ទាន់ហេតុការណ៍
​រដ្ឋបាល​ស្រុក​ដំណាក់​ចង្អើរ ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤១​នៃ​ទិវា​កំណើត​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ ==> ​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​បុក​ម៉ូតូ​នៅ​ស្រុក​ដំណាក់​ចង្អើរ​ ==> ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន នៅតែ​បន្ត​បណ្តុះបណ្តាល​ជំនាញ និង​បទពិសោធន៍​ដល់​និស្សិត​កម្ពុជា ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ធនធានមនុស្ស​ ==> ​កិច្ចប្រជុំ​គណៈកម្មការ​ជាតិ​ត្រួតពិនិត្យ​ការងារ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ==> សាខា​កាកបាទក្រហម​ខេត្ត​កំពត​ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍​ ==> រថយន្ត​កែច្នែ​១​គ្រឿង​ដឹក​កម្មក​របេះ​ផ្លែស្វាយ​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ដាច់​ក្រឡេរ​ទៅបុក​គល់ស្ពាន​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកជិះ​របួស​(៣០​នាក់​) ==> ​លោក ជាវ តា​យ ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​កំពត​ប្រចាំ​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩ ==> ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​ដំណើរការ​កសាង​ផែនការអភិវឌ្ឍន៍​រយៈ​ពេល​៥​ឆ្នាំ របស់​រដ្ឋបាល​ខេត្ត​ ==> លោក​អភិបាល​ខេត្ត​កំពត​បន្ត​ដឹកនាំ​ប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​និង​ជំរុញ​ផែនការ​អនុវត្ត​សម្រេច​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​ ==> លោក ទុំ ណូ មេ​គយ​ខេត្ត​ព្រះសីហនុ​កំពុង​ល្បី​រឿង​ពុករលួយ​ជា​មួយ​មេ​គយ​ទំនប់រលក ដើម្បី​កើប​លុយ​បង់​អោយ​មេ​ខាងលើ ដើម្បី​ការពារ​តំណែង​របស់​ខ្លួន

ឯកឧត្តម​រដ្ឋមន្ដ្រី វេង សាខុន បាន​អញ្ជើញ​ជា​កិត្តិយស​ក្នុង​មហាសន្និបាត និង​ការបោះឆ្នោត​អណត្តិ​ទី​៣ របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

ភ្នំពេញ ៖​នៅ​សណ្ឋាគារ​ភ្នំពេញ នា​រសៀល ថ្ងៃ​សុក្រ ៩​កើត ខែ​ស្រាពណ៍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​. ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៩ ខែ​សីហា ឆ្នាំ​២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​អញ្ជើញ​ជា​កិត្តិយស​ក្នុង​មហាសន្និបាត និង​ការបោះឆ្នោត​អាណត្តិ​ទី​៣ របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ស្ដារ អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ​។

​មានមតិ​ស្វាគមន៍ និង​សំណេះសំណាល​ជូន​អង្គពិធី​ទាំងមូល ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ធ្វើ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព និង​សមិទ្ធផល​ជាច្រើន​ដែល​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​សម្រេចបាន​នា​ពេលកន្លងមក ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម សុខ ពុទ្ធិ​វុ​ធ អតីត​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​។ ទន្ទឹមនឹងនេះ លោក​ក៏​បាន​ធ្វើ​ការអបអរសាទ​រ​ជូន​ចំពោះ​លោក​ឧកញ៉ា សុង សារ៉ន ប្រធាន​ប្រតិបត្តិ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ថ្មី និង​លោក​ឧកញ៉ា ហ៊ុន ឡាក់ ប្រធាន​ក្រុមប្រឹក្សា​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដែល​ត្រូវបាន​ទទួល​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សមាជិក សមាជិកា​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ទាំងមូល​។

​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​គូសបញ្ជាក់​អំពី​ការវិវឌ្ឍ​រីកចម្រើន​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ ពី​ប្រទេស​ដែល​អសន្តិសុខ​ស្បៀង មក​ជា​ប្រទេស​ដែល​មាន​អតិរេក​ស្បៀង និង​ធ្វើ​ការនាំចេញ​ផលិតផល​កសិកម្ម​ទៅ​ទីផ្សារ​ពិភពលោក​។ សមិទ្ធផល​ដ៏​ធំធេង​ដែល​សម្រេចបាន ក៏​នៅតែ​មាន​នូវ​បញ្ហា​ប្រឈម​មួយចំនួន​ទៀត​តែ​ទាមទារ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​រួមគ្នា​ដោះស្រាយ ដើម្បី​បន្ត​ការអភិវឌ្ឍ​វិស័យ​នេះ​ប្រកបដោយ​ប្រសិទ្ធភាព និង​ចីរភាព ធ្វើយ៉ាងណា​ជួយ​ប្រជា​កសិករ​យើង​ដើរ​ឲ្យទាន់​នៃ​បរិបទ​សេដ្ឋកិច្ចជាតិ ជាពិសេស​សម្រេច​ឲ្យបាន​នូវ​ចក្ខុវិស័យ​របស់​រា​ជ​រដ្ឋាភិបាល​ក្នុង​ការ​ប្រែក្លាយ​ប្រទេសជាតិ​ទៅ​ជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នា​ឆ្នាំ​២០៣០ និង​កម្រិត​ខ្ពស់​នា​ឆ្នាំ​២០៥០​។

​ក្នុងន័យនេះ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន និង​កំពុង​ខិតខំ​ប្រឹងប្រែង​ធ្វើការ​កំណែទម្រង់​ទាំង​គោលនយោបាយ ទិសដៅ និង​ការអនុវត្ត​របស់​ខ្លួន ពោល​គឺ​ជំរុញ​ការធ្វើ​ទំនើបកម្ម​កសិកម្ម និង​លើ​កម្ពស់​អភិក្រម “​រដ្ឋ​-​ឯកជន​-​ដៃគូ​អភិវឌ្ឍន៍​-​សហគមន៍​” ដោយ​ផ្តោតជាសំខាន់​លើ​យន្តកា​រយ​ន្តុ​ពាណិជ្ជកម្ម​កសិកម្ម ការកែច្នៃ​ផលិតផល​កសិកម្ម ការបំពេញ​ខ្សែ​ច្រវាក់​ផលិតកម្ម​កសិកម្ម ការផលិត​ពូជ​សុទ្ធ និង​ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា ដើម្បី​បង្កើន​ការប្រកួតប្រជែង​ដល់​ប្រជាកសិករ​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.