ទាន់ហេតុការណ៍
​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាល នៃ​គណ​:​អភិបាលខេត្ត​ប៉ៃលិន ចុះទៅ​ពិនិត្យ​ស្ថានភាព​ដើម្បី ស្ថាបនា​ផ្លូវ​បេតុង​ ==> ​រដ្ឋបាល​រាជធានី​ភ្នំពេញ កំណត់​យក​ថ្ងៃ​ទី​២៣ ខែ​សីហា ជួបប្រជុំ​ជាមួយ​តំណាង​អាជីវករ ផ្សារ​សេន​ជូ​រី​ផ្លា​ហ្សា ដើម្បី​បញ្ចប់​ការតវ៉ា​រឿង រឿង​ក្រុមហ៊ុន​រុះរើ​ផ្សារ​ ==> ​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ព្រះវិហារ ប្រាប់​មន្ត្រីក្រោមឱវាទ ត្រូវ​បំរើសេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ​ដោយ​ភាពស្មោះត្រង់ ទន់ភ្លន់ ប្រកប​ដោយ​ក្រមសីលធម៌ និង​ភាពថ្លៃថ្នូរ​ ==> លោកស្រី ម៉ែន សំអន​៖ ព្រះពុទ្ធ​សាសនា​បាន​ចូលរួមចំណែក​យ៉ាង​ច្រើន ក្នុង​ការលើកកម្ពស់​កា​រ​អប់រំ​ចរិយា​ធម៌ សីលធម៌​ក្នុង​សង្គម​ជាតិ​ ==> របួសធ្ងន់​ស្រាល​ពីរ​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរ រថយន្ត​បុក​ម៉ូតូ​ ==> ​លោក ជាវ តា​យ​អភិបាល​ខេត្ត​កំពត​អញ្ជើញ ចូល​បើក​វិញ្ញាសារ​ប្រឡង​សញ្ញប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩ នៅ​វិទ្យាល័យ​មិត្តភាព​កម្ពុជា​-​ជប៉ុន កំពត​ក្រុង​ ==> ប្រជាពលរដ្ឋ​សុំ​អំពាវនាវ​ដល់​លោក​អភិបាល​ខេត្ត​កំពត​មេត្តា​ជួយ​ទប់ស្កាត់​ក្រុម​ឡាន​ដឹក​ដី កំពុង​បង្ក​ផលប៉ះពាល់​ជា​ខ្លាំង​ដល់​ការរស់នៅ និង​បរិស្ថាន​ ==> ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​

លោក​ឧកញ៉ា គង់ ក្រឹ​ង ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមសត្វ​គោ ស្រុក​ស្នួល​ខេត្ត​ក្រចេះ ត្រៀម​ខ្លួន​រួច​ជា​ស្រាច់​ចូល​ទៅ​បំភ្លឺ​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ពាក់ព័ន្ធ​ករណី​ចោទប្រកាន់​រឿង​ព្រៃឈើ​

ខេត្ត​ក្រចេះ ៖ ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមសត្វ​គោ ស្រុក​ស្នួល​ខេត្តក្រចេះ​គឺ​លោក ឧកញ៉ា គង់ ក្រឹ​ង នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៩​នេះ បាន​អះអាង​ថា​លោក ត្រៀម​ខ្លួន​រួច​ហើយ ដើម្បី​ចូល​ទៅ​បំភ្លឺ ករណី​ដែល​ចោទប្រកាន់​ថា​ពាក់ព័ន្ធ​រឿង​បទល្មើស​ព្រៃឈើ ។​

​សេចក្ដីរាយការណ៍​ពី សហការី​នគ​រមាស​ប្រចាំ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ លោក ហ៊ីម សំអាត បាន​បន្ត​ឲ្យដឹងថា លោក​ឧកញ៉ា ចិត្ត​ធ​ម៏ គង់ ក្រឹ​ង ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមសត្វ​គោ​ខេត្តក្រចេះ​រូបនេះ ជានិច្ច​ជា​កាល​តែងតែ​អាណិតអាសូរ ដល់​ប្រជាជន ដោយ​មិន​មាន​ការរើសអើង ទោះបី​ការជួយ តិច​ឬ​ច្រីន ជួយ​ទៅ​តាម​លទ្ធិភាព​។ លោក​ឧកញ៉ា​រូបនេះ ត្រូវ​ចូល​ទៅ​បំភ្លឺ​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ពាក់ព័ន្ធ​ករណី​ចោទប្រកាន់​រឿង​ព្រៃឈើ ដែល​ប្រព្រឹត​ទៅ​នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៩ ខាងមុខនេះ​។​

