ទាន់ហេតុការណ៍
​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាល នៃ​គណ​:​អភិបាលខេត្ត​ប៉ៃលិន ចុះទៅ​ពិនិត្យ​ស្ថានភាព​ដើម្បី ស្ថាបនា​ផ្លូវ​បេតុង​ ==> ​រដ្ឋបាល​រាជធានី​ភ្នំពេញ កំណត់​យក​ថ្ងៃ​ទី​២៣ ខែ​សីហា ជួបប្រជុំ​ជាមួយ​តំណាង​អាជីវករ ផ្សារ​សេន​ជូ​រី​ផ្លា​ហ្សា ដើម្បី​បញ្ចប់​ការតវ៉ា​រឿង រឿង​ក្រុមហ៊ុន​រុះរើ​ផ្សារ​ ==> ​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ព្រះវិហារ ប្រាប់​មន្ត្រីក្រោមឱវាទ ត្រូវ​បំរើសេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ​ដោយ​ភាពស្មោះត្រង់ ទន់ភ្លន់ ប្រកប​ដោយ​ក្រមសីលធម៌ និង​ភាពថ្លៃថ្នូរ​ ==> លោកស្រី ម៉ែន សំអន​៖ ព្រះពុទ្ធ​សាសនា​បាន​ចូលរួមចំណែក​យ៉ាង​ច្រើន ក្នុង​ការលើកកម្ពស់​កា​រ​អប់រំ​ចរិយា​ធម៌ សីលធម៌​ក្នុង​សង្គម​ជាតិ​ ==> របួសធ្ងន់​ស្រាល​ពីរ​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរ រថយន្ត​បុក​ម៉ូតូ​ ==> ​លោក ជាវ តា​យ​អភិបាល​ខេត្ត​កំពត​អញ្ជើញ ចូល​បើក​វិញ្ញាសារ​ប្រឡង​សញ្ញប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩ នៅ​វិទ្យាល័យ​មិត្តភាព​កម្ពុជា​-​ជប៉ុន កំពត​ក្រុង​ ==> ប្រជាពលរដ្ឋ​សុំ​អំពាវនាវ​ដល់​លោក​អភិបាល​ខេត្ត​កំពត​មេត្តា​ជួយ​ទប់ស្កាត់​ក្រុម​ឡាន​ដឹក​ដី កំពុង​បង្ក​ផលប៉ះពាល់​ជា​ខ្លាំង​ដល់​ការរស់នៅ និង​បរិស្ថាន​ ==> ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​

​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប ជួប​សម្តែង​ការគួស​ម​ជា​មួយ​ប្រតិភូ​ស្ថានទូត​ម៉ាឡេស៊ី​

នៅ​រសៀល​ថ្ងៃ​ទី ០៨ ខែ សីហា ឆ្នាំ​២០១៩ ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត រួម​នឹង​មន្ទីរ​ពាក់ព័ន្ធ បាន​ជួប​ធ្វើ​កិច្ច​ពិភាក្សា​ការងារ​មួយចំនួន​ជាមួយ​ប្រតិភូ​ស្ថានទូត​ម៉ាឡេស៊ី ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដឹកនាំ​ដោយ​ឯកឧត្តម Eldeen Husaini Mohd Kashim ឯកអគ្គរដ្ឋទូត​ម៉ាឡេស៊ី ប្រចាំ​នៅ​កម្ពុជា នឹង​សហការី នៅ​សាលាខេត្ត​សៀមរាប ។​

​ក្នុង​កិច្ច​ស្វាគមន៍​នោះ​ឯកឧត្តម ទៀ សីហា ក៏បាន​លើកឡើង​អំពី​ស្ថានភាព​ភូមិសាស្ត្រ សន្តិសុខ សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​ខេត្តសៀមរាប ព្រម​សក្តានុពល​របស់​ខេត្ត ដោយ​ពឹងផ្អែក​លើ​វិស័យ​កសិកម្ម និង ទេសចរណ៍ ។​

​ក្នុងនោះដែរ​ឯកឧត្តម Eldeen Husaini Mohd Kashim ក៏​បាន​ធ្វើ​ការបញ្ជាក់​អំ​ពី​គោលបំណង​របស់​គណៈប្រតិភូ មក កាន់​ខេត្ត​ប្រវត្តិសាស្ត្រ​សៀមរាប ដោយ​បាន​ផ្តោត​សំខាន់​ទៅលើ​វិស័យ​ទេសចរណ៍ កសិកម្ម ។ ដោយ​វិស័យ​ទេសចរណ៍​នេះ ហើយ​ដែល​នាំមក​នូវ​ចំណូល​មិនចេះ​រីងស្ងួត ហើយ​រដ្ឋាភិបាល​ម៉ាឡេស៊ី ក៏​ចង់​បាន​ការផ្លាស់ប្តូរ​ភ្ញៀវ​ទេសចរណ៍​រវាង​ប្រទេស ទាំង​ពីរ​ផង​ដែរ ។​

