ទាន់ហេតុការណ៍
​រដ្ឋបាល​ស្រុក​ដំណាក់​ចង្អើរ ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤១​នៃ​ទិវា​កំណើត​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ ==> ​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​បុក​ម៉ូតូ​នៅ​ស្រុក​ដំណាក់​ចង្អើរ​ ==> ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន នៅតែ​បន្ត​បណ្តុះបណ្តាល​ជំនាញ និង​បទពិសោធន៍​ដល់​និស្សិត​កម្ពុជា ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ធនធានមនុស្ស​ ==> ​កិច្ចប្រជុំ​គណៈកម្មការ​ជាតិ​ត្រួតពិនិត្យ​ការងារ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ==> សាខា​កាកបាទក្រហម​ខេត្ត​កំពត​ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍​ ==> រថយន្ត​កែច្នែ​១​គ្រឿង​ដឹក​កម្មក​របេះ​ផ្លែស្វាយ​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ដាច់​ក្រឡេរ​ទៅបុក​គល់ស្ពាន​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកជិះ​របួស​(៣០​នាក់​) ==> ​លោក ជាវ តា​យ ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​កំពត​ប្រចាំ​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩ ==> ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​ដំណើរការ​កសាង​ផែនការអភិវឌ្ឍន៍​រយៈ​ពេល​៥​ឆ្នាំ របស់​រដ្ឋបាល​ខេត្ត​ ==> លោក​អភិបាល​ខេត្ត​កំពត​បន្ត​ដឹកនាំ​ប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​និង​ជំរុញ​ផែនការ​អនុវត្ត​សម្រេច​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​ ==> លោក ទុំ ណូ មេ​គយ​ខេត្ត​ព្រះសីហនុ​កំពុង​ល្បី​រឿង​ពុករលួយ​ជា​មួយ​មេ​គយ​ទំនប់រលក ដើម្បី​កើប​លុយ​បង់​អោយ​មេ​ខាងលើ ដើម្បី​ការពារ​តំណែង​របស់​ខ្លួន

​ជនបរទេស​ម្នាក់​បាន​ស្លាប់ នៅក្នុង​បន្ទប់​លេខ​៣០៩ ជាន់​ទី​៣ នៅ​សណ្ឋាគារ​កាស៊ីណូ​ឡាក់​គី ក្រុង​ប៉ោយប៉ែត សង្ស័យ​ជំងឺលើសឈាម និង​ជំងឺ​បេះដូង​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

ខេត្ត​បន្ទាយមានជ័យ ៖ កាលពី​វេលា​ម៉ោង​១​យប់ ថ្ងៃ​សៅរ៍ ១០​កើត ខែ​ស្រាពណ៍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០១៩ មាន​ការភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ដោយ​ជនបរទេស​ម្នាក់​បាន​ដេកស្លាប់​នៅ​ក្នុង​បន្ទប់​លេខ​៣០៩ ជាន់​ទី​៣ សណ្ឋាគារ កាស៊ីណូ ឡាក់​គី​៣៦៩ ស្ថិតនៅក្នុង​ភូមិ​ប៉ោយ​ប៉ែត សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ សង្ស័យ​ជំងឺលើសឈាម និង​ជំងឺ​បេះដូង​។​

​សាកសព​មាន​ឈ្មោះ យែន​ចៃ ថា​ន​ណា​ឆុត ហៅ ភី​អេក ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រស់នៅ​ខេត្ត​ប្រា​ជៀប​ឃី​រី​ខាន កាន់​លិខិតឆ្លងដែន​លេខ​z123939​ចុះ​ថ្ងៃ​ទី ១៥​កុម្ភះ​២០១២ មុខរបរ​លេងល្បែង ដែល បាន​មក​ជួល​នៅក្នុង​បន្ទប់​៣០៩ ជាន់​ទី​៣ នៃ​សណ្ឋាគារ​កាស៊ីណូ ឡាក់​គី ស្នាក់​នៅ​ប្រចាំខែ ជាមួយ ឈ្មោះ ហែម ធារ៉ា អាយុ​៣៥​ឆ្នាំ​ភេទ​ស្រី ជនជាតិ​ខ្មែរ​ជា​ប្រពន្ធ​។​

​តាម​ការបំភ្លឺ​ពី​ឈ្មោះ​ហែម ធារ៉ា ជា​ប្រពន្ឋ​បានបញ្ជាក់​ថា ជនរងគ្រោះ​មាន​ជំងឺលើសឈាម​ប្រចាំកាយ រយះ​កាល​កន្លង​រៀងរាល់ខែ តែង​ទៅ​ពេទ្យ​ពិនិត្យ​សុខភាព និង​ទិញ​ថ្នាំ​មក​លេប​ជា​ប្រចាំ​ថ្ងៃ លុះ​នៅ​វេលា​ម៉ោង​ប្រហែល​ជាង​១២​ជនរងគ្រោះ​បាន​ឡើង​ទៅ​សំរាក​មុន ចំណែក​ឯ​គាត់​នៅ​លេងល្បែង​បន្ត​រហូតដល់​ម៉ោង​ជាង​២​យប់ ក៏​ឡើងទៅ​សំរាក​ដែរ ពេល​ឡើង​ទៅ​ក៏​ឃើញ​ជនរងគ្រោះ​ដេក​ស្លាប់​បាត់​ទៅ​ហើយ បន្ទាប់មក​ក៏​រាយការណ៍​ទៅ​ផ្នែក​កាស៊ីណូ​តែម្តង​។​
​បន្ទាប់​មក​ជំនាញ​បាន​ចុះ​ធ្វើ​កោសលវិច្ច័យ​ឃើញថា​
១-​សាកសព​មាន​ស្ថានភាព​ស្លេគស្លាំង​
២-​ផ្នែក​ក្បាល ស្ថានភាព​ល្អ គ្មាន​អ្វី​គួរ​កត់សំគាល់​
៣-​ផ្នែក​ដងខ្លួន ល្អ គ្មាន​ស្លាគស្នាម​
៤-​ផ្នែក​ដៃ​ឆ្វេង​គង​លើ​ទ្រូង ដៃស្តាំ​គង​លើ​ពោះ​
៥-​ផ្នែក​ជើងល្អ​គ្មាន​ស្លាគស្នាម​
៦-​ប្រដាប់​ភេទ​មាន​ទឹកកាម​ដិត​ជាប់ និង​មាន​ទឹកនោម​
៧-​នៅ​លើ​តុ​មាន ថ្នាំពេទ្យ​សំរាប់​ព្យាបាល​ជំងឺ​លើសឈាម ជំងឹ​បេះដូង និង​ឧបករណ៍​វាស់​ស្ទង់​
​សំពាធ​ឈាម ។​

​ក្រោយពី​ពិនិត្យ​និង​ធ្វើ​កោសលវិច្ច័យ​ពី​សណាក់​គណៈកម្មការ និង​គ្រូពេទ្យ​ជំនាញ​ជា​លទ្ធផល​ឃើញ​ថា​ជនរងគ្រោះ​បាន​មរណភាព​ដោយសារ​ជំងឺលើសឈាម និង ជំងឺ​បេះដូង ៕

​បន្ទាប់​មក​ស្នើរ​សុំ​គោលការណ៍​យក​សាកសព​ទៅ​រក្សាទុក​នៅ​វត្ត ដើម្បី​ប្រគល់​ជូន​ក្រុមគ្រួសារ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Filed in: ខេត្តបន្ទាយមានជ័យ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.