ទាន់ហេតុការណ៍
​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាល នៃ​គណ​:​អភិបាលខេត្ត​ប៉ៃលិន ចុះទៅ​ពិនិត្យ​ស្ថានភាព​ដើម្បី ស្ថាបនា​ផ្លូវ​បេតុង​ ==> ​រដ្ឋបាល​រាជធានី​ភ្នំពេញ កំណត់​យក​ថ្ងៃ​ទី​២៣ ខែ​សីហា ជួបប្រជុំ​ជាមួយ​តំណាង​អាជីវករ ផ្សារ​សេន​ជូ​រី​ផ្លា​ហ្សា ដើម្បី​បញ្ចប់​ការតវ៉ា​រឿង រឿង​ក្រុមហ៊ុន​រុះរើ​ផ្សារ​ ==> ​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ព្រះវិហារ ប្រាប់​មន្ត្រីក្រោមឱវាទ ត្រូវ​បំរើសេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ​ដោយ​ភាពស្មោះត្រង់ ទន់ភ្លន់ ប្រកប​ដោយ​ក្រមសីលធម៌ និង​ភាពថ្លៃថ្នូរ​ ==> លោកស្រី ម៉ែន សំអន​៖ ព្រះពុទ្ធ​សាសនា​បាន​ចូលរួមចំណែក​យ៉ាង​ច្រើន ក្នុង​ការលើកកម្ពស់​កា​រ​អប់រំ​ចរិយា​ធម៌ សីលធម៌​ក្នុង​សង្គម​ជាតិ​ ==> របួសធ្ងន់​ស្រាល​ពីរ​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរ រថយន្ត​បុក​ម៉ូតូ​ ==> ​លោក ជាវ តា​យ​អភិបាល​ខេត្ត​កំពត​អញ្ជើញ ចូល​បើក​វិញ្ញាសារ​ប្រឡង​សញ្ញប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩ នៅ​វិទ្យាល័យ​មិត្តភាព​កម្ពុជា​-​ជប៉ុន កំពត​ក្រុង​ ==> ប្រជាពលរដ្ឋ​សុំ​អំពាវនាវ​ដល់​លោក​អភិបាល​ខេត្ត​កំពត​មេត្តា​ជួយ​ទប់ស្កាត់​ក្រុម​ឡាន​ដឹក​ដី កំពុង​បង្ក​ផលប៉ះពាល់​ជា​ខ្លាំង​ដល់​ការរស់នៅ និង​បរិស្ថាន​ ==> ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​

ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត​កែប​

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៩​នេះ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត​កែប ដែល​ត្រូវបាន​រៀបចំឡើង​នៅ​សាលប្រជំុ​សាលាខេត្ត​កែប ក្រោម​អធិបតីភាព លោក សាត សាមី រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក​កិតិ្ត​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​។​

​ពិធី​នេះ​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី​ជា​អភិបាលរង​ខេត្ត ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំង​ទាំង​បី អភិបាល ក្រុង​-​ស្រុក និង​មន្ត្រីរាជការ​ចំណុះ​រដ្ឋបាលខេត្ត​ទាំងមូល​។​

​តាម​ការប្រកាស​តែងតាំង ត្រូវបាន​ប្រកាស​លោក ប៊ុន យោង អតីត​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កែប ជា​ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត ជំនួស​លោក ណុប វីរៈ ដែល​ត្រូវ​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កែប​។​

​ក្រោយ​ពី​ប្រកាស​ចូល​កាន់​មុខតំណែង លោក ប៊ុន យោង ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត​កែប​ថ្មី បាន​ឡើង​ប្តេជ្ញាចិត្ត​ថា ស្មោះត្រង់​ចំពោះ​ជាតិ សាសនា​ព្រះមហាក្សត្រ ,​គោរព​ដោយ​ប្រតិ​ប​តិ្ត​យ៉ាង​ត្រឹមត្រូវ រដ្ឋធម្មនុញ្ញ ច្បាប់ លិខិត​បទដ្ឋាន​គតិ​យុតិ្ត​នានា​ឲ្យបាន​ល្អ​បំផុត​។​ប្តេជ្ញា​ចូលរួម​អនុវត្ត​កម្មវិធី​នយោបាយ​កំណែទម្រង់​សី​ុ​ជម្រៅ​គ្រប់​វិស័យ​របស់​រាជរដ្ឋាភិបាល​, ធ្វើ​ជា​សេនាធិការ​ល្អ​ជូន​ក្រសួង និង​រដ្ឋបាល​ខេត្ត តាមរយៈ​ការអនុវត្តឲ្យ​បា​នខ្ជា​ប់​ខ្ជួន​និង​ត្រឹមត្រូវ​តាម​តួនាទី និង​ភារកិច្ច​របស់​ខ្លួន ពិសេស​វិន័យ​ការងារ​ដោយ​មឺុងម៉ាត់​បំផុត​។ អនុវត្ត​របៀបរបប​ការងារ​តាម​ឋានានុក្រម និង​អនុលោម​តាម​បច្ចេកទេស​ជំនាញ​ឲ្យស្រប​ទៅ​តាម​រចនាសម្ព័ន្ធរ​បស់​មន្ទីរ​ដែល​បាន​កំណត់​ឲ្យបាន​ត្រឹមត្រូ​វ​។​

