​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​អភិបាលរង​នៃ​គណៈ​អភិបាល​ខេត្ត​កំពត ចំនួន​០២​រូប​

(​ខេត្ត​កំពត​) ៖ នៅ​រសៀល​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​អភិបាលរង​នៃ​គណៈ​អភិបាល​ខេត្ត​កំពត ចំនួន​០២​រូប ក្រោម​អធិបតីភាព លោក លេង វី រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​។

​តាម​អនុក្រឹត្យ​ត្រូវបាន​តែងតាំង​លោក សេង សិរី​បុត្រ និង​លោក ភូ លិ ជា​អភិបាលរង​នៃ​គណៈ​អភិបាល​ខេត្ត​កំពត​។​

​មានមតិ​សំណេះសំណាល​ក្នុងឱកាស​នោះ​លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​ផ្តាំផ្ញើរ​ដល់​លោក​អភិបាលរង​ខេត្ត​ដែល​ទើប​តែងតាំង​ថ្មី​ទាំង​ពីរ​រូប ត្រូវ​ខិតខំ​ប្រឹងប្រែង​អនុវត្ត​តួនាទី ភារកិច្ច​របស់​ខ្លួន​តា​ម​រយៈ​បទពិសោធន៍​របស់​ខ្លួន​ពីមុនមក ដើម្បី​បន្ត​ចូលរួម​ក្នុង​ការងារ​ដឹកនាំ គ្រប់គ្រង និង​អភិវឌ្ឍន៍​រដ្ឋបាលខេត្ត​របស់​យើង​ឲ្យ​កាន់តែ​រីកចម្រើន និង​ទទួលបាន​សមិទ្ធិផល​ថ្មីៗ​បន្ថែមទៀត ជា​ពិសេស​ត្រូវ​រក្សា​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យបាន​ល្អ​។​

​សូមជម្រាបថា​៖ ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​អភិបាលរង​ខេត្ត​កំពត​នាពេលនេះ មាន​សមាសភាព​អញ្ជើញ​ចូលរួម ពី​សំណាក់​លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី អភិបាលរង​ខេត្ត លោកនាយក​រដ្ឋបាល​សាលាខេត្ត នាយក​ទីចាត់ការ អង្គភាព​ចំណុះ​សាលាខេត្ត កងកំលាំង​ទាំង​៣​ប្រភេទ មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​សរុប​ប្រមាណ ២៥០​នាក់​។​

​ជាមួយគ្នានេះ បើ​យោង​តាម​អនុក្រិត្យ​ស្តីពី​ការផ្ទេរ​ភារកិច្ច​និង​តែងតាំង​មន្ត្រី​រាជកា​រ ក្នុងនោះ​ត្រូវ​បាន​សម្រេច​ផ្ទេរ​ភារកិច្ច លោក ជឹង ផល្លា និង​លោក ស៊ឹម  វុទ្ធា ពី​អភិបាលរង​ខេត្ត​កំពត​ឲ្យទៅ​បម្រើ​ការងារ​នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ និង​សម្រេច​តែងតាំង​ជំនួស ដោយ​លោក សេង សិរី​បុត្រ និង​លោក ភូ លិ ជា​អភិបាលរង​ខេត្ត​កំពត​វិញ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!