ទាន់ហេតុការណ៍
​រដ្ឋបាល​ស្រុក​ដំណាក់​ចង្អើរ ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤១​នៃ​ទិវា​កំណើត​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ ==> ​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​បុក​ម៉ូតូ​នៅ​ស្រុក​ដំណាក់​ចង្អើរ​ ==> ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន នៅតែ​បន្ត​បណ្តុះបណ្តាល​ជំនាញ និង​បទពិសោធន៍​ដល់​និស្សិត​កម្ពុជា ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ធនធានមនុស្ស​ ==> ​កិច្ចប្រជុំ​គណៈកម្មការ​ជាតិ​ត្រួតពិនិត្យ​ការងារ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ==> សាខា​កាកបាទក្រហម​ខេត្ត​កំពត​ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍​ ==> រថយន្ត​កែច្នែ​១​គ្រឿង​ដឹក​កម្មក​របេះ​ផ្លែស្វាយ​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ដាច់​ក្រឡេរ​ទៅបុក​គល់ស្ពាន​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកជិះ​របួស​(៣០​នាក់​) ==> ​លោក ជាវ តា​យ ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​កំពត​ប្រចាំ​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩ ==> ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​ដំណើរការ​កសាង​ផែនការអភិវឌ្ឍន៍​រយៈ​ពេល​៥​ឆ្នាំ របស់​រដ្ឋបាល​ខេត្ត​ ==> លោក​អភិបាល​ខេត្ត​កំពត​បន្ត​ដឹកនាំ​ប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​និង​ជំរុញ​ផែនការ​អនុវត្ត​សម្រេច​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​ ==> លោក ទុំ ណូ មេ​គយ​ខេត្ត​ព្រះសីហនុ​កំពុង​ល្បី​រឿង​ពុករលួយ​ជា​មួយ​មេ​គយ​ទំនប់រលក ដើម្បី​កើប​លុយ​បង់​អោយ​មេ​ខាងលើ ដើម្បី​ការពារ​តំណែង​របស់​ខ្លួន

ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ក្រើនរំលឹក​ដល់​មេបញ្ជាការ​យោធា​ខេត្ត​ព្រះសីហនុ ដែល​ទើប​ទទួល​ភារកិច្ច​ថ្មីៗ​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

ព្រះសីហនុ ៖ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ក្រើនរំលឹក​ដល់​មេបញ្ជាការ​យោធា​ខេត្ត​ព្រះសីហនុ ដែល​ទើប​ទទួល​ភារកិច្ច​ថ្មីៗ ត្រូវ​អនុវត្ត​នូវ​តួនាទី ភារកិច្ច​របស់​ខ្លួន​ឲ្យបាន​ល្អ ត្រូវ​គោរ​ស្រឡាញ់ នាយ ពលទាហាន​ថ្នាក់ក្រោម​ខ្លួន ឲ្យ​ដូច​ជា​បងប្អូន​កូនចៅ​របស់​ខ្លួន និង​គិតគូរ​ប្រយោជន៍​ជាតិ​ជា​ធំ​។​

​ការណែនាំ​ធ្វើឡើង​ក្នុង​ពិធី​ប្រកាស​មុខតំណែង​ ​លោក​វរសេនីយ៍ឯក នូវ សំអុល ជា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ព្រះសីហនុ ជំនួស​លោក ឧត្តមសេនីយ៍ទោ សាវិន វិបុល ត្រូវបាន​ផ្តល់​តួនាទី​ថ្មី​ជា​នាយសេនាធិការរង បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក​នា​ព្រឹក​ថ្ងៃទី​៨ ខែ សីហា ឆ្នាំ​២០១៩ ។​

​ក្នុងឱកាស​នោះ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​កោតសរសើរ​ផងដែរ​ចំពោះ​ស្មារតី​ខិតខំ​ប្រឹងប្រែង របស់​ថ្នាក់ដឹកនាំ​របស់​តំបន់​ប្រតិបត្តិការ​ខេត្ត ក៏ដូចជា​នាយទាហាន នាយទាហានរង និង​ពលទាហាន ទូ​ទាំង​អង្គភាព​ចំណុះ​សម្រេចបាន​គួរឲ្យកត់សម្គាល់ ដោយ​អនុវត្ត​ស្រប​នឹង​បទបញ្ជា បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក​។​

​ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ជម្រុញ​ដល់​កងកម្លាំង​ត្រូវ​បន្ត​បង្កើន​កិច្ចសហប្រតិបត្តិការ បន្ថែម​ទៀត​គ្រប់​បណ្តារ​ជំនាញ ត្រូវ​រួម​សាមគ្គីភាព​គ្នា​ឱ្យបាន​ល្អ ក៏​ដូច​ជា​បន្ត​ចូលរួម​សហការ ថែរក្សា​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ​សង្គម និង​លើកកម្ពស់​ការងារ​ហ្វឹកហ្វឺ​បណ្តុះបណ្តាល​ជំនាញ​ផ្សេងៗ យកចិត្តទុកដាក់​បង្កើន​ការងារ​អប់រំ​ចិត្តសាស្ត្រ​ដល់​កងទ័ព​ជាប្រចាំ ផ្សព្វផ្សាយ​ច្បាប់ និង​បទដ្ឋាន​គតិយុត្តិ​នានា និង​ត្រូវ​គោរព​លក្ខន្តិកៈ របស់​កង​យោធពលខេមរភូមិន្ទ ឲ្យបាន​ល្អ ពង្រឹង​ប្រៀប​ការពារជាតិ បាន​រឹងមាំ និង​រក្សា​មាន​ទំនាក់ទំនង​ប្រពៃណី​ដ៏​ល្អ​ជាមួយ​បណ្តារ​ប្រទេស​ជិតខាង​៕

 

Filed in: ខេត្តព្រះសីហនុ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.