ទាន់ហេតុការណ៍
បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រុង​ចំនួន ៣៤​ខ្សែ នៃ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ សម្រាប់​ទឹក​ដី​ខេត្ត​ព្រះសីហនុ​ ==> ​លោក​អភិបាល​ខណ្ឌ​ដូនពេញ និង​ភរិយា អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​នឹង​កម្លាំង​ប្រជា​ការពារ​ ==> អាវុធហត្ថ​ខេត្ត​កំពត​ចុះបង្ក្រាប​សង្វៀនមាន់​ក្នុង​កាស៊ីណូ​មួយ​កន្លែង​នៅ​ឃុំ​ព្រែក​ក្រើស សង្ស័យ​គ្មាន​ច្បាប់ទម្លាប់​ ==> លោក ហ៊ុយ វណ្ណៈ ៖ សម្តេច​តេជោ ហ៊ុន សែន បាន​យក​ជ័យជម្នះ​៣​យ៉ាង​បន្ថែមទៀត ជូន​ប្រជាជន​កម្ពុជា​ ==> ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ក្រុងកែប ឆ្នាំ​ទី​១ អាណត្តិ​ទី​៣ ==> ​សិក្ខាសាលា​ចែករំលែក​បទពិសោធន៍​ស្តី​ពី​ការស្រាវជ្រាវ និង​អភិវឌ្ឍ​(R&D)​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ ==> ​រដ្ឋបាល​ខេត្ត​កំពត រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ==> ថវិកា​ចំនួន ២០​ម៉ឺន​រៀល និង​អង្ករ​០១​បាវ រួម​ទាំង​មី​ចំនួន​០១​កេស (​ក្នុង​១​នាក់​) ត្រូវបាន លោក អភិបាលខណ្ឌ​ដូនពេញ ឧបត្ថម្ភ​ជូន​ចំណុះ​ទូកង​”​ដូនពេញ​សែន​ជ័យ​” ==> ​សកម្មជន ២​នាក់ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​កំពត ដែល​ចាញ់បោក សម រង្ស៉ី ត្រូវ​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ ក្រោយ​ការអំពាវនាវ​របស់​ស​ម្ដេច​តេជោ ហ៊ុន សែន​ ==> ពិធី​សម្ពោធ​រោងចក្រ​ស៊ីម៉ងត៍ ថៃ ប៊ុន​រ៉ុង ដើម្បី​ដំណើរការ​ផលិត​ជា​ផ្លូវការ​

​សង្គម​ស៊ីវិល​ជា​ទិសដៅ​ចម្បង និង​ជា​កត្តា​ចាំបាច់​បំផុត ក្នុង​ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា ប្រកបដោយ​ចីរភាព​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

(​ខេត្ត​កែប​)៖ លោក​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល បាន​លើកឡើង​ថា សង្គម​ស៊ីវិល​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការចូលរួម​ធ្វើឲ្យ​សង្គម​ជាតិ​អភិវឌ្ឍន៍​រីកចម្រើន ហើយ​សង្គម​ស៊ីវិល​ជា​ទិសដៅ​ចម្បង​ក្នុង​កិច្ចការ​អភិវឌ្ឍន៍​ប្រទេសជាតិ​ប្រកបដោយ​ចីរភាព​។

​ការលើកឡើង​បែប​នេះ​នៅក្នុង​វេទិការ​សន្ទនា​រវាង វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល ជាមួយនឹង​អង្គការ សមាគម សហជីព និង​សហគមន៍​នៅ​ខេត្ត​កែប ក្រោម​ប្រធានបទ “​ការពង្រឹង​កិច្ចសហប្រតិបត្តិកា​ររ​វាង​អង្គការ សង្គម​ស៊ីវិល និង​រាជរដ្ឋាភិបាល​សំដៅ​សម្រេច​បាន​ក្រប​ខណ្ឌ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​” នៅ​ព្រឹក​ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៩ ក្រោម​ការអញ្ជើញ​ចូលរួម ពី​សំណាក់​លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប និង លោក កឹម​រ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល នៅ​សាលប្រជុំ​សាលាខេត្ត​កែប​។​

