ទាន់ហេតុការណ៍
​រដ្ឋបាល​ស្រុក​ដំណាក់​ចង្អើរ ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤១​នៃ​ទិវា​កំណើត​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ ==> ​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​បុក​ម៉ូតូ​នៅ​ស្រុក​ដំណាក់​ចង្អើរ​ ==> ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន នៅតែ​បន្ត​បណ្តុះបណ្តាល​ជំនាញ និង​បទពិសោធន៍​ដល់​និស្សិត​កម្ពុជា ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ធនធានមនុស្ស​ ==> ​កិច្ចប្រជុំ​គណៈកម្មការ​ជាតិ​ត្រួតពិនិត្យ​ការងារ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ==> សាខា​កាកបាទក្រហម​ខេត្ត​កំពត​ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍​ ==> រថយន្ត​កែច្នែ​១​គ្រឿង​ដឹក​កម្មក​របេះ​ផ្លែស្វាយ​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ដាច់​ក្រឡេរ​ទៅបុក​គល់ស្ពាន​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកជិះ​របួស​(៣០​នាក់​) ==> ​លោក ជាវ តា​យ ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​កំពត​ប្រចាំ​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩ ==> ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​ដំណើរការ​កសាង​ផែនការអភិវឌ្ឍន៍​រយៈ​ពេល​៥​ឆ្នាំ របស់​រដ្ឋបាល​ខេត្ត​ ==> លោក​អភិបាល​ខេត្ត​កំពត​បន្ត​ដឹកនាំ​ប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​និង​ជំរុញ​ផែនការ​អនុវត្ត​សម្រេច​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​ ==> លោក ទុំ ណូ មេ​គយ​ខេត្ត​ព្រះសីហនុ​កំពុង​ល្បី​រឿង​ពុករលួយ​ជា​មួយ​មេ​គយ​ទំនប់រលក ដើម្បី​កើប​លុយ​បង់​អោយ​មេ​ខាងលើ ដើម្បី​ការពារ​តំណែង​របស់​ខ្លួន

​សម្ដេច​តេជោ ហ៊ុន សែន អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ក្នុងពេល​នេសាទ និង​ធ្វើ​ដំណើរ​តាម​បណ្តា​ខេត្ត​កំពុង​ប្រឈម​ជំនន់​ទឹកភ្លៀង​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

ភ្នំពេញ ៖ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​១០​សីហា​នេះ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ឲ្យ​មាន​ការប្រុ​ង​ប្រយ័ត្ន​ខ្ពស់បំផុត ពេល​ធ្វើដំណើរ​ឆ្លងកាត់​ខេត្ត​ដែល​កំពុង​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង ពិសេស​ប្រជាពលរដ្ឋ​ជា​អ្នកនេសាទ ដែល​អាច​ប្រឈម​នឹង​បញ្ហា​ទឹក​ឡើង ខ្យល់ព្យុះ ខ្សល់​កន្ត្រាក់​ជាដើម​។​

​តាមរយៈ​សំណេរ​នៅ​ក្នុង​ទំព័រ​ហ្វេ​សប៊ុក​របស់​សម្ដេ​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ ​សុខ​សប្បាយ​ជា​ទេប ង​ប្អូន​ជនរួមជាតិ​?

​តាម​ព្យាករណ៍​អាកាសធាតុ គឺ​មាន​ភ្លៀង​បង្អុរ​ចុះ​មក​នៅ​តាម​តំបន់​នៃ​ខេត្ត​មួយចំនួន ជា​ពិសេស​ខេត្ត​ជាប់​តំបន់​សមុទ្រ ដែល​អាច​ប្រឈម​នឹង​បញ្ហា​ទឹក​ឡើង ខ្យល់ព្យុះ ខ្យល់​កន្ត្រាក់ ដែល​អាច​ធ្វើអោយ​ប៉ះពាល់​ដល់​សុវត្ថិភាព​បងប្អូន​។

​ទន្ទឹមនឹងនេះ សូម​បងប្អូន​តាមដាន​ព័ត៌មាន​ជាប្រចាំ ហើយ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ពេល​ធ្វើ​នេសាទ និង​ក្នុង​ពេល​បើកបរ​តាម​ដងផ្លូវ​ទៅតាម​បណ្តា​ខេត្ត​ដែល​កំពុង​ប្រឈម​នឹង​ជំនន់ ទឹកភ្លៀង​។​

សូម​ក្រសួង មន្ទីរ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​បន្ត​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការជួយ​សង្គ្រោះ និង​ដោះស្រាយ​ជាបន្ទាន់​ជូន​ដល់​បងប្អូន​ដែល​កំពុង​រងគ្រោះ​ដោយសារ​បញ្ហា​ខាងលើ​នេះ​។​

​សូម​ជូនពរ​បងប្អូន​សុខ​សប្បាយ​ទាំងអស់គ្នា ហើយ​សូម​បាន​រីករាយ​ក្នុង​ថ្ងៃ​ឈប់សម្រាក​ចុង​សប្តាហ៍​នេះ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.