​ឯកឧត្តម​ក៏​បាន​បញ្ជាក់ថា នេះ​ជា​ខេត្ត​ទី​៤​ហើយ ក្នុង​ដំណើរ​ចុះ​បំពេញ​បេសកកម្ម​របស់​ប្រតិភូ​ឯកអគ្គរដ្ឋទូត តាម​បណ្តា​ខេត្ត គោលដៅ​ទេសចរណ៍ ។ ម្យ៉ាងទៀត​ដំណើរ​បំពេញ​បេសកកម្ម​នេះ គឺ​ដើម្បី​ជួប​ធ្វើ​កិច្ច​ពិភាក្សា​ជាមួយ​គណៈ​អ​ភិ បាល​ខេត្ត លើ​ការងារ​មួយចំនួន ក្នុង​ការបង្កើន​នូវ​កិច្ច​សហប្រតិបត្តិ​នឹង​គ្នា រវាង​ប្រទេស​ម៉ាឡេស៊ី និង រដ្ឋបាល​ខេត្ត​សៀមរាប ។

​ក្នុងនោះដែរ គណៈប្រតិភូ​ក៏​បាន​បញ្ជាក់​ពី​គោលដៅ​ឆ្នាំ​២០២០​នៃ​ប្រទេស​ម៉​ឡេ​ស៊ី និង​ក្លាយទៅជា​តំបន់​ទស្សនា ព្រមទាំង​បាន ស្នើសុំ​ដាក់ជូន​នូវ​គម្រោង​មួយចំនួន ដោយ​បាន​ផ្តោត​សំខាន់​លើ​វិស័យ កីឡា ( វាយ​កូន​ហ្គោល និង បាល់បោះ ) ។​

​ឯកឧត្តម​ក៏បាន​លើ​ផង​ដែរ អំពី​វិស័យ SPA និង សណ្ឋាគារ ដែល​មាន​បំណង​ក្នុង​កិច្ចសហការ ជាមួយ​រដ្ឋបាល​ខេត្ត​សៀមរាប ក្នុងនោះ ដែរ​គណៈប្រតិភូ​ក៏​បាន​ចាប់អារម្មណ៍​ទៅលើ​វិស័យ​សុខាភិបាល និង សំណូមពរ​ដល់​រដ្ឋបាល​ខេត្ត សុំឲ្យ​មាន​អ្នក​មគ្គុ​ទេសក៏​ទេសចរ ចេះ​និយាយ​ភាសារ​ម៉ាឡេស៊ី ហើយ​បើ​មានបំណង​ចង់​ធ្វើការ​បណ្តុះបណ្តាល​ភាសារ​ម៉ាឡេស៊ី ឯកឧត្តម​នឹង​ធ្វើ​ការបញ្ជូន​គ្រូបង្រៀន​ឲ្យមក​បង្រៀន​សិស្ស​កម្ពុជា​ផង​ដែរ ។​

​ចំពោះ​ការងារ​កសិកម្ម នឹង​ធ្វើ​ការសិក្សា​ស្រាវជ្រាវ​រួមគ្នា​នៅ ខេត្តសៀមរាប ដើម្បី​ឲ្យមាន​ការផលិត និង ការ​បែងចែក​ផល​ចំណេញ​ជាមួយគ្នា ព្រមទាំង​មាន​ចំណាប់​អារម្មណ៍​លើ​ការ​ដាំ​ដំណាំ​អំពៅ ទៀតផង ។​

​ឯកឧត្តម​ក៏​គូសបញ្ជាក់ថា នូវ​រាល់​ចំណុច​ដែល​បានលើកឡើង​នេះ ជា​កត្តា​ជួយ​ជម្រុញ​ដល់​អ្នកវិនិយោគ និង អ្នកទេសចរ​ប្រទេស​ម៉ាឡេស៊ី ចូល​មក​ធ្វើ​ធុរៈកិច្ច និង ទេសចរណ៍​នៅ​កម្ពុជា សំខាន់​គឺ ខេត្តសៀមរាប​។​

