ទាន់ហេតុការណ៍
​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាល នៃ​គណ​:​អភិបាលខេត្ត​ប៉ៃលិន ចុះទៅ​ពិនិត្យ​ស្ថានភាព​ដើម្បី ស្ថាបនា​ផ្លូវ​បេតុង​ ==> ​រដ្ឋបាល​រាជធានី​ភ្នំពេញ កំណត់​យក​ថ្ងៃ​ទី​២៣ ខែ​សីហា ជួបប្រជុំ​ជាមួយ​តំណាង​អាជីវករ ផ្សារ​សេន​ជូ​រី​ផ្លា​ហ្សា ដើម្បី​បញ្ចប់​ការតវ៉ា​រឿង រឿង​ក្រុមហ៊ុន​រុះរើ​ផ្សារ​ ==> ​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ព្រះវិហារ ប្រាប់​មន្ត្រីក្រោមឱវាទ ត្រូវ​បំរើសេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ​ដោយ​ភាពស្មោះត្រង់ ទន់ភ្លន់ ប្រកប​ដោយ​ក្រមសីលធម៌ និង​ភាពថ្លៃថ្នូរ​ ==> លោកស្រី ម៉ែន សំអន​៖ ព្រះពុទ្ធ​សាសនា​បាន​ចូលរួមចំណែក​យ៉ាង​ច្រើន ក្នុង​ការលើកកម្ពស់​កា​រ​អប់រំ​ចរិយា​ធម៌ សីលធម៌​ក្នុង​សង្គម​ជាតិ​ ==> របួសធ្ងន់​ស្រាល​ពីរ​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរ រថយន្ត​បុក​ម៉ូតូ​ ==> ​លោក ជាវ តា​យ​អភិបាល​ខេត្ត​កំពត​អញ្ជើញ ចូល​បើក​វិញ្ញាសារ​ប្រឡង​សញ្ញប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩ នៅ​វិទ្យាល័យ​មិត្តភាព​កម្ពុជា​-​ជប៉ុន កំពត​ក្រុង​ ==> ប្រជាពលរដ្ឋ​សុំ​អំពាវនាវ​ដល់​លោក​អភិបាល​ខេត្ត​កំពត​មេត្តា​ជួយ​ទប់ស្កាត់​ក្រុម​ឡាន​ដឹក​ដី កំពុង​បង្ក​ផលប៉ះពាល់​ជា​ខ្លាំង​ដល់​ការរស់នៅ និង​បរិស្ថាន​ ==> ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​

​ឯកឧត្តម​រដ្ធមន្ដ្រី វេង សាខុន ទោះបីជា​មាន​ភារ​:​កិច្វ​ដ៍​មមាញឹក​ក្នុង​ការបម្រើ​ការងារ​ជូន​វិស័យ​អាណាចក្រ​

ក្នុងនាម​ពុទ្ធសាសនិកជន​មួយ​រួប ទោះបីជា​មាន​ភារកិច្ច​ដ៏​មមាញឹក​ក្នុងការ​បម្រើ​ការងារ​ជូន​វិស័យ​អាណាចក្រ ក៏​លោក​ឆ្លៀត​ពេល​គិតគូ យកចិត្តទុកដាក់ គោរព​ប្រណិប័តន៍​ប្រពៃណី​ព្រះពុទ្ធសាសនា​ដែលជា​សាសនា​របស់​រដ្ឋ​យ៉ាង​ខ្ជាប់ខ្ជួន​ផងដែរ​។

​ជាក់ស្តែង​នា​ព្រឹក​ថ្ងៃ​ពុធ ១​រោច ខែ​អាសាឍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន និង​លោក ជំទាវ ម៉ក់ ស៊ីថា ព្រមទាំង​សមាជិក​ក្រុមការងារ​ថ្នាក់កណ្តាល និង​ថ្នាក់​ខេត្ត ស្រុក​ទាំងអស់​បាន​មូលមតិ​គ្នា​ជា​ឯកច្ឆន្ទ​នាំយក​បច្ច័យ ទេយ្យទាន ទៀន​ព្រះវស្សា និង​គ្រឿងឧបភោគ បរិភោគ​មួយចំនួនទៀត ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​ក្រុមការងារ មក​ប្រគេន​ជូន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​ក្នុង​វត្ត​ចំនួន ១១​វត្ត ក្នុង​ឃុំ​ចំនួន ៤ ក្នុង​ស្រុក​កំពង់សៀម​។

