ទាន់ហេតុការណ៍
​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាល នៃ​គណ​:​អភិបាលខេត្ត​ប៉ៃលិន ចុះទៅ​ពិនិត្យ​ស្ថានភាព​ដើម្បី ស្ថាបនា​ផ្លូវ​បេតុង​ ==> ​រដ្ឋបាល​រាជធានី​ភ្នំពេញ កំណត់​យក​ថ្ងៃ​ទី​២៣ ខែ​សីហា ជួបប្រជុំ​ជាមួយ​តំណាង​អាជីវករ ផ្សារ​សេន​ជូ​រី​ផ្លា​ហ្សា ដើម្បី​បញ្ចប់​ការតវ៉ា​រឿង រឿង​ក្រុមហ៊ុន​រុះរើ​ផ្សារ​ ==> ​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ព្រះវិហារ ប្រាប់​មន្ត្រីក្រោមឱវាទ ត្រូវ​បំរើសេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ​ដោយ​ភាពស្មោះត្រង់ ទន់ភ្លន់ ប្រកប​ដោយ​ក្រមសីលធម៌ និង​ភាពថ្លៃថ្នូរ​ ==> លោកស្រី ម៉ែន សំអន​៖ ព្រះពុទ្ធ​សាសនា​បាន​ចូលរួមចំណែក​យ៉ាង​ច្រើន ក្នុង​ការលើកកម្ពស់​កា​រ​អប់រំ​ចរិយា​ធម៌ សីលធម៌​ក្នុង​សង្គម​ជាតិ​ ==> របួសធ្ងន់​ស្រាល​ពីរ​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរ រថយន្ត​បុក​ម៉ូតូ​ ==> ​លោក ជាវ តា​យ​អភិបាល​ខេត្ត​កំពត​អញ្ជើញ ចូល​បើក​វិញ្ញាសារ​ប្រឡង​សញ្ញប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩ នៅ​វិទ្យាល័យ​មិត្តភាព​កម្ពុជា​-​ជប៉ុន កំពត​ក្រុង​ ==> ប្រជាពលរដ្ឋ​សុំ​អំពាវនាវ​ដល់​លោក​អភិបាល​ខេត្ត​កំពត​មេត្តា​ជួយ​ទប់ស្កាត់​ក្រុម​ឡាន​ដឹក​ដី កំពុង​បង្ក​ផលប៉ះពាល់​ជា​ខ្លាំង​ដល់​ការរស់នៅ និង​បរិស្ថាន​ ==> ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​

​ពិធី​ប្រគល់​រថយន្ត​ពន្លត់អគ្គីភ័យ រថយន្ត​បូមទឹក និង​រថយន្ត​សង្គ្រោះ​បន្ទាន់ ជូន​ដល់​អង្គភាព​ជំនាញ​ក្នុង​ខេត្ត​កំពត​

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក ថ្ងៃ​ចន្ទ ១៤​កើត ខែ​អាសាឍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩ នៅ​សាលាខេត្ត​កំពត លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បានប្រគល់​រថយន្ត​ពន្លត់អគ្គីភ័យ រថយន្ត​បូមទឹក និង​រថយន្ត​សង្គ្រោះ​បន្ទាន់ ជូន​ដល់​អង្គភាព​ជំនាញ ដោយ​រថយន្ត​ទាំង​នេះ គឺជា​អំណោយ​របស់​រដ្ឋបាល​ខេត្ត ក្យុង​គី នៃ​សា​ធារៈរ​ដ្ឋ​កូរ៉េ តាមរយៈ​អង្គការ​មនុស្សធម៌ ហ្គោ អែ​ន ឌូ (GO & DO)​ដែល​បាន​ផ្តល់ជូន ក្នុង​គោលបំណង​បម្រើ​ផលប្រយោជន៍​សាធារណៈ​របស់​ខេត្ត​កំពត​។​

​សម្រាប់​រថយន្ត​ទាំង ០៣​គ្រឿង​នេះ រដ្ឋបាល​ខេត្ត​កំពត បាន​បែងចែក​ជូន ៖
១/. រថយន្ត​ពន្លត់​អគ្គីភ័យ ០១​គ្រឿង ប្រគល់ជូន កងរាជអាវុធហត្ថ​ខេត្ត​កំពត​
២/. រថយន្ត​បូមទឹក ០១​គ្រឿង ប្រគល់ជូន​រដ្ឋបាល​ក្រុង​កំពត​។​
៣/. រថយន្ត​សង្គ្រោះ​បន្ទាន់ ០១​គ្រឿង ប្រគល់ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត​។​

​ក្នុងឱកាស​ប្រគល់​រថយន្ត​០៣​គ្រឿង​ដល់​អង្គភាព​ជំនាញ​ព្រឹក​នេះ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត ក៏បាន​លើកឡើង ដោយ​ជំរុញ​ដល់​អង្គភាព​និមួយៗ​ត្រូវ​យក​រថយន្ត​ទៅ​ប្រើប្រាស់​ដើម្បី​បម្រើ​ប្រយោជន៍​រួម ពិសេស​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​របស់​យើង​នៅ​គ្រប់​មូលដ្ឋាន ខណៈ​ពេល​ជួប​បញ្ហា​គ្រោះ​អគ្គីភ័យ​កើតឡើង​ជា​យថាហេតុ​។​

​សូមជម្រាបថា ពិធី​ប្រគល់​រថយន្ត​ចំនួន​០៣​គ្រឿង​ជូន​អង្គភាព​ជំនាញ​ព្រឹក​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត នាយក នាយករង​រដ្ឋបាលខេត្ត នាយក​ទីចាត់ការ ប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត អភិបាលក្រុង​កំពត សរុប ប្រមាណ ៥០​នាក់​៕

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!