​បន្ត​រក្សា ពង្រឹង​ធ្លុង​ឯកភាព សាមគ្គីភាព​ផ្ទៃក្នុង​ដែល​ជា​ព្រលឹង​នៃ​ចលនា​ឲ្យបាន​រឹងមាំ​បន្ត​ប្រពៃណី​សាមគ្គីភាព សហ​ប្រតិ​ប​តិ្ត​ការ​ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ និង​បណ្តា​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​, អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន​នូ​បាវចនា​ពីរ គឺ​កែទម្រង់​ខាងក្នុង បង្កើន​មិត្ត​ខាងក្រៅ​ក្នុង​ស្មារតី​ឯករាជ្យ និង​អភិក្រម​ទាំង​៥ មុជទឹក ដុះ​ក្អែល ឆ្លុះ​កញ្ចក់ ព្យាបាល និង​វះកាត់​។​

​មានមតិ​ផ្តាំផ្ញើ​នា​ឱកាស​នោះ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប បានបញ្ជាក់​ថា ស្ថិត​ក្នុង​បរិបទ​នេះ​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ទាំងអស់ ពិសេស​លោក​ប្រធាន​មន្ទីរ​ដែល​ទើប​តែងតាំង​ថ្មី ត្រូវ​ខិតខំ​លើកកម្ពស់​គុណភាព​ការងារ​ប្រកបដោយ​វិជ្ជាជីវៈ ដោយ​បញ្ចេញ​ឲ្យអស់​សមត្ថភាព ទេពកោសល្យ និង​គំនិត​ច្នៃប្រឌិត​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ចំពោះ​ថ្នាក់ដឹកនាំ​ក្រសួង ចំពោះ​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត លើ​វិស័យ​ជំនាញ​របស់​ខ្លួន​។​

​ក្នុងន័យនេះ លោក​ប្រធាន​មន្ទីរ​ត្រូវ​យកចិត្តទុកដាក់​ជាមួយ​មន្ត្រី​ក្រោម​ឱវាទរ​បស់​ខ្លួន ដែល​ជា​កក្តា​សំខាន់​ដើម្បី​រួមគ្នា​អនុវត្ត​តួនាទី ភារកិច្ច​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​និង​មាន​ការ​គោរព​គ្នា​ប្រកប​ដោយ​មនសិការ និង​ឆន្ទៈ​ការងារ​ខ្ពស់ ដោយ​មាន​ការបែងចែក និង​ប្រគល់​ភារកិច្ច​ដល់​មន្ត្រី​របស់​ខ្លួន​មាន​ផែនការ ការងារ​ច្បាស់លាស់ មាន​របប​ប្រជុំ​ឲ្យបាន​ទៀងទាត់ មាន​របប​រាយការណ៍​និង​សុំ​យោបល់​ថ្នាក់​ដឹកនាំ​នៅ​ពេល​ជួប​បញ្ហា​មិន​អាច​ដោះស្រាយបាន​។​

​ក្នុងឱកាស​នោះ​ដែរ លោក សាត សាមី រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ក៏​បាន​ជំរុញ​ដល់​លោក​ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ថ្មី​ដែល​ទើប​ប្រកាស​ចូល​កាន់តំណែង​នាពេលនេះ ត្រូវ​យកចិត្តទុកដាក់ ប្រឹងប្រែង​បន្ថែមទៀត​ដើម្បី​ដឹកនាំ​មន្ទីរ​ជំនាញ​មួយ​នេះ​ឲ្យ​កាន់តែ​មាន​ការរីកចម្រើន​។​

​ជា​ការពិត​ណាស់​ការផ្លាស់​ប្តូរ​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ជា​ដំណើរ​ប្រព្រឹត្តទៅ​ជា​ធម្មតា​របស់​រដ្ឋ​បាល​សាធារណៈ ប៉ុន្តែ​សំខាន់​ការផ្លាស់ប្តូរ​នោះ​ត្រូវ​ឆ្លើយតប​នឹង​គោលការណ៍​ក្រសួង រាជធានី ខេត្ត ដែល​រាជរដ្ឋាភិបាល​តម្រូវឲ្យ​ដំណើរការ​សម្រាប់​បម្រើ​មុខងារ​សាធារណៈ​ឲ្យ​កាន់តែ​រឹងមាំ​និង​មាន​ភាពប្រសើរឡើង​។​

​ជាមួយគ្នានេះ លោក​ក៏​បាន​ថ្លែង​ការកោតសរសើរ​ដល់​រដ្ឋបាល​ខេត្ត​កែប ដែល​ជានិច្ចកាល​តែងតែ​ខិតខំ​ប្រឹងប្រែង​ទាំង​កម្លាំងកាយ ចិត្ត កម្លាំង​ស្មារតី​ដឹកនាំ​ខេត្ត​ទេសចរណ៍​មាន​ភាព​ស្រស់បំព្រង រួមជាមួយ​នឹង​សមិទ្ធផល​ជាច្រើន​រាប់មិនអស់​ដែល​បាន​បញ្ចេញ​រូបរាង​ក្នុង​ទឹកដី​ទេសចរណ៍​ដ៏​ប្រណិត​នេះ​៕ សេង ណា​រិទ្ធ​

 

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!