​ទោះបី​យ៉ាងណា​ក៏​ដោយ​នោះ លោក​ឧកញ៉ា ចិត្ត​ធ​ម៏ គង់ ក្រឹ​ង ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមសត្វ​គោ​ខេត្តក្រចេះ​រូបនេះ មិន​ដែល​ភ្លេច​ទេ មិន​ថា​មាន​អ្វី​កើតឡើង គិត​ត្រឹម​ថ្ងៃទី​១០ ខែ​សីហា​នេះ លោក​បន្ត​ដើម្បី​ចូលរួម​ក្នុង​គោលនយោបាយ​កាត់បន្ថយ​ភាពក្រីក្រ​និង​លើ​កម្ពស់ ជីវភាព រស់នៅ​ប្រចាំថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ គ្រប់​វិនាទី ដែល​គេ​កត់សំគាល់ថា លោក​ឧកញ៉ា​រូបនេះ មានតែ​ការអភិវឌ្ឍន៍​និង​ជួយ​សង្គ្រោះ​អ្នកក្រីក្រ​ដែល​ជួប​បញ្ហា​។​

​លោក​ឧកញ៉ា គង់ ក្រឹ​ង មាន​ការសោកស្ដាយ​ចំពោះ​បណ្ដាញ​ព័ត៌មាន​និង​ហ្វេ​ស​ប៊ុកមួយ​ចំនួនដែល បាន​ផ្សព្វផ្សាយ​ទៅ​មិន​មាន​ការពិត ដែល​លោក​គិតថា​ជា​ព័ត៌មាន​ខ្លែងក្លាយ ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​០៥ ខែ​សីហា ឆ្នាំ​២០១៩​កន្លងទៅនេះ​មាន​បណ្ដាញ​ព័ត៌មាន​និង​ទំនាក់​ទំ​ង​សង្គម​ហ្វេ​ស​ប៊ុក​មួយចំនួន​បាន​ធ្វើ​ការផ្សព្វផ្សាយ​ថា​កម្លាំង​អាវុធហត្ថ លើ​ផ្ទៃ​ប្រទេស ដឹកនាំ​ដោយ នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​បើក​យុទ្ធនាការ​ចុះ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​ជា​ទ្រុងទ្រាយ​ធំ ហើយ​ក៏​ឈាន​ដល់​ធ្វើ​ការចាប​ឃាត់​ខ្លួន​លោក​ឧកញ៉ា គង់ ក្រឹ​ង នៅ​ស្រុក​ស្នួល ខេត្តក្រចេះ​នេះ​តែម្ដង​។ ដែល​ករណី​នេះ​ហើយ​ដែល​នាំ​ឲ្យ​ព័ត៌មាន​យើង​អស់​តំឡៃ​ខ្លួនឯង ដោយ​អ្នកខ្លះ​សរសេរ​ក្នុង​ម៉ុង ដល់​ចឹង​ទៅ​ថ្ងៃ​ក្រោយព័ត៌​មាន​ហ្នឹង​គេ​លែង​ចង់​មើល​ហើយ​។​

​ប៉ុន្តែ​រឿង​ពិត​ជាក់ស្ដែង​នោះ  គឺ​មិន​មាន​សមត្ថកិច្ច​ណាមួយ​ធ្វើ​ការឃាត់ខ្លួន​លោក​ឧកញ៉ា គង់ ក្រឹ​ង ដូច​ការផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​ទំនាក់​ទំ​ង​សង្គម​នោះ​ឡើយ ។​

​សូមបញ្ជាក់​ថា ក្រុម​គណៈកម្មាការ​ថ្នាក់ជាតិ​មាន​កម្លាំង​ចម្រុ​ទាំងបួន​ប្រភេទ​រួម​មាន​ជំនាញ​រដ្ឋបាល​ព្រៃឈេ​ី​សង្កាត់ ផ្នែក និង​នាយខ័​ណ្ឌ សហការណ៍​ដឹកនាំ​ដេ​ា​យ​ឯកឧត្ដម ឧត្ដម​សេនី​ឯក ហុង វិណុល .​ឯកឧត្ដម ខាន់ ចំណាន អភិបាលរង ខេត្ត​ក្រចេះ នឹង​លេាក គង់ គឺ​មនី អ​ភី​បាល​នៃ​គណៈ​អភិបាលស្រុក​ស្នួល បាន​ចុះ​ពិនិ​ត ឆេកឆេ​រោង​សិប្បកម្ម​ដែល​មាន​ម្ចាស់​ឈ្មោះ ម៉ាត់ ណា​ស៊ា​ត ដែល​ស្ថិតនៅ​ដី​ឡូត៏​របស់​លោក​ឧកញ៉ា គង់ ក្រឹ​ង និង​មាន​ច្បាប់​អនុញាត្តិ​ពី​មន្ត្រី​ជំនាញ​ត្រឹមត្រូវ​ដោយ​ឡែក​ឈើ​ដែល​ដឹក​ចូល​សិប្បកម្ម​ទាំងនោះ​ក៏មាន​PC​ផងដែរ និង​បានបេ​ី​ក​កិច្ចប្រជំុ​នៅ​សាលា​ស្រុក​ស្នួល កាល​ពិ​ថ្ងៃទី​៣១ ខែ​កក្កដា​ដល់​ថ្ងៃ​ទី​១ ខែ​សីហា  ឆ្នាំ​២០១៩ តាម​ជាក់ស្ដែង​គេ​រក​មិនឃើញ​មាន​បទល្មើស​ណាមួយ​បញ្ជាក់​ទោសកំហុស​លើ​លោក​ឧកញ៉ា គង់ ក្រឹ​ង នោះទេ​។