​លោក​ប្រធាន​បាន​បញ្ជាក់ទៀតថា បច្ចុប្បន្ននេះ​កម្ពុជា​មាន​ការរីកម្រើន​ស្ទើរ​គ្រប់​វិស័យ ហើយ​ជា​រៀងរាល់​ឆ្នាំ​កម្ពុជា​រក្សា​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​ក្នុង​រង្វង់​៧% ធ្វើឲ្យ​កម្ពុជា​ងើប​ផុត​ពី​ប្រទេស​ក្រីក្រ​ក្លាយទៅជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប ហើយ​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​នឹង​ធ្វើឲ្យ​កម្ពុជា​ក្លាយជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០​។​សមទ្ធិ​ផល​ជាច្រើន​ដែល​បាន​កើតឡើ​ង​ក្រោម​កិច្ច​ដឹកនាំ​ដ៏​ត្រឹមត្រូវ និង​វៃឆ្លាត​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក កឹម​រ័ត្ន វិសិដ្ឋ បាន​បញ្ជាក់ទៀតថា សង្គម​ស៊ីវិល បច្ចុប្បន្ន​បាន​នឹង​កំពុង​ចូលរួមចំណែក​ក្នុង​ការអនុវត្ត​គោលការណ៍​ទាំង​១៨ នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ជីរ​ភាព​កម្ពុជា ២០១៦-២០៣០ មានដូចជា​៖ ១.​បញ្ចប់​ភាពក្រីក្រ​,២.​គ្រោះ​អត់ឃ្លាន​ស្មើ​សូន្យ​,៣. សុខភាព​និ​សុខុមាលភាព​មាំមួន​,៤.​ការអប់រំ​ប្រកបដោយ​គុណភាព​,៥.​សមភាព​យេនឌ័រ​,៦. ទឹកស្អាត​និង​អនាម័យ ,៧. ថាមពល​ដែល​មាន​តម្លៃ​សមរម្យ​,៨. ការងារ​សមរម្យ​និង​កំណើនសេដ្ឋកិច្ច​,៩.​ឧស្សាហកម្ម នវានុវត្តន៍ និង​ហេដ្ឋារចនាសម្ព័ន្ធ​, ១០.​កាត់បន្ថយ​វិសមភាព​, ១១.​ទីក្រុង​និង​សហគមន៍​ប្រកបដោយ​ចីរភាព​, ១២. ការប្រើប្រាស់​និង​ការផលិត​ប្រកបដោយ​ភាព​ទទួលខុសត្រូវ​, ១៣. សកម្មភាព​បរិស្ថាន​,១៤. ជីវិត​ក្រោម​ទឹក​,១៥.​ជីវិត​លើដី​,១៦.​សន្តិភាព​យុត្តិធម៌ និង​ស្ថាប័ន​រឹងមាំ​, ១៧.​ភាព​ជា​ដៃគូ​ដើម្បី​សម្រេច​គោលដៅ និង​១៨ កម្ពុជា​គ្មាន​គ្រាប់មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្ក្រាម​។​

​លោក​រដ្ឋលេខាធិការ បាន​ស្នើ​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ចួលរួម​សហការ​ជាមួយ​អង្គកា​រ​សង្គម​ស៊ីវិល​ឲ្យបាន​ល្អ ដើម្បី​បន្ត​សម្រេចបាន​នូវ​លទ្ធផល​ប្រើ​សើរ​តាម​គោលដៅ​ទាំង​១៨​ខាងលើនេះ ហើយ​លោក​ក៏​បាន​អំពាវនាវ ឲ្យ​អង្គការ សមាគម សហជីព និង​សហគមន៍ ត្រូវ​បន្ត​គោរព​ច្បាប់​របស់​កម្ពុជា និង​ធ្វើ​តាម​ការណែនាំ​របស់​រា​ជ​រដ្ឋភិបាល​កម្ពុជា​។​

​សូមបញ្ជាក់​ថា យោងតាម​ប្រសាសន៍​របស់ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប បានឲ្យដឹងថា ការអភិវឌ្ឍ​ប្រទេស ពិសេស​ខេត្ត គឺ​មិន​អាច​កាត់ផ្តាច់​ពី​វិស័យ​ឯកជន​ដែរ ក្នុងនោះ​មាន​អង្គការ​សង្គម​សី​ុ​វិល​ផងដែរ​។​ចំពោះ​អត្រា​ភាពក្រីក្រ​ក្នុង​ខេត្ត​កែប​សម្រេចបាន​ប្រែប្រួល​យ៉ាងខ្លាំង​ពី​១៤.៣៧% នៅ​ឆ្នាំ​២០១៥ ចុះ​មក​ត្រឹម ៤,៤៣% នៅ​ឆ្នាំ​២០១៩ សមិទ្ធិផល​ដ៏​ធំធេង​នេះ ដែល​ខេត្ត​កែប​សម្រេចបាន​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ​នេះ គឺ​ដោយ​មាន​ការខិតខំ​របស់​ថ្នាក់ដឹកនាំ​ខេត្ត ដោយ​មាន​ការចង្អុលបង្ហាញ​ពី​ប្រមុខ​រាជរដ្ឋាភិបាល និង​មាន​ការចូលរួម​ពី​អង្គការ​សង្គម​សី​ុ​វិល សមាគម សហជីព និង​សហគមន៍​ផងដែរ​។​

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ទៀតថា អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​ក្នុង​ខេត្ត​កែប សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​អង្គការ​សង្គម​សី​ុ​វិល សមាគម សហជីព និង​សហគមន៍​នានា ដែល​មាន​បំណង​ធ្វើ​ប្រតិ​ប​តិ្ត​ការ និង​ធ្វើ​ការអភិវឌ្ឍ​នៅ​ខេត្ត​កែប​៕ សេង ណា​រិទ្ធ​

 

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.