ទាន់ហេតុការណ៍
​រដ្ឋបាល​ស្រុក​ដំណាក់​ចង្អើរ ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤១​នៃ​ទិវា​កំណើត​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ ==> ​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​បុក​ម៉ូតូ​នៅ​ស្រុក​ដំណាក់​ចង្អើរ​ ==> ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន នៅតែ​បន្ត​បណ្តុះបណ្តាល​ជំនាញ និង​បទពិសោធន៍​ដល់​និស្សិត​កម្ពុជា ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ធនធានមនុស្ស​ ==> ​កិច្ចប្រជុំ​គណៈកម្មការ​ជាតិ​ត្រួតពិនិត្យ​ការងារ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ==> សាខា​កាកបាទក្រហម​ខេត្ត​កំពត​ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍​ ==> រថយន្ត​កែច្នែ​១​គ្រឿង​ដឹក​កម្មក​របេះ​ផ្លែស្វាយ​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ដាច់​ក្រឡេរ​ទៅបុក​គល់ស្ពាន​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកជិះ​របួស​(៣០​នាក់​) ==> ​លោក ជាវ តា​យ ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​កំពត​ប្រចាំ​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩ ==> ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​ដំណើរការ​កសាង​ផែនការអភិវឌ្ឍន៍​រយៈ​ពេល​៥​ឆ្នាំ របស់​រដ្ឋបាល​ខេត្ត​ ==> លោក​អភិបាល​ខេត្ត​កំពត​បន្ត​ដឹកនាំ​ប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​និង​ជំរុញ​ផែនការ​អនុវត្ត​សម្រេច​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​ ==> លោក ទុំ ណូ មេ​គយ​ខេត្ត​ព្រះសីហនុ​កំពុង​ល្បី​រឿង​ពុករលួយ​ជា​មួយ​មេ​គយ​ទំនប់រលក ដើម្បី​កើប​លុយ​បង់​អោយ​មេ​ខាងលើ ដើម្បី​ការពារ​តំណែង​របស់​ខ្លួន

អត់​ចាំ​យូរ​ទេ នៅ​ព្រឹក​នេះ ឯកឧត្តម គួច ចំរើន នឹង​ចុះ​ពិនិត្យ និង​ដោះស្រាយ​កិច្ចការ​បន្ទាន់​មួយចំនួន ទៅលើ​បញ្ហា​ជំនន់​ទឹកភ្លៀង​ក្នុង​ក្រុង​ព្រះសីហនុ​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

នៅ​ព្រឹក​មិញ​នេះ នា​ថ្ងៃ​ទី ០៩ ខែ​សីហា ឆ្នាំ ២០១៩ បើ​យោង​តាមរយៈ​សេចក្តីរាយការណ៍​មួយ​របស់​លោក Huy Bunleng បាន​បញ្ជាក់​ប្រាប់ឲ្យដឹង​ថា នៅ​ព្រឹក​នេះ ឯកឧត្តម គួច ចំរើន  នឹង​ដឹកនាំ​មន្ត្រី ចុះ​ពិនិត្យ និង​ដោះស្រាយ​កិច្ចការ​បន្ទាន់​មួយចំនួន ទៅលើ​បញ្ហា​ជំនន់​ទឹកភ្លៀង​ក្នុង​ក្រុង​ព្រះសីហនុ​។​

​លោក​បាន​ប្រាប់​ឲ្យដឹង​បន្ថែម​ទៀត​ថា​៖
​ក្រុងព្រះសីហនុ​-​មន្ត្រី​សាលាខេត្ត​ព្រះសីហនុ​ថ្លែងថា នៅ​ព្រឹក​ថ្ងៃ​៩ សីហា ២០១៩ នេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ នឹង​ដឹកនាំ​មន្ត្រី​ចុះ​ពិនិត្យ និង​ដោះស្រាយ​កិច្ចការ​បន្ទាន់​មួយចំនួន ទៅលើ​បញ្ហា​ជំនន់​ទឹកភ្លៀង ក្នុង​ក្រុង​ព្រះសីហនុ​។​

​សូមបញ្ជាក់​ថា ជំនន់​ទឹកភ្លៀង​ដ៏​អាក្រក់​បាន​ធ្វើអោយ​ទីក្រុង​ព្រះសីហនុ​លិចលង់​ស្ទើរ​គ្រប់​ទីកន្លែង កាលពី​យប់​ថ្ងៃ​ទី​៨ សីហា ២០១៩ ហើយ​រហូត​មកដល់​ព្រឹក​ថ្ងៃ​៩ សីហា ២០១៩​នេះ ភ្លៀង​នៅតែ​បន្ត​ធ្លាក់​តិច ច្រើន​តាម​ពេល ក្នុងនោះ​តំបន់​ទំនាប​មួយចំនួន ដែល​មាន​ទឹក​លិច​តាំងពី​យប់​មក​នោះ នៅ​មិន​ទាន់​ស្រក​ចុះ​នៅ​ឡើយ​។​

​មិន​មាន​សេចក្តីរាយការណ៍​ពី​មនុស្ស​រងគ្រោះថ្នាក់​ទេ ប៉ុន្តែ​បើ​យោងតាម​របាយការណ៍​ប​ឋ​មៗ ពី​សមត្ថកិច្ច​មូលដ្ឋាន​ក៏​ដូចជា​ពី​ពលរដ្ឋ​ផ្ទាល់​ថា មាន​ទ្រព្យសម្បត្តិ​ជាច្រើន​តាម​ផ្ទះ​ពលរដ្ឋ និង​ផ្លូវ​សាធារណៈ​ខ្លះទៀត បាន​រង​ការខូចខាត ៕

 

Filed in: ខេត្តព្រះសីហនុ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.