ទាន់ហេតុការណ៍
​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាល នៃ​គណ​:​អភិបាលខេត្ត​ប៉ៃលិន ចុះទៅ​ពិនិត្យ​ស្ថានភាព​ដើម្បី ស្ថាបនា​ផ្លូវ​បេតុង​ ==> ​រដ្ឋបាល​រាជធានី​ភ្នំពេញ កំណត់​យក​ថ្ងៃ​ទី​២៣ ខែ​សីហា ជួបប្រជុំ​ជាមួយ​តំណាង​អាជីវករ ផ្សារ​សេន​ជូ​រី​ផ្លា​ហ្សា ដើម្បី​បញ្ចប់​ការតវ៉ា​រឿង រឿង​ក្រុមហ៊ុន​រុះរើ​ផ្សារ​ ==> ​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ព្រះវិហារ ប្រាប់​មន្ត្រីក្រោមឱវាទ ត្រូវ​បំរើសេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ​ដោយ​ភាពស្មោះត្រង់ ទន់ភ្លន់ ប្រកប​ដោយ​ក្រមសីលធម៌ និង​ភាពថ្លៃថ្នូរ​ ==> លោកស្រី ម៉ែន សំអន​៖ ព្រះពុទ្ធ​សាសនា​បាន​ចូលរួមចំណែក​យ៉ាង​ច្រើន ក្នុង​ការលើកកម្ពស់​កា​រ​អប់រំ​ចរិយា​ធម៌ សីលធម៌​ក្នុង​សង្គម​ជាតិ​ ==> របួសធ្ងន់​ស្រាល​ពីរ​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរ រថយន្ត​បុក​ម៉ូតូ​ ==> ​លោក ជាវ តា​យ​អភិបាល​ខេត្ត​កំពត​អញ្ជើញ ចូល​បើក​វិញ្ញាសារ​ប្រឡង​សញ្ញប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩ នៅ​វិទ្យាល័យ​មិត្តភាព​កម្ពុជា​-​ជប៉ុន កំពត​ក្រុង​ ==> ប្រជាពលរដ្ឋ​សុំ​អំពាវនាវ​ដល់​លោក​អភិបាល​ខេត្ត​កំពត​មេត្តា​ជួយ​ទប់ស្កាត់​ក្រុម​ឡាន​ដឹក​ដី កំពុង​បង្ក​ផលប៉ះពាល់​ជា​ខ្លាំង​ដល់​ការរស់នៅ និង​បរិស្ថាន​ ==> ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​

​នាយ​ឧត្តមសេនីយ៍ សៅ សុខា ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ នៅ​ខេត្ត​ព្រះវិហារ​!

ខេត្ត​ព្រះវិហារ ៖ នាយ​ឧត្តមសេនីយ៍ សៅ សុខា ថ្លែងថា បេសកកម្ម​របស់​គណៈ​កម្ម​ការ​ជាតិ​នាពេលនេះ មាន​គោលដៅ​សំខាន់ គឺ​ការពារ​ព្រៃឈើ​ដែល​នៅសល់​ឱ្យ​គង់វង្ស ពង្រឹង​ការអនុវត្ត​ច្បាប់ ការពារ​វិនិយោគ​ទន់​ស្របច្បាប់ និង​បង្ក្រាប​ការបំពានច្បាប់​។​

​ជាមួយគ្នា​នោះ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ប្រធាន​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ក៏​បាន​ដាក់ចេញ​ជា​ទិស​ស្លោក​ចំនួន​៤ «​ប្រទេស​ជាតិ​ត្រូវតែ​ការពារ ប្រជាជន​ត្រូវតែ​បម្រើ ទាំងអស់គ្នា​គោរព​ច្បាប់ និង​បទល្មើស​ត្រូវតែ​បង្ក្រាប​ដោយ​ម៉ឺង​មាត់​»​។​

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា ក៏​បាន​ដាក់ចេញ​នូវ​វិធានការ​បន្ទាន់ និង​ការងារ​បន្តធ្វើ​ដូចខាងក្រោម​៖ ១.​ពង្រឹង​ការ​ចេញ​លិខិត​បទដ្ឋាន​នានា​ពាក់ព័ន្ធ​នឹង​ផល​អនុផល​ព្រៃ ដី​សម្បទាន​នានា ជា​ពិសេស​មន្ត្រី​រដ្ឋបាល​ព្រៃឈើ អនុវត្ត​នីតិវិធី​ត្រឹមត្រូវ ២.​ពង្រឹង​ការគ្រប់គ្រង​តាម​សមត្ថកិច្ច​របស់​ខ្លួន ៣.​ត្រូវ​ធ្វើ​ការត្រួតពិនិត្យ ណែនាំ​ក្រុមហ៊ុន​ឱ្យ​អនុវត្ត​តាម​កិច្ចសន្យា កិច្ចព្រមព្រៀង និង​សហការ​ឱ្យបាន​ល្អ ត្រឹមត្រូវ​តាមច្បាប់ ៤.​រួបរួម​គ្នា​ចូលរួម​ធ្វើការ​ល្បាត ពួនស្ទាក់​តាម​យន្តការ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ក្រុង ស្រុក សំខាន់​មន្ត្រី​ជំនាញ​ទាំង​២ រដ្ឋបាល​ព្រៃឈើ បរិស្ថាន ត្រូវ​រៀបចំ​ផែនការ ដឹកនាំ អនុវត្ត និង​មាន​ការ​ដឺ​ក​នាំ​ត្រួតពិនិត្យ​ពី​សំណាក់​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព ៥.​បន្ត​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​។​

​ចំណែក​មធ្យោបាយ​ដែល​កែច្នៃ​សម្រាប​តែ​បំផ្លាញ​ឈើ ត្រូវតែ​បន្ត​កម្ទេចចោល រីឯ​មធ្យោបាយ​ប្រើប្រាស់​ជា​ប្រយោជន៍​បាន​រក្សាទុក និង​ឈើ​ដែល​រឹបអូស​ការពារ​កុំឱ្យ​បាត់បង់​រក្សាទុក​រងចាំ​ការសម្រេច​។​

​បន្ត​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ដល់​មន្ត្រី​ជំនាញ​បរិស្ថាន រដ្ឋបាល​ព្រៃឈើ ដោយ​ធ្វើ​ផែនការ​ទប់ស្កាត់ បង្ក្រាប​បទល្មើស​ព្រៃឈើ​។ ពេល​មាន​កិច្ចប្រជុំ​សុំ​ដាក់​ខ្លឹ​សារអំពី​ព្រៃឈើ​ធ្វើការ​ពិភាក្សា ដាក់ចេញ​ទិសដៅ​បន្ត គ្រប់គ្រង​មន្ត្រី​របស់​ខ្លួន​ឱ្យបាន​ខ្ជាប់ខ្ជួន ត្រូវធ្វើ​ជា​គំរូ​ល្អ ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!