ទាន់ហេតុការណ៍
​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាល នៃ​គណ​:​អភិបាលខេត្ត​ប៉ៃលិន ចុះទៅ​ពិនិត្យ​ស្ថានភាព​ដើម្បី ស្ថាបនា​ផ្លូវ​បេតុង​ ==> ​រដ្ឋបាល​រាជធានី​ភ្នំពេញ កំណត់​យក​ថ្ងៃ​ទី​២៣ ខែ​សីហា ជួបប្រជុំ​ជាមួយ​តំណាង​អាជីវករ ផ្សារ​សេន​ជូ​រី​ផ្លា​ហ្សា ដើម្បី​បញ្ចប់​ការតវ៉ា​រឿង រឿង​ក្រុមហ៊ុន​រុះរើ​ផ្សារ​ ==> ​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ព្រះវិហារ ប្រាប់​មន្ត្រីក្រោមឱវាទ ត្រូវ​បំរើសេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ​ដោយ​ភាពស្មោះត្រង់ ទន់ភ្លន់ ប្រកប​ដោយ​ក្រមសីលធម៌ និង​ភាពថ្លៃថ្នូរ​ ==> លោកស្រី ម៉ែន សំអន​៖ ព្រះពុទ្ធ​សាសនា​បាន​ចូលរួមចំណែក​យ៉ាង​ច្រើន ក្នុង​ការលើកកម្ពស់​កា​រ​អប់រំ​ចរិយា​ធម៌ សីលធម៌​ក្នុង​សង្គម​ជាតិ​ ==> របួសធ្ងន់​ស្រាល​ពីរ​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរ រថយន្ត​បុក​ម៉ូតូ​ ==> ​លោក ជាវ តា​យ​អភិបាល​ខេត្ត​កំពត​អញ្ជើញ ចូល​បើក​វិញ្ញាសារ​ប្រឡង​សញ្ញប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩ នៅ​វិទ្យាល័យ​មិត្តភាព​កម្ពុជា​-​ជប៉ុន កំពត​ក្រុង​ ==> ប្រជាពលរដ្ឋ​សុំ​អំពាវនាវ​ដល់​លោក​អភិបាល​ខេត្ត​កំពត​មេត្តា​ជួយ​ទប់ស្កាត់​ក្រុម​ឡាន​ដឹក​ដី កំពុង​បង្ក​ផលប៉ះពាល់​ជា​ខ្លាំង​ដល់​ការរស់នៅ និង​បរិស្ថាន​ ==> ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​

​លោក ជាវ តា​យ ដឹកនាំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​កំពត លើក​ទី​១៨

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៨​កើត ខែ​ស្រាពណ៍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែ​សីហា ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត លើក​ទី​១៨ នៅ​សាលប្រជុំ​សាលាខេត្ត​កំពត​។​

​សមាសភាព​អញ្ជើញ​ចូលរួម​មាន​៖ អភិបាលរង​ខេត្ត សាលាដំបូង​ខេត្ត ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត យោធភូមិ​ភាគ​៣ បញ្ជាការដ្ឋាន​ការពារ​កោះ​ឆ្នេរ បញ្ជាការដ្ឋាន​កងពល​តូច​អន្តរាគមន៍​លេខ​៣១ មូលដ្ឋាន​សមុទ្រ ទីបញ្ជាការ​ជួរមុខ និង​នាយកដ្ឋាន​នគរបាល​ព្រំដែន​ទឹក នាយក នាយករង​រដ្ឋបាល​សាលាខេត្ត មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អភិបាលក្រុង ស្រុក និង​ទីចាត់ការ​ចំណុះ​សាលាខេត្ត​សរុប​ចំនួន ៩១​នាក់​។​

​កិច្ចប្រជុំ​មាន​របៀបវារៈ​ដូចខាងក្រោម​៖
១/.​ពិនិត្យ​ពិភាក្សា​លើ​សេចក្តីព្រាង​កំណត់ហេតុ នៃ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​
២/.​ពិនិត្យ​ពិភាក្សា​លើ​សេចក្តីព្រាង​របាយការណ៍​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០១៩
៣/.​ពិនិត្យ​ពិភាក្សា​លើ​សេចក្តីព្រាង​របាយការណ៍​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ប្រចាំ​ខែ​កក្កដា ឆ្នាំ​២០១៩
៤/.​សេចក្តីរាយការណ៍​អំពី​មណ្ឌល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ ក្នុង​ខេត្ត​កំពត​
៥/.​សេចក្តីរាយការណ៍​អំពី​ផែនការ ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ពេល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩
៦/.​សេចក្តីរាយការណ៍​អំពី​បញ្ហា​ប្រឈម​នៅតាម​បណ្តា​ក្រុង​ស្រុក​។​

​ក្នុង​កិច្ចប្រជុំ​ព្រឹក​នេះ លោក ជាវ តា​យ ប្រធាន​អង្គប្រជុំ​បាន​គូសបញ្ជាក់ថា រយៈកាល​នៃ​កិច្ចប្រជុំ​កន្លងមកនេះ នៅតាម​បណ្តា​ក្រុង ស្រុក​ទាំង​៨ តែងតែ​លើ​បញ្ហា​ករណី​ទន្ទ្រាន​ដី​រដ្ឋ និង​រំលោភ​យក​ដី​ព្រៃ​ជាច្រើន​កន្លែង​។​លោក​ថា ចំពោះ​បញ្ហា​បែបនេះ យើង​គួរតែ​យកចិត្តទុកដាក់​ទាំងអស់​គ្នា ដោយ​ចាត់​វិធានការ ការពារ​ដី​រដ្ឋ​សម្រាប់​គ្រប់គ្រង​ឲ្យបាន​គង់វង្ស ហើយ​បញ្ហា​ប្រឈម​នានា​គួរ​តែ​រក​ដំណោះស្រាយ​ឲ្យបាន​ឆាប់រហ័ស​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!