ទាន់ហេតុការណ៍
​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាល នៃ​គណ​:​អភិបាលខេត្ត​ប៉ៃលិន ចុះទៅ​ពិនិត្យ​ស្ថានភាព​ដើម្បី ស្ថាបនា​ផ្លូវ​បេតុង​ ==> ​រដ្ឋបាល​រាជធានី​ភ្នំពេញ កំណត់​យក​ថ្ងៃ​ទី​២៣ ខែ​សីហា ជួបប្រជុំ​ជាមួយ​តំណាង​អាជីវករ ផ្សារ​សេន​ជូ​រី​ផ្លា​ហ្សា ដើម្បី​បញ្ចប់​ការតវ៉ា​រឿង រឿង​ក្រុមហ៊ុន​រុះរើ​ផ្សារ​ ==> ​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ព្រះវិហារ ប្រាប់​មន្ត្រីក្រោមឱវាទ ត្រូវ​បំរើសេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ​ដោយ​ភាពស្មោះត្រង់ ទន់ភ្លន់ ប្រកប​ដោយ​ក្រមសីលធម៌ និង​ភាពថ្លៃថ្នូរ​ ==> លោកស្រី ម៉ែន សំអន​៖ ព្រះពុទ្ធ​សាសនា​បាន​ចូលរួមចំណែក​យ៉ាង​ច្រើន ក្នុង​ការលើកកម្ពស់​កា​រ​អប់រំ​ចរិយា​ធម៌ សីលធម៌​ក្នុង​សង្គម​ជាតិ​ ==> របួសធ្ងន់​ស្រាល​ពីរ​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរ រថយន្ត​បុក​ម៉ូតូ​ ==> ​លោក ជាវ តា​យ​អភិបាល​ខេត្ត​កំពត​អញ្ជើញ ចូល​បើក​វិញ្ញាសារ​ប្រឡង​សញ្ញប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩ នៅ​វិទ្យាល័យ​មិត្តភាព​កម្ពុជា​-​ជប៉ុន កំពត​ក្រុង​ ==> ប្រជាពលរដ្ឋ​សុំ​អំពាវនាវ​ដល់​លោក​អភិបាល​ខេត្ត​កំពត​មេត្តា​ជួយ​ទប់ស្កាត់​ក្រុម​ឡាន​ដឹក​ដី កំពុង​បង្ក​ផលប៉ះពាល់​ជា​ខ្លាំង​ដល់​ការរស់នៅ និង​បរិស្ថាន​ ==> ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​

លោក​នៃ គង់​និង​សហការី​នាំយក​ទេយ្យវត្ថុ​និង​ទៀន​ព្រះវស្សា ប្រគេន​ព្រះសង្ឃ​ចំនួន​០៧​វត្ត​ក្នុង​ក្រុង​កំពត​ខេត្ត​កំពត​

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​១២​កើត ខែ​អាសាឍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៩ លោក នៃ គង់ អភិបាលរង​ខេត្ត​កំពត និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះជួយ​ក្រុង​កំពត តំណាង​លោក សោម ចិន អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពត និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ក្រុង​កំពត​ព្រម​និង​សហការី បាន​នាំយក​នូវ​ទេយ្យវត្ថុ និង​ទៀន​ព្រះវស្សា​ដែល​ជា​សទ្ធា​ជ្រះថ្លា​ផ្ដល់​ដោយ​លោក សោម ចិន ដើម្បី​ប្រគេន​ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា និមន្ត​មកពី​វត្ត​ចំនួន​៧​ក្នុង​ក្រុង​កំពត​ខេត្ត​កំពត​។​

​ពិធី​ប្រគេន​បាន​ធ្វើឡើង​នៅ​វត្ត​អណ្ដូង​ព្រេង​សង្កាត់​អណ្ដូង​ខ្មែរ​ក្រុង​កំពត​និង​មាន​ការចូលរួម​ផងដែរ​ពី​អាជ្ញាធរ​ប្រជា​ពុទ្ធបរិស័ទ​ប្រកប​ដោយ​សទ្ធា​ជ្រះថ្លា​។​