​ឆ្លៀត​យក​ឱកាស​នេះ លោក​ក៏​មាន​បំណង​ចុះទៅពិនិត្យ និង​តាមដាន​សកម្មភាព​អនុវត្ត​គោល នយោបាយ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ផងដែរ និង​ជា​ពិសេស​ដើម្បី​ស្តាប់ និង​ទទួលយក​សំណូមពរ ឬ​បញ្ហា​របស់​បងប្អូន​ប្រជាពលរដ្ឋ​មក​ធ្វើការ​ដោះស្រាយ​ជា​បណ្តើរៗ​បំណង​ជួយ​សម្រាល​ទុក្ខ​លំបាក​ក្នុង​ជីវភាព​ប្រចាំថ្ងៃ និង​សេចក្តីសុខ ចម្រើន​របស់​ពួកគាត់​ឲ្យបាន​ទាន់​ពេលវេលា​។

​បន្ទាប់​ពី​ព្រះសង្ឃ​សម្តែងធម៌​ទេសនា មនស្ការ​ព្រះ​រតនត្រ័យ​រួចមក ឯកឧត្តម​រដ្ឋមន្ត្រី​បាន​វេរ​ប្រគេន​ទេយ្យទាន ទៀន​ព្រះវស្សា និង​បច្ច័យ​ដល់​ព្រះសង្ឃ ហើយ​បន្ត​ធ្វើការ​សំណេះសំណាល​ដោយ​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សម្តេច​ប្រធានរដ្ឋសភា ស្តេច​ប្រធានព្រឹទ្ធសភា និង​ថ្នាក់ដឹកនាំ​កំពូល​មួយ​ចំនួន​ទៀត មក​ជូន​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក​កំពង់សៀម និង​ជា​ពិសេស​ប្រជាពលរដ្ឋ​ដែល​អញ្ជើញ​មកពី​ឃុំ​ទាំង ៤ និង​សូម​ជូនពរឲ្យ​ជួបតែ​សេចក្តីសុខ ចម្រើន និង​មាន​សុភមង្គល​គ្រប់ៗ​គ្នា​។

​បន្ទាប់មក លោក​បាន​លើកយក​ដំណើរ​វិវឌ្ឍន៍​របស់​ប្រទេសជាតិ​យើង​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ដោយ​ចាប់ផ្តើម​តាំង​ពី​បាតដៃ​ទទេ​ក្រោយ​ថ្ងៃ​រំដោះ​៧ មករា រហូតមក​ទល់​ពេលបច្ចុប្បន្ន​ដែល​ប្រទេស​យើង​មាន​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ និង​មាន​ឈ្មោះ​បោះ​សំឡេង​ទាំង​ក្នុង​តំបន់ និង​នៅលើ​ឆាក​អន្តរជាតិ​។

​ការរីកចម្រើន​លើ​វិស័យ​កសិកម្ម ការអប់រំ​សិក្សាធិការ សុខា ភិ​បាល សេវាសាធារណ​: ទេសចរណ៍ វិនិយោគ និង​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍​ប្រៀប​បាន​សរសៃឈាម​របស់​សង្គម​សម្រាប់​លំហូរ​កសិផល និង​ទេសចរណ៍ ដែល​វា​ជា​ចលករ​ដ៏​សំខាន់​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​និរន្តរភាព​។

​តាមរយ​:​កំណើន​នេះ ធ្វើឲ្យ​ឈ្មោះ​ប្រទេស​យើង​ត្រូវ​បាន​លុប​ចេញ​ពី​បញ្ជី​ថា​ជា​ប្រទេស​ក្រីក្រ ហើយ​សរសេរ​មកជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​វិញ​។ ទោះជា​យ៉ាងនេះក្តី ក៏​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេជោជា​នាយករ​ដ្ឋ​មន្ត្រី នៅតែ​ចិញ្ចឹមចិត្ត​មាន​មហិច្ឆិតា​ចង់​ប្រែក្លាយ​កម្ពុជា​ឲ្យទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នា​ឆ្នាំ​២០៣០ និង​កម្រិត​ខ្ពស់​នា​ឆ្នាំ​២០៥០​។ មហិច្ឆិតា​នេះ អាច​សម្រេច​ទៅ​បាន ដ៏​រាប​ណា​ប្រទេស​យើង​មាន​សុខន្តិភាព ស្ថិរភាព​សង្គម នយោបាយ និង​សេដ្ឋកិច្ច​ពេញលេញ​ទូទាំង​ផ្ទៃ​ប្រទេស​។ ហេតុដូច្នេះ​ហើយ ក្នុងនាម​ឲ្យ​រាជរដ្ឋាភិបាល ប្រធាន​ក្រុមការងារ សមាជិក សមាជិកា និង​អាជ្ញាធរ​ដែនដី​គ្រប់​ជាន់ថ្នាក់ លោក​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស និង​ទូទាំង​ស្រុក​កំពង់សៀម​សូម​បន្ត​ថែរក្សា​សមិទ្ធផល​ដ៏​មាន​តម្លៃ​របស់​ជាតិ​យើង និង​ថែរក្សា​សុខសន្តិភាព ស្ថិរភាព​សង្គម ឲ្យបាន​ឋិតថេរ​គង់​វង្សតរៀ​ង​ទៅ​។

