ប្រជុំ​ត្រួតពិនិត្យ​ការអនុវត្តន៍​តួនាទី​-​ភារកិច្ច ការងារ​កងរាជអាវុធហត្ថ​ប្រចាំ​ខែ​កក្កដា ផ្សព្វផ្សាយ​ប្រសាសន៍​ណែនាំ ០៥​ចំណុច របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា​

(​បន្ទាយមានជ័យ​)៖ ថ្ងៃ​ព្រហស្បត្តិ៍ ១០​កើត ខែ​អាសាឍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្តន៍​តួនាទី​-​ភារកិច្ច ការងារ​កងរាជអាវុធហត្ថ​ប្រចាំ​ខែ​កក្កដា ឆ្នាំ​២០១៩ និង​ទិសដៅ​ការងារ​បន្ត​ខែសីហា ឆ្នាំ​២០១៩  និង​ផ្សព្វផ្សាយ​ការណែនាំ​ស្តីពី​ការងារ​ជំនាញ​កសាង​កម្លាំង និង​ផ្សព្វផ្សាយ​ប្រសាសន៍​ណែនាំ ០៥​ចំណុច  របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ពាក់ព័ន្ធ​ការងារ​ជំនាញ​គ្រឿងញៀន    ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​មេបញ្ជាការរង នាយរង​សេនាធិការ ប្រធាន អនុប្រធាន​មន្ទីរ លោកនាយ​ការិយាល័យ លោក​មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​-​ស្រុក​ទាំង​៩ នាយទាហាន​-​នាយទាហានរង​អាវុធហត្ថ ជាច្រើនរូប​។​

​ក្នុង​កិច្ចប្រជុំ​នោះ​ដែរ លោក​ឧត្តមសេនីយ៍ត្រី មេបញ្ជាការ​បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​កងកម្លាំង​ទាំងអស់​ត្រូវ​បន្ត​អនុវត្តន៍​ឲ្យបាន​ម៉ឺងម៉ាត់​នូវ​រាល់​បទបញ្ញត្តិ និង​បទបញ្ជា​របស់​ថ្នាក់លើ និង​ក្ដាប់​រាល់​សភាពការណ៍​ក្នុង​ភូមិសាស្ត្រ​ទទួលខុសត្រូវ​របស់​ខ្លួន​។

​លោក​ឧត្ដមសេនីយ៍​បាន​បញ្ជាក់ទៀតថា នៅពេល​មាន​សភាព​ការចាំបាច់​ត្រូវ​រាយការណ៍​សុំ​គោលការណ៍​ថ្នាក់លើ -​ត្រៀម​លក្ខណៈ​រួចជាស្រេច ២៤​ម៉ោង លើ ២៤​ម៉ោង ដើម្បី​ត្រៀម​អន្តរាគមន៍ឲ្យ​បានទា​ន់ពេល​វេលា នៅពេល​មាន​ហេតុការណ៍​កើតឡើង​ជា​យថាហេតុ ហើយ​អាវុធហត្ថ​គ្រប់រូប ត្រូវ​អនុវត្តន៍​ឲ្យបាន​សមស្រប ប្រកាន់ខ្ជាប់​នូវ​សីលធម៌ ម៉ឺងម៉ាត់ គោរព​វិន័យ និង​អាកប្បកិរិយា​ល្អ​ក្នុង​ពេល​បំពេញភារកិច្ច ជាពិសេស​គោរព​ច្បាប់ គោរព​សិទិ្ធមនុស្ស និង​ក្រម​សីលធម៌​របស់​កង​យោធពលខេមរភូមិន្ទ -​ចាត់តាំង​កម្លាំង​ចេញ​ល្បាត​ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ ដើម្បី​ទប់ស្កាត់​ឲ្យបាន​ទាន់ពេ​ល​វេលា រាល់​បទល្មើស​ដែល​កើតមានឡើង -​គ្រប់​មូលដ្ឋាន​ក្រុង​/​ស្រុក និង​ស្នាក់​ការ​សន្តិសុខ​ត្រូវ​បង្កើន​កិច្ចសហការ​ជាមួយ​ស្ថាប័ន​មាន​សមត្ថកិច្ច អាជ្ញាធរ​ដែនដី​ឲ្យបាន​ល្អ និង ត្រៀម​ជួយសង្គ្រោះ​គ្រប់​សភាពការណ៍​ដែល​កើតឡើង​ជា​យថាហេតុ ដើម្បី​ផ្តល់​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ផងដែរ ។​

Filed in: ខេត្តបន្ទាយមានជ័យ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!