ទាន់ហេតុការណ៍
​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាល នៃ​គណ​:​អភិបាលខេត្ត​ប៉ៃលិន ចុះទៅ​ពិនិត្យ​ស្ថានភាព​ដើម្បី ស្ថាបនា​ផ្លូវ​បេតុង​ ==> ​រដ្ឋបាល​រាជធានី​ភ្នំពេញ កំណត់​យក​ថ្ងៃ​ទី​២៣ ខែ​សីហា ជួបប្រជុំ​ជាមួយ​តំណាង​អាជីវករ ផ្សារ​សេន​ជូ​រី​ផ្លា​ហ្សា ដើម្បី​បញ្ចប់​ការតវ៉ា​រឿង រឿង​ក្រុមហ៊ុន​រុះរើ​ផ្សារ​ ==> ​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ព្រះវិហារ ប្រាប់​មន្ត្រីក្រោមឱវាទ ត្រូវ​បំរើសេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ​ដោយ​ភាពស្មោះត្រង់ ទន់ភ្លន់ ប្រកប​ដោយ​ក្រមសីលធម៌ និង​ភាពថ្លៃថ្នូរ​ ==> លោកស្រី ម៉ែន សំអន​៖ ព្រះពុទ្ធ​សាសនា​បាន​ចូលរួមចំណែក​យ៉ាង​ច្រើន ក្នុង​ការលើកកម្ពស់​កា​រ​អប់រំ​ចរិយា​ធម៌ សីលធម៌​ក្នុង​សង្គម​ជាតិ​ ==> របួសធ្ងន់​ស្រាល​ពីរ​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរ រថយន្ត​បុក​ម៉ូតូ​ ==> ​លោក ជាវ តា​យ​អភិបាល​ខេត្ត​កំពត​អញ្ជើញ ចូល​បើក​វិញ្ញាសារ​ប្រឡង​សញ្ញប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩ នៅ​វិទ្យាល័យ​មិត្តភាព​កម្ពុជា​-​ជប៉ុន កំពត​ក្រុង​ ==> ប្រជាពលរដ្ឋ​សុំ​អំពាវនាវ​ដល់​លោក​អភិបាល​ខេត្ត​កំពត​មេត្តា​ជួយ​ទប់ស្កាត់​ក្រុម​ឡាន​ដឹក​ដី កំពុង​បង្ក​ផលប៉ះពាល់​ជា​ខ្លាំង​ដល់​ការរស់នៅ និង​បរិស្ថាន​ ==> ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​

​លោក លី ឡា មេ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ឆ្នាំង សប្បាយ​ប្រមូល​លុយ​ពី​បទល្មើស​នេសាទ

កំពង់ឆ្នាំង ៖ ថ្មីៗ​នេះ​ប្រភព​ពី​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​នៅ​ឃុំ​ឆ្នុក​ទ្រូ ស្រុក​បរិបូរណ៍ និង​នៅ​ឃុំ​មួយចំនួន​ក្នុង​ស្រុក​កំពង់លែង បានឲ្យដឹងថា បច្ចុប្បន្ន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​ក្នុង​តំបន់​បឹង​ទន្លេសាប​នៃ​ស្រុក​បរិបូរណ៍ និង​ស្រុក​កំពង់លែង កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​។

​ប្រភព​បានឲ្យដឹង​ទៀតថា ការ​ដែល​មន្ត្រី​រដ្ឋបាល​ជលផល​ក្នុង​ស្រុក​បរិបូរណ៍ និង​ស្រុក​កំពង់លែង ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង ក៏​ដូចជា​មាន​ការសម្របសម្រួល​សំណាក់​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង ផងដែរ​។ ដូច្នេះហើយ​ទើប​ទូក​កាយ​លៀស អូស​លៀស របស់​ជនជាតិ​យួន​កំពុង​ធ្វើ​សកម្មភាព​នៅក្នុង​តំបន់​បឹង​ទន្លេសាប​នៃ​ស្រុក​បរិបូរណ៍ និង​ស្រុក​កំពង់លែង យ៉ាង​ពេញបន្ទុក ព្រោះ​មន្ត្រី​ជំនាញ​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​។​