​មានប្រសាសន៍​សំណេះសំណាល លោក​នៃ គង់​បាន​ពាំនាំ​ការ​ផ្ដាំផ្ញើ​សួរ​សុខទុក្ខ​របស់​លោក សោម ចិន និង​បាន​ថ្លែង​ការកោតសរសើរ​ចំពោះ រដ្ឋបាល​ក្រុង​កំពត​និង​សហការី​រួម​ពុទ្ធបរិស័ទ​សប្បុរសជន ដែល​បាន​រួមគ្នា​ផ្ដើម​ធ្វើ​នូវ​កម្ម​ពិធី​នា​ពេល​នេះ​ដោយ​ចាត់ទុក​គឺជា​បុណ្យ​កុសល​ដែល​ពុទ្ធបរិស័ទ​ខែ្មរ​យើង​តែង​មាន​ជំនឿ​និង​ធ្វើ​ទៅ​តាម​ទំនៀមទម្លាប់​ប្រពៃណី​នៃ​ព្រះពុទ្ធសាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ​ដ៏​រុងរឿង​នៃ​យើង ដែល​ត្រូវ​រៀបចំឡើង​ជា​រៀងរាល់ឆ្នាំ​ពុំ​ដែល​អាក់ខាន​សំដៅ​ជួយ​ផ្គត់ផ្គង់​សម្រាល​ការលំបាក​ដល់​ជីវភាព​របស់​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​ក្នុង​រយៈពេល​៣​ខែ​តាម​ពុទ្ធបញ្ញត្តិ​។​

​លោក​អភិបាលរង​ខេត្ត​ក៏​បាន​បន្ត​លើកឡើង​ទៀតថា​បច្ចុប្បន្ន​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ក្រោម​ការដឹកនាំ​លើផ្លូវ​ត្រូវ​ប្រកប​ដោយ​គតិបណ្ឌិត​របស់​សម្ដេច តេ​ជោ ហ៊ុន​សែន វិស័យ​ពុទ្ធចក្រ​និង​អាណាចក្រ​មាន​ការរីកចម្រើន​គួរអោយកត់សម្គាល់​។ ហើយ​វិស័យ​អាណាចក្រ អាណាចក្រ​រុងរឿង​ទៅ​បាន​ក៏​ដោយសារ​ផ្ដើមចេញ​ពី​ស្រុកទេស​យើង​មាន​សុខសន្តិភាព​ពេញបរិបូរណ៍ ទើប​មាន​សិទ្ធ​សេរីភាព​និង​មាន​ការអភិវឌ្ឍ​រីកចម្រើន​ដូច​សព្វថ្ងៃនេះ​។​

​ដូច្នេះ​សូមឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​គ្រប់​រូប​ត្រូវ​បន្ត​រួបរួមសាមគ្គី​គ្នា​ធ្លុង​មួ​យ​និង​ត្រូវតែ​មាន​ជំនឿ​ជឿជាក់​លើ​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន​ជា​នាយករដ្ឋមន្ត្រី ដើម្បី​ថែរក្សា​ការពារ​សុខសន្តិភាព និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឲ្យបាន​កាន់តែ​រឹងមាំ​ថែម​ទៀត​។​

​ទេយ្យវត្ថុ​និង​ទៀន​ព្រះវស្សា​ដែល​បាន​ប្រគេន​សម្រាប់​ព្រះសង្ឃ ទាំង​០៧​វត្ត​នាឱកាស​នោះ​ក្នុង​មួយ​វត្តមាន​ទៀន​ព្រះវស្សា​១​គូរ អង្ករ​៥០​គី​ឡូ សា​ដក​១​ទឹកក្រូច​១​កេះ ទឹក​សុទ្ធ​១​កេះ​មី​១​កេះ​រួម​និង​គ្រឿងឧបភោគ​បរិភោគ​មួយចំនួន​ទៀត​និង បច្ច័យ​ចំនួន​៨៥​ម៉ឺន​រៀល​ក្នុងនោះ​មាន​បច្ច័យ​ឯកឧត្តម​សោម ចិន​ទាំង​៧​វត្ត​ក្នុង​មួយ​វត្ត​បច្ច័យ​២០​ម៉ឺន​រៀល​និង​បាន​ប្រគេន​ស៉ីម៉ង់ត៍​ចំនួន​៥​តោន​ដែល​ជា​អំណោយ​លោក សោម ចិន ជូន​ដល់​វត្ត​អណ្ដូង​ព្រេង​ដើម្បី​កសាង​នូវ​សមិទ្ធផល​ក្នុង​វត្ត​បន្ត​ទៀត​ផង​ដែរ​៕ សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!