ទាន់ហេតុការណ៍
​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាល នៃ​គណ​:​អភិបាលខេត្ត​ប៉ៃលិន ចុះទៅ​ពិនិត្យ​ស្ថានភាព​ដើម្បី ស្ថាបនា​ផ្លូវ​បេតុង​ ==> ​រដ្ឋបាល​រាជធានី​ភ្នំពេញ កំណត់​យក​ថ្ងៃ​ទី​២៣ ខែ​សីហា ជួបប្រជុំ​ជាមួយ​តំណាង​អាជីវករ ផ្សារ​សេន​ជូ​រី​ផ្លា​ហ្សា ដើម្បី​បញ្ចប់​ការតវ៉ា​រឿង រឿង​ក្រុមហ៊ុន​រុះរើ​ផ្សារ​ ==> ​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ព្រះវិហារ ប្រាប់​មន្ត្រីក្រោមឱវាទ ត្រូវ​បំរើសេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ​ដោយ​ភាពស្មោះត្រង់ ទន់ភ្លន់ ប្រកប​ដោយ​ក្រមសីលធម៌ និង​ភាពថ្លៃថ្នូរ​ ==> លោកស្រី ម៉ែន សំអន​៖ ព្រះពុទ្ធ​សាសនា​បាន​ចូលរួមចំណែក​យ៉ាង​ច្រើន ក្នុង​ការលើកកម្ពស់​កា​រ​អប់រំ​ចរិយា​ធម៌ សីលធម៌​ក្នុង​សង្គម​ជាតិ​ ==> របួសធ្ងន់​ស្រាល​ពីរ​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរ រថយន្ត​បុក​ម៉ូតូ​ ==> ​លោក ជាវ តា​យ​អភិបាល​ខេត្ត​កំពត​អញ្ជើញ ចូល​បើក​វិញ្ញាសារ​ប្រឡង​សញ្ញប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩ នៅ​វិទ្យាល័យ​មិត្តភាព​កម្ពុជា​-​ជប៉ុន កំពត​ក្រុង​ ==> ប្រជាពលរដ្ឋ​សុំ​អំពាវនាវ​ដល់​លោក​អភិបាល​ខេត្ត​កំពត​មេត្តា​ជួយ​ទប់ស្កាត់​ក្រុម​ឡាន​ដឹក​ដី កំពុង​បង្ក​ផលប៉ះពាល់​ជា​ខ្លាំង​ដល់​ការរស់នៅ និង​បរិស្ថាន​ ==> ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​

ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​សរសៃ​ដែក ប្រវែង​១.០៩១​ម៉ែត្រ ស្ថិតក្នុង​សង្កាត់​កំពង់​កណ្តាល​

(​ខេត្ត​កំពត​)៖ នៅ​រសៀល ថ្ងៃ​អង្គារ ១៥​កើត ខែ​អាសាឍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត រួមជាមួយ លោក ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​សរសៃ​ដែក ប្រវែង​១.០៩១​ម៉ែត្រ ទទឹង ១១.២​ម៉ែត្រ កម្រាស់ ០,១៥​ម៉ែត្រ ស្ថិតនៅក្នុង​ភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ខេត្ត​កំពត​។​

​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​មាន លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា អភិបាលរង​ខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត នាយក នាយករង​រដ្ឋបាលខេត្ត  កងកម្លាំង​ទាំង​បី​ប្រភេទ នាយក​ទីចាត់ការ ប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត អភិបាលក្រុង ចៅសង្កាត់ សមាជិក​ក្រុមប្រឹក្សា​សង្កាត់ ប្រជាពលរដ្ឋ​ក្នុង​ក្រុង​កំពត សិស្ស និសិត្យ​សរុប​ប្រមាណ ៧០០​នាក់​។​

​នា​ឱកាស​ដ៏​ថ្លៃថ្លា​នេះ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​មានប្រសាសន៍ថា ការបើក​ការដ្ឋាន​សាងសង់​ផ្លូវ​១​ខ្សែ​នេះ គឺ​អនុវត្ត​តាម​ផែនការ​អភិវឌ្ឍន៍​ខេត្ត ដើម្បី​រួមចំណែក​សម្រាល និង​បំពេញ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ក៏ដូចជា​អ្នកធ្វើដំណើរ​ឆ្លងកាត់ ដែល​កន្លងមក​តែងតែ​ជួប​ការលំបាក និង​រួមចំណែក​កែលម្អ​សោ​ភណ្ឌ​ភាព​ក្នុង​ក្រុង​យើង​ផង​ដែរ​។

​ព្រមជាមួយ លោក​អភិបាលខេត្ត ក៏​បាន​ឯកភាព និង​វាយតម្លៃ​ខ្លស់​ចំពោះ​សមិទ្ធផល​ទាំងឡាយ ដែល​រដ្ឋបាល​ក្រុង​កំពត​សម្រេចបាន ដែល​កើតចេញ​ពី​ការរួបរួម​សាមគ្គី​គ្នា​រវាង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ក្រុង​-​សង្កាត់​ទាំង​៥ ពិសេស​ការចូលរួម និង​សហការ​បាន​ល្អ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​។

​ក្នុង​ឱកាស​នេះ​ដែរ លោក​ក៏​បាន​ផ្តាំផ្ញើ​ដល់​ក្រុមហ៊ុន​ទទួល​ម៉ៅការ​សាងសង់​ត្រូវ​ធានា​ឲ្យបាន​តាម​បទដ្ឋាន​បច្ចេកទេ​ស និង​ស្តង់ដា ដើម្បី​ផ្លូវ​មាន​គុណភាព និង​ប្រើប្រាស់​យូរអង្វែង ហើយ​ត្រូវ​បញ្ចប់​ការសាងសង់​តាម​ផែនការ​កំណត់ និង​គ្រប់​អ្នកពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ដើរតួនាទី​ជា​អ្នកត្រួតពិនិត្យ​គុណភាព​ផ្លូវ​ឲ្យបាន​ហ្មត់ចត់​បំផុត​។​

​សូមជម្រាបថា​៖ តាម​របាយការណ៍​របស់លោក លាង រឿន​សុធី អភិបាលក្រុង​កំពត បានឲ្យដឹងថា ផ្លូវ​លេខ​៧៣៥​ដែល​កំពុង​រង​ការខូចខាត​ទាំងស្រុង តម្រូវឲ្យ​មាន​ការសាង​សង់​និង​ស្តារ​ឡើងវិញ​នេះ គឺ​ត្រូវ​ចំណាយ​ថវិកា​អស់​ច្រើនណាស់ ដូច្នេះ​ការសាងសង់​ត្រូវអនុវត្ត​តាម​បទដ្ឋាន​បច្ចេកទេស​ឲ្យបាន​ត្រឹមត្រូវ​ដោយ​សាងសង់​ជា​បេតុង​អា​មេ មាន​ប្រវែង​១.០៩១​ម៉ែត្រ ទទឹង​១១,២​ម៉ែត្រ កម្រាស់​០,១៥​ម៉ែត្រ ដែល​ប្រើប្រាស់​ថវិកា​របស់​រដ្ឋ​បាល​ខេត្ត​កំពត​៕ សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!