ទាន់ហេតុការណ៍
​ពិធី ចាប់ឆ្នោត​ទទួល​លេខ​រៀង​ផ្ទះ​គ្រួសារ​អតីត​យុទ្ធជន​ចំនួន ២០០ ខ្នង ជំហាន​ទី​២ ស្ថិតនៅ​ភូមិ​ជីកដី ឃុំ​អណ្តូង​ត្របែក ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង ==> ​ពិធី​ប្រណាំង​កង់​ណា​ម​គី​ខើ​យ​ងៀ ដណ្ដើម​ពានរង្វាន់​ស្ថានីយ៍​វិទ្យុ​សម្លេង​ប្រជាជន​ទីក្រុង​ហូជីមិញ​(VOH) លើក​ទី​២២ ដែល​ឆ្លងកាត់​បី​ប្រទេស កម្ពុជា វៀតណាម នឹង​ឡាវ​ ==> កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ផ្សព្វផ្សាយ​វិធានការ​ចាំបាច់​នានា​សម្រាប់​ទប់ស្កាត់​សភាពការណ៍​បច្ចុប្បន្ន​ ==> ​មាន​ជំងឺ​សសៃប្រសាទ ផឹកស្រា​ស្រវឹង ប្រើ​ហឹង្សា ប្តី​ប្រពន្ធ​អារ​គ្នា​ស្លាប់​ម្នាក់​ ==> ​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​រៀបចំ​ពិធី​បុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ឆ្នាំ​២០១៩ ==> វត្ត​ព្រះ​ពុទ្ធឃោសាចារ្យ ប្រគល់​គ្រឿងឧបភោគ​បរិភោគ និង​បច្ច័យ​មួយចំនួន សម្រាប់​ជា​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ជនពិការ ចាស់ជរា និង​គ្រួសារ​ផ្ទុក​មេរោគ​អេដស៍ តាមរយៈ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌដូនពេញ​ ==> សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូល​ជួប​ជូនពរ និង​ពិភាក្សា​ការងារ​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ ==> ​ឯកឧត្តម គួច ចំរើន ចូលរួម​កិច្ចសន្ទនា​ថ្នាក់​អភិបាល​ក្រុង​មិត្តភាព ក្រោម​ប្រធានបទ "​សុភមង្គល​សម្រាប់​ទាំងអស់គ្នា​" និង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី ការបង្កើត​ខេត្ត​ក្រុង​បងប្អូន រវាង ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ទីក្រុង​ឈី​ងតាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ==> ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​ ==> លោក កែ​ន សត្ថា​៖ សូម​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ទាំងអស់​កុំ​ជឿ​ពាក្យ​ញុះញង់​ពួក​ក្បត់ជាតិ​ដែល​កំពុង​ប្រមាថ​ព្រះមហាក្សត្រ​យើង​

សម្តេច​តេជោ ហ៊ុន សែន​៖ គណនី Facebook ប្រឌិត​ព័ត៌មាន​អាក្រក់​ពី​ស្ថានភាព​សុខភាព​នាយករដ្ឋមន្ត្រី ជា​បទល្មើស​ព្រហ្មទណ្ឌ​

​ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អះអាង​ថា គណនី Facebook ទាំងឡាយណា ដែល​ប្រឌិត​ព័ត៌មាន​អាក្រក់​លើ​ស្ថានភាព​សុខភាព​របស់​នាយក​រដ្ឋមន្ត្រី​នៅក្នុង​តំណែង​នាំឱ្យ​មាន​ការជ្រួលច្របល់​មតិសា​ធារណៈ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ គឺជា​ការ​ប្រព្រឹត្ត​នូវ​បទល្មើស​ព្រហ្មទណ្ឌ​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ដូច្នេះ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៩​នេះ​។​

​លោក ផៃ ស៊ីផា​ន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បានបញ្ជាក់ យ៉ាង​ដូច្នេះ​ថា «​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រសិនបើ​គណនី​ហ្វេ​សប៊ុក​ណាមួយ​ប្រឌិត​បំភ្លៃ​ព័ត៌មាន (Fake News) ដែល​ធ្វើឱ្យ​មាន​ការ​ជ្រួលច្របល់​មតិសាធារណៈ​ជា​ហេតុផល​ធ្វើឱ្យប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ដោយ​ប្រឌិត​ស្ថានភាព​អាក្រក់​ពី​សុខភាព​របស់​នាយករដ្ឋមន្ត្រី នៅក្នុង​តំណែង គឺជា​បទល្មើស​ព្រហ្មទណ្ឌ​។ រាជរដ្ឋាភិបាល និង​ចាត់​វិធានការ​យ៉ាង​ម៉ឹងម៉ាត់​ចំពោះ​សកម្មភាព​ឧក្រិដ្ឋ​នេះ​»​។​

​ជា​ការកត់សម្គាល់​ការ​ដាក់ចេញ​វិធានការ​ច្បាប់​ចំពោះ​ជន​បំភ្លៃ​ព័ត៌មាន​ពាក់ព័ន្ធ​សុខភាព​របស់​នាយករដ្ឋមន្ត្រី​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី​មាន​ជន​ទុច្ចរិត​មួយ​ចំនួន​នៅលើ​បណ្តាញ​សង្គម Facebook តែងតែ​បង្ហោះ​ព័ត៌មាន​ប្រឌិត និង​ប្រមាថ​មកលើ​អាយុជីវិត​របស់​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​។

​ជាក់ស្តែង​កាលពី​សប្តាហ៍​កន្លងទៅ​នេះ គ្រាន់តែ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​អញ្ជើញ​ចេញ​ទៅ​ពិនិត្យ​សុខភាព​នៅ​ប្រទេស​សិង្ហ​បុរី មាន​ក្រុម​ជន​ទុច្ចរិត​លើ​បណ្តាញ​សង្គម​បង្ហោះ​ព័ត៌មាន​បំភ្លៃ​ការពិត​ជា​ច្រើន​ពាក់ព័ន្ធ​សុខភាព​របស់​សម្តេច​។

​ការ​បង្ហោះ​សារ​ប្រឌិត​របស់​ក្រុម​ជន​ទុច្ចរិត​នេះ ត្រូវបាន​គេ​ចាត់ទុក​ជា​ការប្រមាថ​ដល់​អាយុជីវិត​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​ត្រូវបាន​មើលឃើញថា មាន​ចេតនា​បង្ក​ឱ្យមាន​ភាពចលាចល​នៅក្នុង​ប្រទេស​ផង​ដែរ ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.