​សេចក្ដីរាយការណ៍​ពី​ប្រជា​នេសាទ​ក្នុង​ឃុំ​ឆ្នុក​ទ្រូ បានឲ្យដឹងថា មាន​ឈ្មួញ​ចាំ​ប្រមូល​ទិញ​លៀស​នៅ​ចំណុច​មាត់កំពង់​ឆ្នុក​ទ្រូ និង​នៅ​ផ្សារ​ក្រោម​ខេត្ត​កំពង់ឆ្នាំង ហើយ​ឈ្មួញ​ទាំងនោះ​សុទ្ធតែ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​រដ្ឋបាល​ជល​ផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​។ ឈ្មួញ​ដែល​ចាំ​ប្រមូល​ទិញ​លៀស​ពី​ទូក​អូស​លៀស​របស់​ជនជាតិ​យួន មានដូចជា ទី​១-​ចែ​ឃាង ទី​២-​ចែ​ធំ ទី​៣-​ឈ្មោះ ណេ ទី​៤-​ឈ្មោះ គឹ​ង និង​ទី​៥-​ឈ្មោះ ចែ​នី ដោយ​ឈ្មួញ​ទាំង​៥​នាក់​នេះ​ហ៊ាន​ចំណាយ​លុយ​រាប់លាន​រៀល​ដើម្បី​អាចឈរជើង​ចាំ​ប្រមូល​ទិញ​លៀស​។ ដោយសារ​មាន​ឈ្មួញ​ចាំ​ប្រមូល​ទិញ​លៀស​ច្រើន​នាក់​បែបនេះ​ហើយ ទើប​មន្ត្រី​រដ្ឋបាល​ជល​ផល​ក្នុង​ស្រុក​បរិបូរណ៍ និង​ស្រុក​កំពង់លែង បើកដៃ​ឲ្យ​ជនជាតិ​យួន​ប្រើ​ឧបករណ៍​ខុសច្បាប់​អូស​លៀស កាវ​លៀស ក្នុង​រដូវ​បិទ​នេសាទ​យ៉ាង​រលូន​។

​ជាងនេះទៅទៀត​សូម្បីតែ​ក្នុង​តំបន់​អភិរក្ស​ពូជ​ត្រី​ក៏​មន្ត្រីរដ្ឋបាល​ជល​ផ​លឃុ​ប​ឃិត​ឲ្យ​ជនជាតិ​យួន​ប្រើ​ឧបករណ៍​ខុសច្បាប់​អូស​លៀស កាវ​លៀស បាន​រាប់​សិប​តោន​ក្នុង​មួយថ្ងៃៗ​ដែរ​។​

​បើ​តាម​ប្រភព​ពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង បានឲ្យដឹង​ទៀតថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង ទេ​នោះ​គឺ​គ្មាន​មន្ត្រី​រដ្ឋបាល​ជលផល​ណា ហ៊ាន​ឃុបឃិត​ឲ្យ​ជនជាតិ​យួន​ប្រើ​ឧបករណ៍​ខុសច្បាប់​អូស​លៀស កាវ​លៀស បំផ្លាញ​ធនធាន​មច្ឆជាតិ​យ៉ាង​មហន្តរាយ​ដូច​សព្វថ្ងៃនេះ​ទេ​។

​ប្រភព​បានឲ្យដឹង​ទៀតថា លោក ឌុល ច័ន្ទ​ឌី នាយ​សង្កាត់​រដ្ឋបាល​ជ​ល​ផល​កំពង់លែង និង​លោក តា​ប សីហា​ក់ នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​ផ្សារឆ្នាំង ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​លោក លី ឡា ដែល​ជា​ចៅហ្វាយនាយ​តែម្តង​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​លោក អេង ជា​សាន អគ្គនាយក​រដ្ឋបាល​ជ​ល​ផល ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​នេសាទ​ក្នុង​តំបន់​បឹង​ទន្លេសាប នៃ​ស្រុក​បរិបូរណ៍ និង​ស្រុក​កំពង់លែង ជា​បន្ទាន់​ព្រោះ​អភិបាលខេត្ត​កំពង់ឆ្នាំង និង​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង ព្រមទាំង​លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង កំពុង​បណ្ដោយ​ឲ្យ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​រាលដាល​យ៉ាងគំហុក ៕

Filed in: ខេត្តកំពង់ឆ្នាំង, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!