ទាន់ហេតុការណ៍
​លោក ងួន ច័ន្ទ​សុជាតា ដឹកនាំ​យុវជន ស ស យ ក ខេត្ត​កែប ចូលរួម​វេច​ខ្ចប់​ឃិត​ចំនួន​២០០​កញ្ចប់ សម្រាប់​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ ==> ​លោក​ឧត្តមសេនីយ៍ទោឈ​ទោឈុន​ម៉ៅ​ទទួលយកក​ម្មករ​ចាញ់បោក​មេខ្យល់​៣៤​នាក់​យក​មក​ដាក់​មណ្ឌល​ចត្តា​ឡី​ស័ក​ ==> ​លោក​លី​សារី​ប្រាប់​ប្រជាពលរដ្ឋ​ថា​ជំងឺ​កូវី​ដ​-១៩ ទោះបី​ធ្លាក់ចុះ​យ៉ាងណា​ត្រូវ​ប្រុងប្រយ័ត្ន​បើ​ផ្ទុះ​លើក​ទី​២​និង​ស្លាប់​រង្គៀល​ជាមិនខាន​ ==> ​ឆេះ​បឹងកក់​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា ជប៉ុន មង្គល​បូរី ចំណាយ​រយះ​ពេលវេលា​២​ម៉ោង​ទើប​រលត់ គ្មាន​ខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ​ទេ​ ==> កូន​តិរច្ឆាន​សម្លាប់​ឪពុក​ឯង​គ្រាន់តែ​រឿង​មិន​ទទួល​ទូរស័ព្ទ​កម្មពា​មក​ដល់​បាន​មួយ​ដង្ហើមចង្រិត​ត្រូវ​សមត្ថកិច្ច​បាប់​បានហើយ​ ==> ​អភិបាល​រាជធានី​ភ្នំពេញ ដឹកនាំ​មន្ដ្រី​ជំនាញ​ចុះ​ពិនិត្យ​និង​ពន្លឿន​ការដ្ឋាន​ស្ថាបនា​ប្រព័ន្ធ​លូ ការ៉ូឡា​សួនច្បារ​និង​ដាំ​ដើមឈើ​លើ​ចិញ្ចើម​ផ្លូវ​ព្រះ​នរោត្តម​និង​អ៊ុត​កៅស៊ូ​លើផ្លូវ​៤៦២ ក្នុង​សង្កាត់​ទន្លេបាសាក់​ ==> ឃាត់ខ្លួន​យុវជន​ម្នាក់​តាម​ដីកា​តុលាការ ពីបទ បង្ក​ហិង្សា​ដោយ​ចេតនា​ ==> រដ្ឋបាល​ខេត្ត​កំពត បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ស្ដីពី​ការអនុវត្ត​គម្រោង​សាងសង់ សារមន្ទីរ​ថាមពល​កើតឡើង​វិញ និង​ឧទ្យាន​ជាតិ​សម្ដេច​ហ៊ុន សែន​កំពត​ ==> ប្រជាពលរដ្ឋ​ជួប​ការលំបាក ចំនួន​១៧៨​គ្រួសារ​ក្នុង​ស្រុក​ដំណាក់​ចង្អើរ ទទួលបាន​អំណោយ​ពី សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប​ ==> ​អនុសាខា​កាកបាទ​ក្រហម​ស្រុក​កំពង់ត្រាច នាំយក​អំណោយ​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ នៅ​ឃុំ​ឫស្សី​ស្រុក​ខាងកើត​

ព្រះរាជអាជ្ញា​ខេត្ត​មណ្ឌល​គី​រី​បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​ជនសង្ស័យ​ចូល​ខ្លួន បំភ្លឺ​ពាក់ព័ន្ធ នឹង​ការកាប់​បំផ្លាញ​ព្រៃឈើ ទ្រង់ទ្រាយ​ធំ នា​ពេលកន្លងមក​និង​បច្ចុប្បន្ន​

ព្រះរាជអាជ្ញា​ខេត្ត​មណ្ឌល​គី​រី​បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​ជនសង្ស័យ​ចូល​ខ្លួន បំភ្លឺ​ពាក់ព័ន្ធ នឹង​ការកាប់​បំផ្លាញ​ព្រៃឈើ ទ្រង់ទ្រាយ​ធំ នា​ពេលកន្លងមក​និង​បច្ចុប្បន្ន​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

បន្ទាប់​ពី កម្លាំង​គណៈកម្មាធិការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប បទល្មើស​ធនធានធម្មជាតិ​ក្រោម​ការ ដឹកនាំ​បញ្ជា​ផ្ទាល់ ពី​លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេ​មរ​ភូមិ ន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈ កម្មាធិការជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស ធនធានធម្មជាតិ បាន​បង្ក្រាប​ក្នុង​រូបភាព​ទ្រង់ទ្រាយ​ធំ ដោយ​ចាប់ខ្លួន​មនុស្ស ០៤​នាក់ ក្នុងនោះ​មាន​ឧកញ៉ា ស៊ឹង សំអុល ប្រធាន​ក្រុមហ៊ុន មេការ​២​នាក់ និង​ម្ចាស់​រថយន្ត​ម្នាក់​ព្រមទាំង​ដកហូត រថយន្ដ​ជាង​៤៥​គ្រឿង​ផង​ដែរ ។​

​ព្រះរាជអាជ្ញា​ខេត្ត​មណ្ឌល​គី​រី​បាន​ចេញ​ដីកា​បញ្ជា ឲ្យ​ជនសង្ស័យ​ចូលខ្លួន​លេខ ០១/១៩ អ​ក ចុះ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៩ ដើម្បី​ឆ្លើយបំភ្លឺ ពាក់​នឹង​ការកាប់បំផ្លាញ​ព្រៃឈើ ទ្រង់ទ្រាយ​ធំ នា​ពេលកន្លងមក​និង​បច្ចុប្បន្ន ។​

១/-​ឈ្មោះ ណេង ម៉ៅ ភេទ​ប្រុស អ​អាយុ​៥០​ឆ្នាំ មុខរបរ ជា​អ្នកចាត់ចែង ប្រមូល​ឈើ​ឱ្យ​ក្រុមហ៊ុន ម៉ា ស្ទ័រ​ខេ​សាន់ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ក្បាល​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះ ។​

២/-​ឈ្មោះ សាំង សុខុន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ ជា​អ្នក​ចាត់ចែង​របស់​ក្រុមហ៊ុន​ម៉ា​ស្ទ័រ​ខេ​សាន់​មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​កោះសំរោង ឃុំ​កោះ​សំ រោង ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ។ អ្នក​ទាំង​ពីរ​ជា​មេ​ឈ្មួញ​យ៉ាងសកម្ម នៅ​ទិស​ភូមិភាគ​ឦសាន​។

​នៅក្នុង​បេសកកម្ម​បង្ក្រាប យ៉ាង​មាន​ប្រសិទ្ធភាព​នេះ​ត្រូវបាន​មហាជន​គាំទ្រ​និង​អបអរសាទ​ចំណាត់ការ​ដ៏​ក្តៅគគុក​នេះ​ផងដែរ ជាពិសេស​សូមឱ្យ​ស្រា​ជ្រាវ​រក​អ្នកពាក់ព័ន្ធ​បន្តទៀត ដើម្បី​យក​មក​ឱ្យ​ទទួល​ទោស​តាម​ផ្លូវច្បាប់ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2020 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!