ទាន់ហេតុការណ៍
​រដ្ឋបាល​ស្រុក​ដំណាក់​ចង្អើរ ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤១​នៃ​ទិវា​កំណើត​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ ==> ​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​បុក​ម៉ូតូ​នៅ​ស្រុក​ដំណាក់​ចង្អើរ​ ==> ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន នៅតែ​បន្ត​បណ្តុះបណ្តាល​ជំនាញ និង​បទពិសោធន៍​ដល់​និស្សិត​កម្ពុជា ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ធនធានមនុស្ស​ ==> ​កិច្ចប្រជុំ​គណៈកម្មការ​ជាតិ​ត្រួតពិនិត្យ​ការងារ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ==> សាខា​កាកបាទក្រហម​ខេត្ត​កំពត​ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍​ ==> រថយន្ត​កែច្នែ​១​គ្រឿង​ដឹក​កម្មក​របេះ​ផ្លែស្វាយ​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ដាច់​ក្រឡេរ​ទៅបុក​គល់ស្ពាន​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកជិះ​របួស​(៣០​នាក់​) ==> ​លោក ជាវ តា​យ ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​កំពត​ប្រចាំ​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩ ==> ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​ដំណើរការ​កសាង​ផែនការអភិវឌ្ឍន៍​រយៈ​ពេល​៥​ឆ្នាំ របស់​រដ្ឋបាល​ខេត្ត​ ==> លោក​អភិបាល​ខេត្ត​កំពត​បន្ត​ដឹកនាំ​ប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​និង​ជំរុញ​ផែនការ​អនុវត្ត​សម្រេច​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​ ==> លោក ទុំ ណូ មេ​គយ​ខេត្ត​ព្រះសីហនុ​កំពុង​ល្បី​រឿង​ពុករលួយ​ជា​មួយ​មេ​គយ​ទំនប់រលក ដើម្បី​កើប​លុយ​បង់​អោយ​មេ​ខាងលើ ដើម្បី​ការពារ​តំណែង​របស់​ខ្លួន

​អំឡុង​ពេល​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា​ជា​ច្រើន​ថ្ងៃ បាន​បង្ក​ឲ្យ​ភូមិសាស្ត្រ​ខេត្ត​កំពត​ខ្លះ​មាន​ភាព​លិចលង់ ប៉ុន្តែ​មិន​ទាន់​ធ្ងន់ធ្ងរ​ទេ​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

(​ខេត្ត​កំពត​)៖ អំឡុង​ពេល​មាន​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា គេ​សង្កេតឃើញ​ភូមិសាស្ត្រ​ខេត្ត​កំពត​ខ្លះ​បង្ក​ភាព​លិចលង់ ប៉ុន្តែ​ពុំ​មាន​សភាព​ធ្ងន់ធ្ងរ​ដូច​បណ្តា​ខេត្ត​មួយចំនួន​នោះទេ​។​

​តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពត បាន​និយាយថា នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០១៩​នេះ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា​ជា​ច្រើន​ថ្ងៃ​បាន​ធ្វើឲ្យ​តំបន់​ភូមិសាស្ត្រ​មួយចំនួន​ក្នុង​ខេត្ត​កំពត មាន​ភាព​លិចលង់​មួយអន្លើ ហើយ​ចំណុច​ដែល​កំពុង​ប្រឈម​នឹង​ការលិចលង់​នោះ គឺ​ភាគច្រើន​ក្នុង​ភូមិសាស្ត្រ​ស្រុក​ទឹកឈូ ដូចជា​ឃុំ​ព្រៃ​ឃ្មុំ និង​ឃុំ​កំពង់​គ្រែង នៃ​ស្រុក​ទឹកឈូ​។​

​សេចក្តីរាយការណ៍​បាន​បញ្ជាក់ទៀតថា ការលិចលង់​នៅតាម​ភូមិសាស្ត្រ​ខាងលើ បណ្តាលមកពី​កម្ពស់​ទឹកភ្លៀង​ឡើង​ខ្លាំង ទើប​ទំនប់​វា​រី​អគ្គិសនី​កំចាយ​ត្រូវ​បង្ខំចិត្ត​បើកទ្វារ​ទឹក​បង្ហូរ​ចូល​ព្រែក​កំពង់បាយ ទើប​ធ្វើឲ្យ​ភូមិសាស្ត្រ​ដែល​ស្ថិតនៅតា​មមាត់​ព្រែក​ត្រូវ​ទឹក​ជន់​លិច​មួយ​អន្លើ ហើយ​ដងផ្លូវ និង​លំនៅដ្ឋាន​នៅ​ចំណុច​នោះ​ត្រូវ​ទឹក​លិច​មួយ​អន្លើ​ផងដែរ​។​

​ចំពោះ​បញ្ហា​ដោយសារ​គ្រោះធម្មជាតិ​ខាងលើនេះ គេ​សង្កេតឃើញ​អាជ្ញាធរ​គ្រប់គ្រង​គោះ​មហន្តរាយ​ក្នុង​ខេត្ត​កំពត ពិសេស​សមត្ថកិច្ច បាន​និង​កំពុង​ចុះ​ត្រួតពិនិត្យ​មើល​ស្ថានភាព​ទឹក រក​វិធានការ​ទប់ទល់ ដើម្បី​សង្គ្រោះ និង​ឆ្លើយតប​ឲ្យបាន​ទាន់​ពេលវេលា​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​លិចលង់​ផ្ទះសំបែង​។​

​សូមជម្រាបថា យោងតាម​សេចក្តីជូនដំណឹង ស្តីពី​ស្ថានភាព​អាកាសធាតុ គឺ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ជា​បន្តបន្ទាប់ ចាប់ពី​ថ្ងៃ​ទី​១០ រហូត​ដល់​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៩ ។ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​គ្រប់​តំបន់ ភូមិសាស្ត្រ​ខេត្ត​កំពត ត្រូវ​បង្កើន​ភាព​ប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់ ជាពិសេស​អ្នក​រស់នៅ​តាម​តំបន់​វាលទំនាប​និង​ដងព្រែក​ជាដើម​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.