ទាន់ហេតុការណ៍
​រដ្ឋបាល​ស្រុក​ដំណាក់​ចង្អើរ ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤១​នៃ​ទិវា​កំណើត​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ ==> ​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​បុក​ម៉ូតូ​នៅ​ស្រុក​ដំណាក់​ចង្អើរ​ ==> ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន នៅតែ​បន្ត​បណ្តុះបណ្តាល​ជំនាញ និង​បទពិសោធន៍​ដល់​និស្សិត​កម្ពុជា ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ធនធានមនុស្ស​ ==> ​កិច្ចប្រជុំ​គណៈកម្មការ​ជាតិ​ត្រួតពិនិត្យ​ការងារ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ==> សាខា​កាកបាទក្រហម​ខេត្ត​កំពត​ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍​ ==> រថយន្ត​កែច្នែ​១​គ្រឿង​ដឹក​កម្មក​របេះ​ផ្លែស្វាយ​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ដាច់​ក្រឡេរ​ទៅបុក​គល់ស្ពាន​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកជិះ​របួស​(៣០​នាក់​) ==> ​លោក ជាវ តា​យ ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​កំពត​ប្រចាំ​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩ ==> ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​ដំណើរការ​កសាង​ផែនការអភិវឌ្ឍន៍​រយៈ​ពេល​៥​ឆ្នាំ របស់​រដ្ឋបាល​ខេត្ត​ ==> លោក​អភិបាល​ខេត្ត​កំពត​បន្ត​ដឹកនាំ​ប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​និង​ជំរុញ​ផែនការ​អនុវត្ត​សម្រេច​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​ ==> លោក ទុំ ណូ មេ​គយ​ខេត្ត​ព្រះសីហនុ​កំពុង​ល្បី​រឿង​ពុករលួយ​ជា​មួយ​មេ​គយ​ទំនប់រលក ដើម្បី​កើប​លុយ​បង់​អោយ​មេ​ខាងលើ ដើម្បី​ការពារ​តំណែង​របស់​ខ្លួន

​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំ​នេសាទ​ត្រី​ក្នុង​រដូវ​ត្រី​ពង ឬ​រដូវ​បិទ​នេសាទ​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

កំពង់ឆ្នាំង ៖ សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ថ្លែង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ កុំ​នេសាទ​ត្រី​ក្នុង​រដូវ​ត្រី​ពង ឬ​រដូវ​បិទ​នេសាទ​ដែល​រាជរដ្ឋាភិបាល​បានកំណត់​។​

​ការ​ថ្លែង​បែបនេះ របស់​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ក្នុងឱកាស​អញ្ជើញ​ជួប​សំណេះសំណាល សួរសុខទុក្ខ និង​ផ្តល់​អំណោយ​មនុស្សធម៌​ដោយផ្ទាល់ ជូន​ដល់​ចាស់ជរា​គ្មាន​ទីពឹង ស្ត្រី​មេម៉ាយ​កូន​ច្រើន កុមារកំព្រា ជនពិការ និង​អ្នក​រស់នៅ​ជាមួយ​មេរោគ​អេដស៍​សរុប​ចំនួន​១,២៧៥​គ្រួសារ ដែល​រស់នៅ​ភូមិ​ចំនួន​១៣ ឃុំ​ចំនួន​១០ នៃ​ស្រុក​បរិបូរណ៌ ខេត្ត​កំពង់ឆ្នាំង ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ទីទួល​សុវត្ថិភាព ភូមិ​សេះ​ស្លាប់ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៌ ខេត្ត​កំពង់ឆ្នាំង​។​

​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​ថ្លែងបន្ដថា «​បងប្អូន​ដឹង​ហើយ​ថា ត្រី​មួយ​តើ​មាន​ពងត្រី​ប៉ុន្មាន អីចឹង​ទេ​ប្រសិន​បើ​ក្នុង​រដូវ​ត្រី​ពង យើង​នាំគ្នា​ទៅ​លួច​នេសាទ​ខុសច្បាប់ យើង​មិន​ត្រឹមតែ​បំផ្លាញ​ផលប្រយោជន៍​របស់​បង​ប្អូន​យើង​ទេ ត្រូវ​ប្រឈមមុខ​ជាមួយ​ច្បាប់ ជាពិសេស​សម្ភារ​ឧបករណ៍​រក​ត្រី​របស់​យើង ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​អូស​យក​ទៅ​ទៀត ដែល​នេះ​ធ្វើឱ្យ​យើង​ខាតបង់​លើស​ដើម​»​។​

​ទន្ទឹមនឹងនោះ សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ទទួច​សុំ​ដល់​ប្រជាពលរដ្ឋ​រួម​គ្នា​អនុវត្ដន៍​ធ្វើឱ្យបាន ត្រូវ​គោរព​ទៅតាម​ច្បាប់​ដែល​បាន​កំណត់ និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ត្រូវ​ប្រុងប្រយ័ត្ន និង​ថែរក្សា​សុខភាព​ឱ្យបាន​ល្អ ដោយ​រក្សា​នូវ​អនាម័យ​ក្នុង​គ្រួសារ​ជាប់​ជានិច្ច ដើម្បី​ការពារ​នូវ​ជំងឺ​ដង្កាត់​ផ្សេងៗ​។​

​សូមជម្រាបថា កន្លង​ទៅ​ថ្មីៗ​នេះ រដ្ឋបាល​ជលផល នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក៏​បាន​ចេញ​សេចក្តីជូនដំណឹង​ពី​រដូវ​បិទ​នេសាទ នៅក្នុង​ដែន​នេសាទ​ទឹកសាប ត្រូវបាន​កំណត់​យក​ចាប់ពី​ថ្ងៃ​ទី​០១ ខែមិថុនា ដល់ ថ្ងៃទី​៣០ ខែ​កញ្ញា ចំពោះ​ដែន​នេសាទ​ទឹកសាប ដែល​ស្ថិតនៅ​ខាងជើង​ខ្សែស្រប​ទន្លេចតុម្មុខ ដែល​រួមមាន​ខេត្ត​ទាំងអស់​ជំរុញ​បិ​ទន្លេសាប និង​បណ្តា​ខេត្ត​កំពង់ចាម ត្បូងឃ្មុំ ក្រចេះ រតនគិរី មណ្ឌលគិរី ព្រះវិហារ ប៉ៃលិន ឧត្តរមានជ័យ និង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល​ផ្នែក​ខាងជើង​ចតុមុខ​។ ចាប់ពី​ថ្ងៃ​ទី​០១ ខែកក្កដា ដល់​ថ្ងៃ​ទី​៣១ ខែតុលា ចំពោះ​ដែន​នេសាទ​ទឹកសាប ដែល​ស្ថិតនៅ​ខាងត្បូង ខ្សែស្រប​ទន្លេចតុម្មុខ ដែល​មាន​រាជធានី​ភ្នំពេញ ផ្នែក​ខាងត្បូង​ចតុម្មុខ ខេត្ត​កណ្តាល ព្រៃវែង តាកែវ កំពង់ស្ពឺ និង​ស្វាយរៀង​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.