បញ្ចប់​វគ្គ​តម្រង់​ទិស​ស្តីពី “​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត តាម​បែប​វិមជ្ឍការ​” សម្រាប់​ក្រុមប្រឹក្សា ក្រុង ស្រុក​

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បត្តិ៍​១០​កើត ខែ​អាសាឍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩ រដ្ឋបាល​ខេត្ត​កំពត សហការ​ជាមួយ អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ បាន​បញ្ចប់​វគ្គ​តម្រង់​ទិស​ស្តីពី “​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត តាម​បែប​វិមជ្ឍការ​” សម្រាប់​ក្រុមប្រឹក្សា​ក្រុង ស្រុក ដែល​ទើប​ជាប់ឆ្នោត​ថ្មី​ក្នុង​អាណត្តីទី​៣ និង​មិន​ធ្លាប់​កាន់​តំណែង​ពីមុន ក្រោម​អធិបតីភាព លោក វ៉ិត វឌ្ឍនា នាយក​រដ្ឋបាល​ខេត្ត​កំពត តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក ជឹង ផល្លា  ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​។

​ការបញ្ចប់​វគ្គ​បណ្តុះបណ្តាល​នាពេល​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី​ក្រុមប្រឹក្សា​ក្រុង ស្រុក ខេត្ត​កំពត និង តាកែវ ដែល​មាន​សមាសភាព​ចូលរួម​ចំនួន​៩២​នាក់​។

​វគ្គ​បណ្តុះបណ្តាល​នេះ មាន​រយៈពេល ០២​ថ្ងៃ គឺ​ថ្ងៃ​ទី​១០ ទី​១១ ខែកក្កដា ឆ្នាំ​២០១៩ ក្នុង​គោលបំណង ដើម្បី​ធានា​ឲ្យ​ក្រុមប្រឹក្សា​ជាប់ឆ្នោត​ថ្មី អាច​បំពេញ​ការងា​ររ​បស់​ខ្លួន​ស្រប​តាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ស្រុក ខណ្ឌ និង​គោលនយោបាយ​វិមជ្ឍការ និង​វិសហមជ្ឍកា​ររបស់​រាជរដ្ឋាភិបា​ល​កម្ពុជា ដែល​សម្រេច​បាន​ជា​លទ្ធ​ផល​ដូចខាងក្រោម​៖
១.​សិក្ខាកាម​មកពី​ខេត្ត​គោលដៅ​មាន​សមត្ថភាព​យល់ដឹង​ពី​គោលនយោបាយ និង​ច្បាប់​គួរឲ្យកត់សំគាល់​
២.​សិក្ខាកាម​មាន​ការចូល​រួម​ច្រើន ដែល​ធ្វើអោយ​វគ្គ​នេះ​ប្រព្រឹត្តទៅ​ដោយ​រលូន​
៣.​សិក្ខាកាម​មាន​ការ​យក​ចិត្ត​ទុកដាក់ និង​មាន​សំណួរ​ច្រើន​ទៅកាន់​អ្នកសម្របសម្រួល ដែល​ឆ្លុះបញ្ចាំង​ពី​ការចូលរួម​
៤.​សិក្ខាកាម​មាន​សីលធម៌​ខ្ពស់​ចំពោះ​ការគោរព​គ្នា​ទៅវិញទៅមក ក៏​ដូចជា​អ្នក​សម្រប​សម្រូល​
៥.​សិក្ខាកាម​មាន​សាមគ្គីភាព និង​ការ​រឹតចំណង​មិត្តភាព​គ្នា​បានល្អ​៕ សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!