​ក្នុងនាម​ក្រុមការងារ​ថ្នាក់កណ្តាល និង​ក្នុងនាម​ខ្លួន​លោក​ផ្ទាល់ ឯកឧត្តម​ប្រធាន និង​លោកជំទាវ បាន​សម្តែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ដែល​បាន​គិតគូ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក​កំពង់សៀម និង​ជា​ពិសេស​បាន​បរិច្ចាគ​ថវិកា​ជូន​ក្រុមការងារ​យកមក​ប្រើប្រាស់​បម្រើឲ្យ​វិស័យ​ព្រះពុទ្ធសាសនា​។​

​លោក​បាន​បួងសួង​ដល់​គុណ បុណ្យ​ព្រះ​រតនត្រ័យ គុណ​កែវ​ទាំងបី និង​វត្ថុ​ស័ក្តិ សិទ្ធិ​ក្នុង​លោក សូម​តាម​ជួយ​ថែរក្សា​សម្តេច​ទាំង​ទ្វេ សម្តេច​ប្រធានរដ្ឋសភា សម្តេច​ប្រធានព្រឹទ្ធសភា និង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​មាន​សុខភាព​ល្អ​បរិបូរណ៍ កំលាំង​មាំមួន បញ្ញាញាណ​ភ្លឺ​ថ្លា និង​អាយុ​យឺនយូរ​ត​រៀង​ទៅ​។ លោក​បាន​ថ្លែង​អំណរ គុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​សមាជិក​ក្រុមការងារ សប្បុរសជន ពុទ្ធបរិស័ទ​នៅ​ទីជិត​ឆ្ងាយ ដែល​បាន​ចាប់មគ្គផល​ធ្វើបុណ្យ សូម​ទទួលយក​នូវ​ផលានិ​សង្ឃតាមស​ទ្ធារៀ​ងៗ​ខ្លួន និង​សូម​ទទួលយក​នូវ​ពរជ័យ​ទាំង​បួន​ប្រការ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​សូមបញ្ជាក់​ថា​វត្ត​ទាំង ១១ ក្នុង​ឃុំ​ទាំង​៤ គឺ​ឃុំ​ក្រឡា​មាន ៣​វត្ត (​វត្ត​អង្គួញ​ដី វត្ត​ពុទ្ធិកា​រាម និង​វត្តភ្នំ​ប្រុស​) ឃុំ​វិហារ​ធំ​មាន ៤​វត្ត (​វត្ត​អណ្តូង​ស្វាយ វត្តក្តី​បឹង វត្ត​វិហារ​ធំ និង​វត្ត​គង​មហា​) ឃុំ​ហាន់ជ័យ​មាន ៣​វត្ត (​វត្ត​ហាន់ជ័យ វត្តមាន់​ហើរ និង​វត្ត​ក្រូច​សើច​) និង​ឃុំ​គគី​មាន ១​វត្ត (​វត្ត​គគរ​) ដោយ​យក​វត្ត​សុវណ្ណ​គិរី​រតន​ភ្នំ​ប្រុស​ជា​កន្លែង​ប្រារព្វ​ពិធី​។

​វត្ត​នីមួយៗ​ក្រៅ​ពី​ទទួលបាន​ទៀន​វស្សា ០១​គូ ទេយ្យទាន គ្រឿងឧបភោគ បរិភោគ បច្ច័យ និង​សម្ភារ​ផ្សេងៗ​ទៀត ក៏​ទទួលបាន​ថវិកា​ចំនួន ១ លាន​រៀន​ស្នើៗ​គ្នា​។ ដោយឡែក ពុទ្ធបរិស័ទ​ដែល​បាន​អញ្ជើញ​មក​ចូលរួម​ចំនួន ២០០​នាក់ ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន ២​ម៉ឺន​រៀល​ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!