​សេចក្ដីរាយការណ៍​បន្ត​ថា ការបើក​កិច្ចប្រជុំ ជា​លក្ខណៈ​មាន​សារសំខាន់​ក្នុង​ការទប់ស្កាត់​បទ​ល្មេី​ស​ធនធានធម្មជាតិ​ក្នុង​ខេត្ត​ក្រចេះ​នឹង​ចុះ​ត្រួតពិនិត្យ​តាម​បន្ទាត់​ព្រំដែន  នឹង​រេាង​សិប្បកម្ម​នានា មានច្បាប់ ឬ​អត់​ច្បាប់​PC ឬ​គ្មាន​ច្បាប់​អនុញាត​ពី​មន្ត្រី ជំនាញ​រដ្ន​បាល​ព្រៃឈើ នឹង​អាជ្ញាធរ​គ្រប់លំដាប់​ក៏​ដេ​ា​យ​។ បើ​ទោះបី​មាន​ភស្ដុតាង​ឬ​មិន​មាន​យ៉ាង​ក៏​ដេ​ា​យ ក្រុម​គណៈកម្មការ​ថ្នាក់​ជាតិ នឹង​កម្លាំង​ចម្រុះ​ជា​ពិសេស​មន្ត្រី​ជំនាញ​រដ្ន​បាល​ព្រៃឈេ​ី​សង្កាត់ ផ្នែក នាយខ័​ណ្ឌក្នុង​ខេត្ត​ក្រចេះ ត្រូវតែ​ចុះ​ត្រួតពិនិត្យ​ឲ្យបាន​គ្រប់​ទីកន្លែង ដែល​មាន​ចាស់​ឬ​ថ្មី​នឹង​ចុះ​វាស់វែង​ឈេ​ី​ដែលមាន​ស្តុ​ប​ទុក​ធេ​ី្វ​សិប្បកម្ម​និ​មួយៗ​លេីស​ឬ​ខ្វះ​នោះ​។​

​ក្នុង​កិច្ចប្រជុំ​នោះ ឯកឧត្ដម ឧត្ដម​សេ​នីយ៏ឯក ហុង វិណុល បាន​មាន​ប្រសា​ស្ត្រ​នៅក្នុង​អង្ក​ប្រជុំ​ថា  ក្នុងនាម​ឯកឧត្ដម​ជា ប្រធាន​អង្គប្រជុំ ទេ​ាះ​បី​មាន​ការលំបាក​នៅ​ចំពេ​ាះ​មុខ​យ៉ាង​ណា​ក៏​ដេ​ា​យ​ដាច់ខាត​ត្រូវតែ​អនុវត្តន៍​ឲ្យ​ខាន​តែ​បាន ពីព្រេ​ាះ​គេ​ា​ល​បំណង​របស់​គណៈកម្មាកា​រ​ថ្នាក់ជាតិ គឺ​ដេ​ី​ម្បី​ទប់ស្កាត់បទ​ល្មេី​ស​ធនធាន​ធម្មជាតិឲ្យបាន​គង់វង្ស នឹង​គេារ​ពតាម​បទបញ្ជា​របស់​ប្រមុខ​រាជរដ្នាភិបាល  ដែលមាន​សម្ដេច​តេ​ជេ​ា  ហ៊ុន សែន ជា​នាយក​រដ្ន​មន្ត្រី សម្រាប់​និតិ​កាល​ទី​៦ នេះ ។​

​ទោះបីយ៉ាងណា​ក៏ដោយ លោក ឧកញ៉ា មិន​បដិសេធន៍​ទេ​ចំពោះ​លោក​ជា​មនុស្ស​ចូល​ចិត្ត ធ្វើ​បុណ្យ​ធ្វើ​ទាន និង​ជួយ​កិច្ចការ​សង្គម ជាច្រើន​ផងដែរ​។ ប៉ុន្តែ​លោក​ស្នើសុំ​ឲ្យ​អ្នកសារព័ត៌មាន គោរព​នូវ​ក្រម​សិល្ប​ធម៌​និង​វិជ្ជាជីវ​:​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន ៕

 

Filed in: ខេត្តក្រចេះ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!