ទាន់ហេតុការណ៍
​ថ្នាក់ដឹកនាំ​ខេត្ត​កំពង់ចាម ព្រមទាំង​មន្ទីរ​អង្គរ​ភាព​ជុំវិញ​ខេត្ត បាន​ចូលរួម​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​សាលា​ខេត្តកំពង់ចាម តាមរយៈ ==> រដ្ធមន្ដ្រី​ក្រសួង​កសិកម្ម ចុះ​ជួប​សំណេះសំណាល និង​ចែក​កូន​ត្រី​និង​កង្កែប​ជូន​កសិករ​ ==> មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​មួយ​ខ្នង ក្នុងស្រុ​បាណន់​ ==> ​លោក សួង សុភ័ណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ ==> ​ពលរដ្ឋ​ក្រីក្រ​៥៣​គ្រួសារ ក្នុង​ក្រុង​សិរីសោភ័ណ ទ​ទទួលបាន​អំណោយ​ពី​អភិបាលខេត្ត និង​លោកស្រី ==> ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ==> កិច្ចប្រជុំ​ពិភាក្សា និង​ប្រមូល​ទិន្នន័យ​ពាក់ព័ន្ធ និង​វិស័យ​ភស្តុរ​ភា​កម្ម នៅ​ច្រករបៀង​សេដ្ឋកិច្ច​ខេត្ត​ស្វាយរៀង​ ==> កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ ស្ដីពី​ការការពារ​សន្តិសុខ សណ្ដា​ប់ ធ្នា​ប់ និង​សុវត្ថិភាព នា​ក្នុង​ឱកាស​ឈប់សម្រាក​រយ​:​ពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០២០ ==> សូម​អបអរសាទរ លោក​ឧត្តមសេនីយ៍ត្រី ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល​ត្រូវ​បាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ តម្លើង​ឋានន្តរស័ក្តិ​ជា​"​ឧត្តមសេនីយ៍ទោ​" ==> ​នាយ​ឧត្តមសេនីយ៍ សៅ សុខា បញ្ជា​ឲ្យ​ចុះ​ស្រាវជ្រាវ​ករណី​ផ្ទុះ​អាវុធ​ខ្លី​ដោយ​នាយទាហាន នៃ​កងរាជអាវុធហត្ថ​ខេត្ត​កោះកុង

​អភិបាលខេត្ត​កំពង់ចាម បាន​ជម្រុញ​ឲ្យ​សិស្ស​ថ្នាក់​ទី​១២ ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ដើម្បី​ទទួលបាន​និទ្ទេស​ល្អ​

​អភិបាលខេត្ត​កំពង់ចាម បាន​ជម្រុញ​ឲ្យ​សិស្ស​ថ្នាក់​ទី​១២ ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ដើម្បី​ទទួលបាន​និទ្ទេស​ល្អ​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

​កំពង់ចាម ៖​នៅ​ព្រឹក​ថ្ងៃទី​០៥ ខែ​សីហា ឆ្នាំ​២០១៩​នេះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បាន​ផ្ដាំផ្ញើ​ដល់​សិស្ស​ថ្នាក់​ទី​១២ ដែល​កំពុង​ត្រៀមប្រលង​ទុតិយភូមិ​ឆ្នាំ ២០១៩​នេះ ត្រូវ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ និង​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​ការ​សម្រចចិត្ត ដើម្បី​ទទួលបាន​និទ្ទេស​ល្អ  ។​

​ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​បាន​ថ្លែង ក្នុង​ពិធី​សំណេះសំណាល​ជាមួយ លោកគ្រូ​អ្នកគ្រូ បំប៉ន​ស្ម័គ្រចិត្ត និង​សិស្ស​ថ្នាក់​ទី​១២ ក្នុង​ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម ។​

​ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត មានប្រសាសន៍ លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស​បន្ត​ខិតខំ​បេជ្ញាចិត្ត​រៀនសូត្រ​ឲ្យ​ខ្លាំង​ពូកែ ដោយ​ត្រូវ​យក​និទ្ទេស​A ទទួលបាន​រង្វាន់​ម៉ូតូ​មួយគ្រឿង ហើយ​បន្ត​ទៅ​រៀន​មហាវិទ្យាល័យ  ក្នុង​ការ​កំណត់​គោលដៅ​ជីវិត ចូលរួម​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ឲ្យបាន​ល្អ​ប្រសើរ​បន្ថែមទៀត​ផង​។​

​ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត បាន​អំពាវនាវ​ដល់​អាជីវកម្ម បើក​កន្លែង​កូ​ពី​ព្រីន ត្រូវ​បញ្ឈប់​អាជីវកម្ម​ក្នុង​ថ្ងៃ​ដំណើរ​ពេល​ប្រលង ហើយ​អាជ្ញាធរ​ខេត្ត​បាន​ត្រៀម​ថែរក្សា​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់ នៅ​ជុំវិញ​បរិវេណ​មណ្ឌល​ប្រលង នឹង​ពេទ្យ​ប្រចាំការ​ផងដែរ​។​

​យោងតាម​របាយការណ៍  ការកំណត់​មណ្ឌល​ប្រលង​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩​នេះ នៅក្នុង​ខេត្ត​កំពង់ចាម  ក្រសួង អប់រំ យុវជន និង កីឡា បាន​ចែក​ចេញពីរ​ថ្នាក់  មាន​ថ្នាក់​វិទ្យាសាស្ត្រ មាន​៥​មណ្ឌល ស្មើរ នឹង​១២៧ បន្ទប់ នឹង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម  មាន​៩​មណ្ឌល នឹង​២០៩​បន្ទប់ ៕

 

Filed in: ខេត្តកំពង់ចាម

Recent Posts

Bookmark and Promote!

© 2020 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.