ទាន់ហេតុការណ៍
​រដ្ឋបាល​ស្រុក​ដំណាក់​ចង្អើរ ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤១​នៃ​ទិវា​កំណើត​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ ==> ​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​បុក​ម៉ូតូ​នៅ​ស្រុក​ដំណាក់​ចង្អើរ​ ==> ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន នៅតែ​បន្ត​បណ្តុះបណ្តាល​ជំនាញ និង​បទពិសោធន៍​ដល់​និស្សិត​កម្ពុជា ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ធនធានមនុស្ស​ ==> ​កិច្ចប្រជុំ​គណៈកម្មការ​ជាតិ​ត្រួតពិនិត្យ​ការងារ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ==> សាខា​កាកបាទក្រហម​ខេត្ត​កំពត​ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍​ ==> រថយន្ត​កែច្នែ​១​គ្រឿង​ដឹក​កម្មក​របេះ​ផ្លែស្វាយ​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ដាច់​ក្រឡេរ​ទៅបុក​គល់ស្ពាន​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកជិះ​របួស​(៣០​នាក់​) ==> ​លោក ជាវ តា​យ ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​កំពត​ប្រចាំ​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩ ==> ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​ដំណើរការ​កសាង​ផែនការអភិវឌ្ឍន៍​រយៈ​ពេល​៥​ឆ្នាំ របស់​រដ្ឋបាល​ខេត្ត​ ==> លោក​អភិបាល​ខេត្ត​កំពត​បន្ត​ដឹកនាំ​ប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​និង​ជំរុញ​ផែនការ​អនុវត្ត​សម្រេច​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​ ==> លោក ទុំ ណូ មេ​គយ​ខេត្ត​ព្រះសីហនុ​កំពុង​ល្បី​រឿង​ពុករលួយ​ជា​មួយ​មេ​គយ​ទំនប់រលក ដើម្បី​កើប​លុយ​បង់​អោយ​មេ​ខាងលើ ដើម្បី​ការពារ​តំណែង​របស់​ខ្លួន

​ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន បាន​អញ្ជើញ​សម្ភោ​ធ​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ជាង ៣៣០០.​ម នៅ​ភូមិ​ប៉ាង​រលឹម អង្កា​ត់ អូ​តា​វ៉ៅ ក្រុង ប៉ៃលិន​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

(​ប៉ៃលិន​) ៖ ផ្លូវ​ក្រាល​គ្រួស​ក្រហម​ប្រវែង​ជាង ៣៣០០ ម៉ែត្រ ដែល​ជា​អំណោយ​ផ្ទាល់​របស់ ឯកឧត្តម អុ​ី ឈាន និង លោកជំទាវ បាន ស្រីមុំ  ស្ថិតនៅ​ភូមិ​ប៉ាង​រលឹម សង្កាត់​អូរ​តា​វ៉ៅ  ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ត្រូវបាន​ធ្វើ​ពិធី​សម្ភោ​ធ​កាត់​ខ្សែរ​បូរ​ដាក់ឲ្យ​ប្រើប្រាស់​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១៩​នេះ ក្រោម​អធិបតីភាព​របស់ ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន ។

​នា​ឱកាស​នោះ​ក៏​មាន​វត្តមាន លោក លោកស្រី  ឯកឧត្តម សៅ សារ៉ាត់ ឯកឧត្តម ហុក សុផល អភិបាលរង​ខេត្ត ប៉ៃលិន​ក្រុមប្រឹក្សា​ក្រុង លោក​ឧត្ត្តមសេនីយ៍ទោ សេង សុគន្ធ ប្រធាន​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន លោកតា លោកយាយ បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៥០០​នាក់​ផង​ដែរ​អញ្ជើញ​ចូលរួម​។​

​ផ្លូវ​ក្រាល​គ្រួស​ក្រហម មាន​ប្រវែង​ជាង ៣៣០០.​ម៉ែត្រ នៅ​ភូមិ​ប៉ាង​រលឹម អង្កា​ត់ អូ​តា​វ៉ៅ ក្រុង ប៉ៃលិន​ជា​ផ្លូវ​ផ្សាភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥៧  បត់​ចូល​ភូមិ​ប៉ាង​រលឹម​នឹង​ភូមិ​អូរ​ខ្ទីង ។​

​លោក មេភូមិ​ប៉ាង​រលឹម បាន​រាយការណ៍​ថា ផ្លូវ​មួយ​ខ្សែ​នេះ​មាន​ប្រវែង​ជាង ៣៣០០ ម៉ែត្រ ក្រាល​គ្រួស​ក្រហម ផ្សាភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥៧ បត់​ចូល​ភូមិ​ប៉ាង​រហូតដល់​ភូមិ​អូរ​ខ្ទីង ជា​ផ្លូវ​ប្រើប្រាស់​ជា​ប្រយោជន៍ ទូទៅ​សម្រាប់​សាធារណៈ ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​នេះ​។​

​ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន​បាន​ថ្លែង​នៅក្នុង​ពិធី​សម្ភោ​ធ​ផ្លូវលំ​នេះ ដោយ​បាន​រំលឹក​ឡើងវិញ អំពី​ជំនាន់​របប​កម្ពុជា​ប្រជាធិបតេយ្យ ប៉ុល ពត ៣​ឆ្នាំ​៨​ខែ និង​២០​ថ្ងៃ និង​ការ​រំដោះជាតិ​មាតុភូមិ ការស្វែងរក និង​រក្សា​នូវ​សុខសន្តិភាព របស់​គណបក្ស​ប្រជាជន​កម្ពុជា ពិសេស​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការអភិវឌ្ឍន៍ ប្រទេសជាតិ​ស្ទើរ​គ្រប់​វិស័យ និង​មាន​ការរីក​ចម្រើន​រហូត​ដល់​បច្ចុប្បន្ន​នេះ​។​

​លោក​បន្ដថា ក្នុង​អាណត្តិ​បន្ត​ទៅ​មួយ​អាណត្តិ សម្រេចបាន​នូវ​ការអភិវឌ្ឍន៍​ប្រកបដោយ​ចិរភាព និង​យុត្តិធម៌ ពិសេស​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​នៅ​មូលដ្ឋាន ដែល​មាន​ជាអាទិ៍ ដូចជា សាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ ទឹកស្អាត បង្គន់​អនាម័យ មធ្យោបាយ​កសិកម្ម លំនៅដ្ឋាន និង​ការបម្រើ​នូវ​សេវាកម្ម​ទេសចរណ៍ ជាដើម​៕

Filed in: ខេត្តប៉ៃលិន

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.