​ឯកឧត្តម ទៀ សីហា ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រតិភូ ដែល​បាន​លើក​នូវ​គោល​គំនិតល្អៗ ក្នុង​កិច្ច​សហប្រតិបត្តិ ការ​នឹង​គ្នា រវាង​ប្រទេស​ម៉ាឡេស៊ី និង កម្ពុជា សំខាន់​ខេត្តសៀមរាប ក្នុង​កិច្ចពង្រឹង​កិច្ចសហប្រតិបត្តិការ​នឹង​គ្នា​បាន​យូរអង្វែង ។ ឯកឧត្តម អភិបាលខេត្ត ក៏​បាន​គូសបញ្ជាក់ថា វិស័យ​កីឡា ក៏​ជា​ចលករ​មួយ​ក្នុងការ​ជម្រុញ​ដល់​វិស័យ​ទេសចរណ៍ ហើយ​ក៏​នាំ​មក​នូវ​សុខភាព រាងកាយ​រឹងមាំ​ទៀតផង ។ ម្យ៉ាង​ទៀត​ដោយ​ខេត្តសៀមរាប ជា​គោលដៅ​នៃ​ភ្ញៀវ​ទេសចរណ៍​លើ​សកលលោក ចូល​មក​ទស្សនា​កម្សាន្ត ហើយ ភ្ញៀវ​មួយចំនួន ដែលជា​អ្នក​ស្នេហា​កីឡា ក៏​បាន​ចូលរួម​ប្រកួត​ជា​មួយ​យុវជន​កម្ពុជា ហើយ​នៅ​ខេត្តសៀមរាប ក៏​មាន​ទីកន្លែង​វាយ​កូន​ហ្គោល​ចំនួន ៣​កន្លែង​ផងដែរ ។​

​ក្នុងនោះ​ឯកឧត្តម​ក៏​បាន​គាំទ្រ​នូវ​ការលើកឡើង​របស់​ប្រតិភូ លើ​វិស័យ​កីឡា​បាល់បោះ ដែល​យុវជន​យើង​នា​ពេល បច្ចុប្បន្ន បាន​កំពុង​ពេញនិយម​ក្នុង​វិស័យ​កីឡា​គ្រប់​ប្រភេទ ហើយក៏​ជា​ឱកាស​ដ៏​ល្អ​ក្នុង​កិច្ចពិភាក្សា​ទៅលើ​កីឡា​នៅ​កម្ពុជា​ផង​ដែរ ។ ក្នុងនោះ​ឯកឧត្តម​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​បញ្ហា​សណ្ឋាគារ និង ស្បា​រ៏ នៅ​ខេត្ត​សៀមរាប យើង​មិន​ទាន់​មាន​ភាព​ដ៏​សម្បូរ​បែប​ដូច​ទៅនឹង ប្រទេស​ជិត​ខាន​នោះឡើយ ។ ម្យ៉ាង​ទៀត​ចំនួន​ភ្ញៀវទេសចរ​នា​ឆ្នាំ​២០១៨ គឺ​មាន​ការកើនឡើង តែ​នៅ​ដើមឆ្នាំ​២០១៩​នេះ ចំនួន​ភ្ញៀវ​មាន ការថយចុះ ដូច​ប្រទេស​ម៉ាឡេស៊ី​ផងដែរ ។​

​ឯកឧត្តម​ក៏បាន​គូសបញ្ជាក់ថា ទោះបី​ស្ថានភាព​ការធ្លាក់​ភ្ញៀវ​ចុះ​ក៏​ដោយ ក៏​មាន​អ្នកវិនិយោគ​បាន​ចូលមក​បណ្តាក់ទុន ក្នុង​វិស័យ​ទេសចរ​នៅ​ខេត្ត​សៀមរាប​ផងដែរ ។ ឯកឧត្តម​ក៏បាន​សំណូមពរ​ដល់​គណៈប្រតិភូ ក្នុង​ការជួយ ជម្រុញ​អ្នកវិនិយោគ និង អ្នកទេសចរ​ប្រទេស​ម៉ាឡេស៊ី ចូល​មក​ធ្វើ​ទេសចរ​នៅ​ខេត្តសៀមរាប ក្រោម​កិច្ចសហការ​គ្នា​រវាង​ខេត្តសៀមរាប និង ប្រទេស​ម៉ាឡេស៊ី ក្នុងការ​ជម្រុញ​នូវ​សេវាកម្ម​ទេសចរណ៍​បាន​ដំណើរការ​ទៅ​ដោយ​រលូន ក្នុង​គោលដៅ​ផលប្រយោជន៍​នៃ​ប្រទេស​យើង ទាំង​ពីរ​ទៅ​ពេលអនាគត ៕

Filed in: ខេត្តសៀមរាប

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!