្រកាស​បើក​តំបន់​វិនិច្ឆ័យ​ការចុះបញ្ជី​ដីធ្លី មាន​លក្ខណៈ​ជា​ប្រព័ន្ធ នៅ​ព្រឹក​ថ្ងៃទី​០៩ ខែ​សីហា ឆ្នាំ​២០១៩ នៅក្នុង​ភូមិ​អូរ​បេង និង​ភូមិ​ដូង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដែល​ពិធី​នេះ​ស្ថិតក្រោម​អធិបតីភាព​ឯកឧត្តម ហុក សុផល អភិបាលរង​ខេត្ត​ប៉ៃលិន និង​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក ទិត ធី អភិបាលរង​ស្រុក​សាលា​ក្រៅ លោក សូ សុខុន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត  ព្រមទាំង​មន្ត្រី​ភូមិបាល​ស្រុក​/​ក្រុង ,​មន្ត្រី​សុរិយោដី​ខេត្ត ,​មេឃុំ​,​មេភូមិ និង​ប្រជាពលរដ្ឋ​ជាង​១០០​នាក់​។​

​លោក សូ សុខុន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍ថា ក្នុង​ខេត្ត​ប៉ៃលិន មាន​ក្រុមការងារ​ចុះបញ្ជី​ដីធ្លី មាន​លក្ខណៈ​ជា​ប្រព័ន្ធ ចំនួន​ពីរ​ក្រុម ដើម្បី​ធ្វើ​ការចុះបញ្ជី​ដីធ្លី នៅតាម​ស្រុក​/​ក្រុង ក្នុង​ខេត្ត​ប៉ៃលិន​។​

​លោក សូ សុខុន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ប៉ៃលិន លោក​បាន​បន្តថា​៖ ការចុះបញ្ជី​ដីធ្លី​នេះ​គឺ​ធ្វើឡើង​តាម​អនុ​ក្រិត​លេខ​៤៦ ដែល​ក្នុងនោះ​មាន​៥​ដំណាក់កាល ហើយ​នៅពេលនេះ​គឺ​យើង​ធ្វើ​ក្នុង​ដំណាក់កាល​ទី​១ ចំណែក​ដំណាក់កាល​ទី​២​គឺជា​ដំណាក់កាល​សំខាន់បំផុត សូមឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង​មាន​ការសហការ​ជាមួយ​មន្ត្រី​ផងដែរ លោក​ប្រធាន​មន្ទីរ​ក៍​បាន​បញ្ជាក់​ដែរ​ថា​៖ ការប្រជុំ​ផ្សព្វផ្សាយ​សេចក្តីប្រកាស​បើក​តំបន់​វិនិច្ឆ័យ ការចុះបញ្ជី​ដីធ្លី មាន​លក្ខណៈ​ជា​ប្រព័ន្ធ នៅក្នុង​ភូមិ​អូរ​បេង និង​ភូមិ​ដូង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ​នេះ ដែល​មាន​ផ្ទៃដី​ទាំង​ពីរ​ភូមិ​សរុប​ចំនួន​៧៥៥ ហិកតា និង​មាន​ប្រជាពលរដ្ឋ​រួម​ទាំង​ពីរ​ភូមិ​ចំនួន​៨០៦​នាក់ ព្រមទាំង​មាន​គ្រួសារ​ទាំង​ពីរ​ភូមិ​សរុប​២០១​គ្រួសារ​ផង​ដែរ ។​

​នៅក្នុង​ឱកាស​នេះ​ផងដែរ ឯកឧត្តម ហុក សុផល អភិបាលរង​ខេត្ត ប៉ៃលិន ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន មានប្រសាសន៍​រំលឹក​ពី​សម័យ​អាវខ្មៅ ប៉ុល ពត បាន​ដក​កម្ម​សិទ្ធ​ឯកជន​ទាំងអស់ រួម​ទាំង​កម្ម​សិទ្ធ​ដីធ្លី​ផងដែរ ត្រូវបាន​ដកហូត ដាក់​ជា​សមូហភាព រហូតមកដល់​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩ ទើប​រដ្ឋាភិបាល​កម្ពុជា​បាន​ស្តារឡើងវិញ ដែល​ចាប់ផ្តើម​ពី​ចំណុចសូន្យ​។​

​ឯកឧត្តម ហុក សុផល បានបញ្ជាក់​ថា​៖ ខេត្ត​ប៉ៃលិន ក្រោយ​ពី​ការធ្វើ​សមាហរណកម្ម ខ្មែរក្រហម​ចុះចូល​ជាមួយ​រាជរដ្ឋាភិបាល ក្រោម​នយោបាយ​ឈ្នះៗ របស់​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​នោះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​ការបែងចែក​ដី​ជូន​បងប្អូន​កងទ័ព​ប្រចាំ​ព្រំដែន​ខេត្ត​ប៉ៃលិន ដែល​បាន​មក​រួមរស់​ជាមួយ ជា​ប្រពល​រដ្ឋ​វិញ ក្នុង​ជាតិ​ខ្មែរ​តែមួយ ហើយ​នៅពេលនេះ​ឯកឧត្តម ក៍​បាន​សំដែង​នូវ​ការ​ត្រេកអរ ចំពោះ​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​អូរ​បេង និង​ភូមិ​ដូង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ដែល​ទទួលបាន​ការធ្វើ​ប្លងរឹង​លើដី​កម្ម​សិទ្ធ​របស់ខ្លួន ដែល​អាច​អោយ​បងប្អូន​យកទៅ​ដាក់​បញ្ចំ​ខ្លីប្រាក់​ធនាគារ​ធ្វើ​ដើមទុន​រកស៊ី​បាន ។

​ឯកឧត្តម បាន​មានប្រសាសន៍​បន្ត​ថា​៖ ការចុះបញ្ជី​ដីធ្លី​នេះ ក៍​នឹង​ធ្វើឲ្យ​ដីធ្លី​មាន​សុវត្ថិភាព ផ្លូវច្បាប់ គ្មាន​អ្នកណា​អាច​រំលោភ​បំពាន​បានឡើយ​។ ឯកឧត្តម​ក៍បាន​សំណូមពរ​ដល់​មន្ត្រី ដែល​ចុះ​កំណត់​តំបន់​វិនិច្ឆ័យ ត្រូវ​សហការ​ជាមួយ​ប្រជាពលរដ្ឋ ហើយ​ក៍​ត្រូវ​មាន​ការអនុគ្រោះ ចំពោះ​ករណី​ប្រជាពលរដ្ឋ​ខ្លះ ដែល​មិន​ទាន់​មាន​ឯកសារ​គ្រប់គ្រាន់ ដើម្បី​អោយ​ពួកគាត់​អាច​ចូលរួម​ការចុះបញ្ជី​ដីធ្លី​លក្ខណៈ​ជា​ប្រព័ន្ធ​នេះ​បាន​ផងដែរ​៕

Filed in: ខេត្តប៉ៃលិន

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!